0

​នគរបាល​ស្រុក​សំពៅ​លូន​បង្ក្រាប​ឃាត់ខ្លួន​បុរស​ម្នាក់​និង ថ្នាំញៀន​យ៉ាម៉ា​៨១៣​គ្រាប់

​នគរបាល​ស្រុក​សំពៅ​លូន​បង្ក្រាប​ឃាត់ខ្លួន​បុរស​ម្នាក់​និង ថ្នាំញៀន​យ៉ាម៉ា​៨១៣​គ្រាប់

​បាត់ដំបង ៖ បុរស​ម្នាក់​ជា​មុខសញ្ញា​ចាស់​រកស៊ី​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ តាម​តំបន់​ព្រំដែន​បាន​នាំ​ថ្នាំញៀន​យ៉ាម៉ា ៨១៣ គ្រាប់​ពី​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ យក​ទៅ​ស្រុក​កំរៀង បម្រុង​លក់​អោយ​ម៉ូយ​នៅ​ប្រទេស​ថៃ ត្រូវ​កម្លាំង​នគរបាល​ស្រុក​សំពៅ​លូន បង្ក្រាប​ឃាត់ខ្លួន ក្នុង​បទល្មើស​ជាក់ស្តែង កំពុង​កាន់កាប់​រក្សាទុក​នូវ​សារធាតុ​ញៀន​ខុសច្បាប់ កាលពី​ម៉ោង​៨​និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណូ​ច​ភូមិ​អណ្តូង​ពីរ​ឃុំ​អង្គរ បាន​ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង ។​

​លោក ពេជ្រ សា​រ៉ែ​ន អធិការ​ស្រុក​សំពៅ​លូន បានអោយដឹងថា បុរស​សង្ស័យ​ដែល​សមត្ថ​ក​ចិ្ច​ឃាត់ខ្លួន មានឈ្មោះ ហៃ ហ៊ួ​រ ហៅ​កណ្តុរ​អាយុ​៤០​ឆ្នាំ ស្នាក់នៅ​ភូមិ​អូរ​ដា​លើ ឃុំ​អូរ​ដា ស្រុក​កំរៀង ខេត្ត​បាត់ដំបង ។ វត្ថុតាង​ដែល​ដកហូត​បាន​មាន​ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា​៨១៣​គ្រាប់ ។​

​ជនសង្ស័យ​បាន​សារភាពថា ខ្លួន​បាន​ទិញ​ថ្នាំញៀន​យ៉ាម៉ា ពី​ស្រុក​ម៉ាឡៃ​ខេត្ត​បន្ទាយមានជ័យ ដើម្បី​យកទៅ​លក់​អោយ​បុរ​ម្នាក់​ឈ្មោះ ឡិច អាយុ​ប្រហែល​៤០​ឆ្នាំ រស់​នៅក្នុង​ទឹកដី​ថៃ ជាប់​ព្រំដែន​ស្រុក​កំរៀង ។​

​លោក ពេជ្រ សា​រ៉ែ​ន បានបញ្ជាក់​ថា ក្រោយ​ទទួល​ព័ត៌មាន​ពី​បណ្តា​យ​រាយការណ៍​ថា ជនសង្ស័យ​ជា​មុខសញ្ញា​ចាស់ ដែល​សមត្ថកិច្ច​តាម​ព្រំដែន​តាម​ចាប់ខ្លួន​លេច​មុខ ក្នុង​ទឹកដី​ស្រុក​សំពៅ​លូន រូបលោក​បាន​ដាក់​កម្លាំង​ស្រាវជ្រាវ កំណត់​មុខសញ្ញា និង​ឈាន​ដល់​ការឃាត់ខ្លួន​បាន​តែ​ម្តង ។ បច្ចុប្បន្ន​បុរស​សង្ស័យ និង​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា​៨១៣ គ្រាប់ កំពុង​រៀបចំ​កសាង​សំណុំរឿង ពី​បទ​ជួញដូរ​នូវ​សារធាតុ​ញៀន​ខុសច្បាប់ បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន នគរបាល​ខេត្ត នា​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៤ ចាត់ការ​តាម​ផ្លូវច្បាប់ ៕

2014_11_08c

Filed in: គ្រឿងញៀន

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment