នាថ្ងៃព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ខៀវ កាញារីទ្ធ តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីពិធីបញ្ចុះសព ឯកឧត្ដម លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងព័ត៌មាន នៅក្នុងបរិវេណវត្ដអង្គព្រះភ្នៀត ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការក្រសួងព័ត៌មាន ព្រមទាំងញាតិមិត្តជិតឆ្ងាយ នៃគ្រួសារសពជាច្រើនរូបផងដែរ។
រូបថត៖ ខឹម សុវណ្ណារ៉ា