0

សម្តេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន អញ្ជើញ​ប្រគេន​ចង្ហាន់ និង​ទេយ្យវត្ថុ​ថ្វាយ សម្តេចព្រះ​មហាសង្ឃរាជ​ស្តីទី ន​ន្ទ ង៉ែត​

សម្តេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន អញ្ជើញ​ប្រគេន​ចង្ហាន់ និង​ទេយ្យវត្ថុ​ថ្វាយ សម្តេចព្រះ​មហាសង្ឃរាជ​ស្តីទី ន​ន្ទ ង៉ែត​

​នៅ​ព្រឹក ថ្ងៃ​អង្គារ ៤​រោច ខែ​ជេស្ឋ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​. ២៥៦៨ ត្រូវ​នឹង ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២៤ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​អញ្ជើញ​ប្រគេន ចង្ហាន់ និង ទេយ្យវត្ថុ ថ្វាយ​សម្តេច​ព្រះ​មហាសុមេធាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត ន​ន្ទ ង៉ែត សម្តេចព្រះ​មហាសង្ឃរាជ​ស្តីទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​វត្ត​បទុម​វ​តីរា​ជ​វ​រា​រាម ហៅ​កាត់​ថា វត្ត​បទុម​វ​តី ឬ វត្ត​បទុម រាជធានី​ភ្នំពេញ​។

​សម្តេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​អញ្ជើញ​ប្រគេន​ចង្ហាន់ និង​ទេយ្យវត្ថុ ក៏ដូចជា​ដើម្បី​ថ្វាយព្រះព​រ ថ្វាយ​សម្តេច​ព្រះ​មហាសុមេធាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត ន​ន្ទ ង៉ែត ក្នុង​ខួប​ចម្រើន​ព្រះជន្ម​គម្រប់​១០០​ព្រះវស្សា យាង​ចូល ១០១​ព្រះវស្សា​កន្លងទៅនេះ​។

​សូម​ថ្វាយព្រះពរ សម្តេចព្រះ​មហាសុមេធាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត ន​ន្ទ ង៉ែត សម្តេចព្រះ​មហាសង្ឃរាជ​ស្តីទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​មាន​ព្រះរាជសុខភាព​ល្អ ព្រះកាយពល​មាំមួន ព្រះ​ជន្មាយុ​យឺនយូរ គង់ប្រថាប់​ជា​សុខ​ក្នុង​ព្រះពុទ្ធសាសនា​អស់កាល​ជា​អង្វែង​ត​រៀង​ទៅ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!