0

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ជា​អធិបតី បើក​ការដ្ឋាន​សាងសង់ ”​ព្រែកជីក​ហ្វូណន​តេជោ​”

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ជា​អធិបតី បើក​ការដ្ឋាន​សាងសង់ ”​ព្រែកជីក​ហ្វូណន​តេជោ​”

​ខេត្ត​កណ្ដាល ៖ ថ្ងៃ​ចន្ទ ទី​៥ សីហា ២០២៤ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បាន​អញ្ជើញ​ជា​អធិបតី បើក​ការដ្ឋាន​សាងសង់ ”​ព្រែកជីក​ហ្វូណន​តេជោ​” នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នៅភូមិព្រែកតាកែវ ខេត្តកណ្តាល ដែល​ជា​គម្រោង​ប្រវត្តិសាស្ត្រ សម្រាប់​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​កម្ពុជា ។

​គម្រោង “​ព្រែកជីក​ហ្វូណន​តេជោ​” គឺជា​គម្រោង​មួយ​ដ៏​ធំ​មហិមា និង មាន​លក្ខណៈ​ជា​យុទ្ធសាស្ត្រ​ពិសេស ដែល​សាងសង់ឡើង​ក្នុង​គោលដៅ​លើកកម្ពស់​សកម្មភាព​ដឹកជញ្ជូន​ទំនិញ កសិផល និង​ភ្ញៀវទេសចរ គ្រប់គ្រង​ទឹកជំនន់ និង គរោះរាំងស្ងួត រួម​ទាំង​ពង្រឹង​ឯករាជ្យភាព អធិបតេយ្យភាព និង​ពង្រីក​ឧត្តមភាព​នៃ​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក​របស់​កម្ពុជា​ផ្ទាល់​។​

​ក្នុង​នីតិកាល​ទី ៧ នេះ រាជរដ្ឋាភិបាល​បាន​ដាក់ឱ្យ​អនុវត្ត យុទ្ធសាស្ត្រ​បញ្ច​កោ​ណ​-​ដំណាក់កាល​ទី​១ ដោយ​បាន​កំណត់​ចក្ខុវិស័យ​ប្រែក្លាយ​កម្ពុជា​ជា​ប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ។ ក្នុងនោះ ការលើកកម្ពស់​ការតភ្ជាប់ និង​ការបង្កើន​ប្រសិទ្ធភាព​នៃ​វិស័យ​ដឹកជញ្ជូន និង​ភស្តុភា​រកម្ម ជា​ពិសេស​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវទឹក និង​គម្រោង​ផ្លូវ​នាវាចរណ៍ ត្រូវបាន​ចាត់ទុក​ជា​អាទិ​ភាព​គន្លឹះ​មួយ​ក្នុងចំណោម​វិស័យ​សំខាន់ៗ​ជាច្រើន​ទៀត នៅក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោណ​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!