0

​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បង្ក្រាប​ឃាត់​រថយន្ត​យី​ឌុប យាយ​ផុន មេ​ឈ្មួញ​ដឹក​ទំនិញ​មិន​បង់ពន្ធ​ចូល​រដ្ឋ​ម៉ឺន​ដុល្លា​

​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បង្ក្រាប​ឃាត់​រថយន្ត​យី​ឌុប យាយ​ផុន មេ​ឈ្មួញ​ដឹក​ទំនិញ​មិន​បង់ពន្ធ​ចូល​រដ្ឋ​ម៉ឺន​ដុល្លា​

ខេត្ត​បន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បន្ទាយមានជ័យ សហការ​ជាមួយ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ អនុវត្តតាម​បញ្ជា​របស់ លោក ផាន់ ភី​រម្យ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ បង្ក្រាប​ចាប់​ឃាត់​រថយន្ត​យី​ឌុប ឈ្មោះ យាយ​ផុន មេ​ឈ្មួញ​ដឹក​ទំនិញ​មិន​បង់ពន្ធ​ចូល​រដ្ឋ​ម៉ឺន​ដុល្លា និង​មាន​បង្គាប់​ឈើប្រណិត​ទៀតផង កាលពី​វេលា​ម៉ោង​១០ ព្រឹក ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៤​នៅ ភូមិ​គោក​ស្វាយ ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ ។​ហើយ​ទំនិញ​ទាំង​នោះ​ដឹក ចេញពី​ប្រទេស​ថៃ​តាម​ច្រក​តំបន់​ព្រំដែន​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ។​

​សមត្ថកិច្ច​លួច​បង្ហើប​ប្រាប់​ឱ្យដឹង​ទៀត​ថា រថយន្ត​ដឹក​ទំនិញ​គេច​ពន្ធ​របស់​យាយ​ផុន​មាន​ប្រភេទ​ទំនិញ​គ្រឿងបន្លាស់​រថយន្ត ប្រេង​ម៉ាស៊ីន គ្រឿង​គោយន្ត និង ប្រភេទ​ទំនិញ​ជាច្រើន​មុខ​ទៀត ហើយ​មិន​បាន​បង់ពន្ធ​ចូល​រដ្ឋ បណ្តាល​អោយ​បាត់បង​ចំណូល​រដ្ឋ​រង​យ៉ាងច្រើន  ។ ដូច្នេះ​ក្រោយ​ទទួល​ព័ត៌មាន​រាយការណ៍​ពី​បណ្តាញសម្ងាត់​
​សមត្ថកិច្ច​ជំនាញ​បានស្នើរ​យោបល់​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​អនុវត្តន៍​បង្ក្រាប​រថយន្ត​ខាងលើ​តែម្តង   ។

​បើ តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​លួច​បង្ហើប​ឱ្យដឹងទៀតថា មេ​ឈ្មួញ​ឈ្មោះ យាយ​ផុន គឺជា​ឈ្មួញ​ដ៏​ធំ​ម្នាក់​តែងតែ​ធ្វើ​សកម្មភាព​រកស៊ី​ដឹក​ទំនិញ​ចេញ​ពី ព្រំដែន​ច្រក​តំបន់​ម៉ាឡៃ ជា​យូរ​ឆ្នាំ​មកហើយ ប្រើប្រាស់​ក្នុង​រូបភាព​បង់ពន្ធ​ចូល​រដ្ឋ​គ្រប់​ផង លួច​បន្លំ​បង់​មិន​គ្រប់​ផង ជួនកាល​លោតឆ័ត្រ​មក​តែម្តង គ្រាន់តែ​ត្រូវដង​ត្រូវផ្លែ​ជាមួយ​គយ​នៅ​ច្រក​ម៉ាឡៃ ហើយ​ជា​ការ​ស្រេច ។​

​បើ តាម​សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច​លួច​បង្ហើប​ឱ្យដឹងទៀតថា ក្នុង​មួយ​ថ្ងៃ​រថយន្ត​របស់​ឈ្មួញ ឈ្មោះ យាយ​ផុន ដឹក ទំនិញ​ចេញ​ពី​ប្រទេស​ថៃ​ចូល​តាម​ច្រក​តំបន់​ម៉ាឡៃ​ពី​៣​ទៅ​៤​រថយន្ត បន្ទាប់មក​គេ​យកមក រៀបចំ​លើកដាក់​ទំនិញ​ឡើង​រថយន្ត​បន្ត​នៅ​ចំណុច​ភូមិ​កណ្តោល ឃុំ​អូរ​ស្រឡៅ ស្រុក​ម៉ាឡៃ និង​ដឹក​ឆ្ពោះ​យក​មក​កាន់​ខេត្ត​បន្ទាយមានជ័យ និង​ទៅ​ភ្នំពេញ ជាដើម ។​

​ជុំ វិញ​ឱ្យ​មាន​ការរត់ពន្ធ​ទំនិញ​នាំចូល​មិន​បង់ពន្ធ​ហើយ​ត្រូវបាន​សមត្ថ កិច្ច​បង្ក្រាប នៅពេល​នេះ​អ្នកយកព័ត៌មាន​យើង​បាន​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ទៅ​លោក ចាប សាវ៉ាត ប្រធាន​ស្នាក់ការ​ការិយាល័យ​គយ​និង​រដ្ឋាករ ច្រក​តំបន់​ម៉ាឡៃ ឱ្យជួយ​ឆ្លើយបំភ្លឺ ប៉ុន្តែ​ទូរស័ព្ទ​របស់​លោក​ហៅចូល​២​ដង គ្មាន​ការឆ្លើយតប ។ ចំណែក មេ​ឈ្មួញ ឈ្មោះ យាយ ផុន រង​ការចោទប្រកាន់​ដឹក​ទំនិញ​គេច​ពន្ធ​ខាងលើ ក៏​មិន​អាច​រក​លេខ​ទូរស័ព្ទ​ធ្វើការ​ទំ​នាក់ ឱ្យជួយ​ឆ្លើយបំភ្លឺ​ជុំវិញ​ករណី​នេះ​ផង​ដែរ ។​

​ក្រោយ​ពី​បង្ក្រាប រថយន្ត​យី​ឌុប​ដឹក​ទំនិញ​គេច​ពន្ធ​ខាងលើ ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចាត់ការ​តាម​ផ្លូវច្បាប់ ៕
​ម៉ែន​ចាន់​តារា​

  2014_11_07b 2014_11_07b (2) 2014_11_07b (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment