0

បទល្មើស​នេសាទ នៅ​ភូមិ​ព្រែក​ទាល់ គេ​សង្ស័យ​សមត្ថកិច្ច​ជលផល​បើកដៃ​

បទល្មើស​នេសាទ នៅ​ភូមិ​ព្រែក​ទាល់ គេ​សង្ស័យ​សមត្ថកិច្ច​ជលផល​បើកដៃ​

បាត់ដំបង ៖ បទល្មើស​នេសាទ​ដែល​កើតឡើង​នៅក្នុង​រដូវ​ហាមឃាត់ គឺ​ជនល្មើស​ឆ្លៀត​ឱកាស​ដាក់​ដៃ ឬ​បរ​រាប់ពាន់​ម៉ែត្រ ដើម្បី​ចាប់​ត្រី​តូចធំ ។​ល​។ ដូច​ជា​បទល្មើស​ស្ថិតនៅក្នុង ភូមិ​ច្បាប់​ញាំ ស្រុក​មោង ខេត្ត​បាត់ដំបង ។​

​ជនល្មើស​ឈ្មោះ អៀង ភេទ​ប្រុស អាយុ​48​ឆ្នាំ ស្ថិតនៅក្នុង​ភូមិ​ព្រែក​ទាល់ បាន​ដាក់​ដៃ នៅក្នុង​ភូមិ​ច្បាប់​ញាំ ស្រុក​មោង ខេត្ត​បាត់ដំបង ប៉ុន្តែ​មិន​ដែល​ឃើញ​សមត្ថកិច្ច​ឬ​ស្ថាប័ន​ពាក់ព័ន្ធ​ណាមួយ​បង្ក្រាប​សោះ ។​ កន្លងមក គេ​សង្កេតឃើញថា នៅ​ចំណុច​មួយចំនួន សមត្ថកិច្ច​បាន​ចាប់ ឬ​កាប់​បំផ្លាញ ចោល យ៉ាង​សកម្ម​បំផុត ។​

​ដោយឡែក កន្លែង​ខ្លះ​ទៀត ជាក់ស្តែង​ដូចជា ទីតាំង​របស់​ឈ្មោះ អៀង សមត្ថកិច្ច​ហាក់ដូចជា​ទៅ​ហួស​មក​ហួស ធ្វើ​ដូចជា​មិនឃើញ ដែល​គេ​សង្ស័យថា ទំនងជា ជលផល​បើកភ្លើង​ខៀវ​អោយ​ជនល្មើស​ ​ឬ​កន្លែង​ទាំងអស់នោះ សុទ្ធតែ​ព្រៃ​ដុះ​ច្រើនពេក ទើប​អស់លោក​សមត្ថកិច្ច និង ស្ថាប័ន​ពាក់ព័ន្ធ​មើលមិនឃើញ ?៕

2014_11_08b

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment