បាត់ដំបង ៖ យុវជនម្នាក់ប៉ងរំលោភស្រីរងគ្រោះ ជាបង មិនបានសម្រេច ហើយពេលស្រវឹងស្រា ល្បួងក្មេងស្រីជាប្អូនទៅរំលោភទៀត មិនសម្រេច ដោយបញ្ចេញទឹកកាមខ្លួនឯង ក្រោយមកដឹងដល់អាណាព្យាបាល ប្តឹងអាវុធហត្ថស្រុកបវេលឃាត់ខ្លួននៅផ្ទះជនសង្ស័យ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅភូមិសង្កែវា ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ។
ហេតុការណ៍ចាប់រំលោភប្រព្រឹត្ត កាលពីវេលាម៉ោង២២និង១៥នាទីយប់ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅវត្តសង្កែវា ភូមិសង្កែវា ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ។
លោក សុខ ជាសំណាង មេបញ្ជាការអាវុធហត្ថស្រុកបវេល បានអោយដឹងថា យុវជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ មោង ផល្លិត អាយុ២១ឆ្នាំ របរកម្មករមានទីលំនៅភូមិកើតហេតុ ។ ចំណែកក្មេងស្រីរងគ្រោះ ឈ្មោះ រណរ(ខ) អាយុ៦ឆ្នាំរៀនថ្នាក់ទី ១ រស់នៅភូមិពាម ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ។
អាណាព្យាបាលក្មេងស្រីរងគ្រោះបានអោយដឹងថា ពេលកូនស្រីត្រឡប់មកផ្ទះខោរបស់នាងមានប្រឡាក់ទឹកកាម ដោយមានការងឿងឆ្ងល់ ក៏សួរនាំកូនស្រី ។ នាងបានប្រាប់ថា ពេលដើរចេញពីមើលរាំធុងបាស់ក្នុងវត្តសង្កែវា មានពូម្នាក់ស្រវឹងស្រាចេញពីរាំធុងបាស់ ល្បួងទៅទិញនំ ហើយខ្ទប់មាត់នាំទៅកន្លែងងងឹត ក្រោយកុដិក្នុងបរិវេណវត្តសង្កែវា ហើយបឺតមាត់គ្នាចាប់ស្រាតខោនាង បន្ទាប់មកពូនោះ បានបញ្ចេញទឹកខាប់ៗពីពងគាត់មកលើខ្លួន ហើយខ្លួនច្រានគាត់ចេញរត់មកផ្ទះតែម្តង ។
ឈ្មោះ មោង ផល្លិត យុវជនសង្ស័យបានសារភាពថា ខ្លួនបាននាំក្មេងស្រីប៉ងរំលោភមែន ប៉ុន្តែ ពេលបឺតមាត់នាងនិងចាប់សម្រូតខោនា ងខ្លួនបានស្រៀវ បញ្ចេញទឹកកាមសម្រេចម្នាក់ឯង មិនបានប៉ះពាល់ដល់ប្រដាប់ភេទក្មេងស្រីទេ ។
លោក សុខ ជាសំណាង បានបញ្ជាក់ថា ពេលឪពុកម្តាយក្មេងស្រីរងគ្រោះ និងសមត្ថកិច្ចនាំជនរងគ្រោះដើររកជនសង្ស័យពេញភូមិ មិនស្គាល់មុខ ជនសង្ស័យជាជំហ៊ានដំបូងមិនសារភាពទេ ក្រោយមកក្មេងស្រីរងគ្រោះចំណាំថាជនសង្ស័យមានភ្នែកស្រឡេវ ហើយសមត្ថកិច្ចនាំមកជួប ទើបព្រមសារភាពថា បានធ្វើអំពើទាំងនេះមែន ហើយប៉ុន្មានឆ្នាំមុន ក៏មានបំណងចាប់រំលោភលើបងស្រីរបស់ក្មេងស្រីរងគ្រោះដែរ តែមិនបានសម្រេចអ្វីបន្តិចសោះ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវកសាងសំណុំរឿង ពីបទរំលោភសេពសន្ថវៈ លើអនិតិជនបញ្ជូនទៅអាវុធហត្ថខេត្តបាត់ដំបងចាត់ការបន្តទៅតុលាការ នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៤ តាមនិតិវិធី ៕