ខេត្តប៉ៃលិន ៖ លោក ឌិន គឹម ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តប៉ៃលិនបានដឹកនាំក្រុមការងាររបស់ មន្ទីរ និងកម្មករយករថយន្តចុះសម្អាតដី នៅតាមបណ្តោយផ្លូវក្រវាត់ក្រុងដើម្បី រក្សាសណ្តាប់ធ្នាប់ និងរបៀប រៀបរយ ព្រមទាំងសោភណភាពក្រុង ដោយចាក់កៅស៊ូរោយថ្មប្រភេទ M19 ដើម្បីការពារទឹកកុំឱ្យច្រោះ និងប្រេះ ក្រោយពីមាន ការត្រួតពិនិត្យរបស់មន្ត្រីជំនាញរបស់ មន្ទីរសាធារណការខេត្ត កាលពីព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០១៤។
លោក មានប្រសាសន៍ទៀតថា ផ្លូវ ក្រវាត់ក្រុងខាងលើនេះមានប្រវែង ៩០០ម៉ែត្រ ទទឹង ១១ម៉ែត្រ ជាផ្លូវប្រភេទ BD5T និងប្រភេទ 5B5T ។ ផ្លវ្លូក្រវាត់ ក្រុងនេះមានផ្លូវបែកខ្នែងជា៣កំពុងចាក់ កៅស៊ូជាបន្តបន្ទាប់ មានប្រវែង៣.៦៦៥ ម៉ែត្រ ទទឹង៦ម៉ែត្រ ជាប្រភេទផ្លូវDB5T ដែលកំពុងស្ថាបនាជាបន្តបន្ទាប់ទៀត មានប្រវែង សរុបជាង១២គីឡូម៉ែត្រ ។ ហើយការស្ថាបនាផ្លូវក្រវាត់ក្រុងនេះ ក្រុមការងារមន្ទីរសាធារណការខេត្តកំពុងធ្វើ ទាំងភ្លៀងទាំងក្តៅដើម្បីឱ្យហើយរួចរាល់ មុនពេលកំណត់ ។ ដោយឡែកផ្លូវបំបែក ក្រវាត់ក្រុងចេញពីផ្លូវជាតិលេខ ៥៧អា ក្នុងសង្កាត់ អូរតាវ៉ៅ និងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន រហូតដល់រង្វង់មូលភូមិ បុស្សស្អំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
លោក ឌិន គឹម ប្រធានមន្ទីរសាធារណ ការ និងដឹកជញ្ជូនខេត្តប៉ៃលិនបានឱ្យដឹង ថា ការចុះដឹកនាំកម្លាំងស្ថាបនាផ្លូវនេះ គឺ ក្រុមការងារកំពុងខិតខំអនុវត្តតាមផែន ការរបស់មន្ទីរដោយអនុវត្តការស្ថាបនា ផ្លូវក្រវាត់ក្រុងដើម្បីឱ្យរួចរាល់មុនការ គ្រោងទុក ។
លោក បន្ត ថា ផ្លូវក្រវាត់ក្រុង និងផ្លូវ បំបែកទាំង៣ខ្សែខាងលើ ក្រុមការងារ របស់មន្ទីរសាធារណការខេត្ត និងក្រុម កម្មករបានខិតខំធ្វើទាំងភ្លៀង ទាំងថ្ងៃក្តៅ បើទោះបីមានឧបសគ្គលំបាកយ៉ាងណាក៏ ដោយដើម្បីឱ្យសម្រេចបានតាមផែនការ។
លោកប្រធានមន្ទីរបានបន្តទៀតថា ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវក្រវាត់ និងផ្លូវបែកពីផ្លូវក្រវាត់ក្រុង និងអ្នកដឹក ទំនិញកសិផលផ្សេងៗបានកោតសរសើរ និងសម្តែងការសាទរចំពោះការស្ថាបនា ផ្លូវនេះមានសកម្មភាពញាប់ដៃ ញាប់ជើង ដើម្បីឆាប់បានរួចរាល់ងាយស្រួលធ្វើ ដំណើរទៅមក ។
ប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិនទាំងអស់ បានសាទរ និងមានមោទនភាព ចំពោះក្រុមការងារ មន្ទីរសាធារណការខេត្ត ដែលដឹកនាំ ដោយលោក ឌិន គឹម និងថ្នាក់ដឹកនាំ ខេត្តប៉ៃលិនទាំងមូលដែលធ្វើឱ្យខេត្តមួយ នេះមានសោភណភាព និងទាក់ទាញ ភ្ញៀវទេសចរជាតិ អន្តរជាតិមកកម្សាន្ត កាន់តែច្រើនឡើងដើម្បីលើកមុខមាត់ ជាតិក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាធ្វើឱ្យរចនា សម្ព័ន្ធភូមិ ឃុំ សង្កាត់ ស្រុក ខណ្ឌ ខេត្ត ក្រុងទូទាំងប្រទេសមានភាពរីកចម្រើនជាលំដាប់ ៕
0
លោក ឌិន គឹម ប្រធានមន្ទីរសាធារណការខេត្តដឹកនាំក្រុមការងារចុះស្ថាបនាផ្លូវនៅតាមក្រវាត់ក្រុង
Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ