ប៉ៃលិន ៖ លោក ស ខេង ឧបនាយរដ្ឋមន្ត្រីរ និងជាដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រកាសដកលោក អ៊ី ឈាន ប្រធានក្រុមប្រឹក្សា ខេត្ត ប៉ៃលិន និងជាប្រធានគណៈបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន តាមការស្នើរលាលែងសុំឈប់ពីការងារ ជំនួសដោយលោក ឡី ចាន់ឆាយ ជាប្រធានក្រុមប្រឹក្សាខេត្ត លោក កើត សុធា អភិបាលខេត្តជាប្រធានគណៈបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន កាលពីរសៀលថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅសាលាខេត្តប៉ៃលិន និងនៅមន្ទីរគណៈបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន ។
យោងតាមសេចក្ដីសម្រេច បានផ្ទេរ និងប្រកាសទទួលស្គាល់លោក ឡី ចាន់ឆាយ សមាជិកលំដាប់លេខរៀងទី២ នៃក្រុមប្រឹក្សាខេត្តប៉ៃលិន ទៅជាប្រធានក្រុមប្រឹក្សា ខេត្តប៉ៃលិនវិញ ដោយសារមូលហេតុលោក អ៊ី ឈាន ប្រធានក្រុមប្រឹក្សាខេត្ត បានដាក់ពាក្យស្នើ សុំឈប់ពីការងារ។
លោក ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សា ខេត្តប៉ៃលិន ដែលទើបប្រកាសថ្មីនេះ បានប្ដេជ្ញាចិត្ត និងគោរពអនុវត្តន៍ ទៅតាមច្បាប់កំណត់ និងខិតខំបំពេញការងារ និងរក្សាសាមគ្គីភាពផ្ទៃក្នុង។លោក កើត សុធា អភិបាលខេត្តប៉ៃលិន បានរាយការណ៍អំពីការងារ ដែលអាជ្ញាធរខេត្ត បានបំពេញបាន ក្នុងរយៈពេលកន្លងមក ។
លោក កើត សុធា អភិបាលខេត្តប៉ៃលិននិងជាប្រធានគណៈបក្សប្រជាជន កម្ពុជាខេត្តប៉ៃលិន ទើបឡើងថ្មីបានរាយការណ៍អំពីការងារ ដែលអាជ្ញាធរខេត្ត បានបំពេញបាន ក្នុងរយៈពេលកន្លងមកនិងប្រឹងប្រែងអនុវត្តការងាររបស់រដ្ឋាភិបាលបន្តទៅមុខ អោយមានការរីកចំរើនលូតលាស់បន្ថែមទៀត ។
លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវចេះរួបរួម សាមគ្គីភាពផ្ទៃក្នុង និងបំពេញការងារទៅតាមច្បាប់ ។ ដើម្បីអនុវត្តន៍លិទ្ធិប្រជាធិបតេយ្យអោយបានប្រសើរ សមាជិកក្រុមប្រឹក្សាទាំងអស់ ក្នុងគណៈបក្សនយោបាយជាប់ឆ្នោត ពេលអនុវត្តន៍កិច្ចការការងារ និងកិច្ចប្រជុំវែកញែក ឬមិនបានចូលរួមប្រជុំ ត្រូវយកសម្លេងមតិភាគីច្រើន មិនយកតាមភាគតិច ត្រូវតែគោរពការអនុមតិ នេះតាមច្បាប់។ថ្នាក់ដឹកនាំខេត្ត ត្រូវពង្រឹងការទំនាក់ទំនង រឹតចំណងសាមគ្គីភាព រវាងក្រុមប្រឹក្សា និងគណៈអភិបាល និងកម្លាំងសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ គោរពច្បាប់ និងពង្រឹងរបៀបរបបការងារ ដើម្បីលើកកម្ពស់ ការទទួលខុសត្រូវ និងភាពជាម្ចាស់ការ។ ការប្រកាសផ្ទេរមុខងារនេះ ដោយសារមូលហេតុលោក អ៊ី ឈាន ប្រធានក្រុមប្រឹក្សាខេត្ត បានដាក់ពាក្យស្នើ សុំឈប់ពីការងារ ដូច្នេះសាមីខ្លួនមានឈ្មោះតែងតាំង ត្រូវអនុវត្តអោយមានប្រសិទ្ធភាព ការអនុវត្តការងារតាមអណត្តិការណ៍ សេចក្តីសម្រច ដែលខុសពីការប្រកាសនេះចាត់ទុកនិរាករ ៕