0

សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ “​ផែនទី​បង្ហាញផ្លូវ​ឆ្ពោះទៅ​ការ​គ្របដណ្តប់​សុខភាព​ជា​សកល​នៅ​កម្ពុជា ឆ្នាំ​២០២៤-២០៣៥”

សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ “​ផែនទី​បង្ហាញផ្លូវ​ឆ្ពោះទៅ​ការ​គ្របដណ្តប់​សុខភាព​ជា​សកល​នៅ​កម្ពុជា ឆ្នាំ​២០២៤-២០៣៥”

​រាជធានី​ភ្នំពេញ ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៣ ឧសភា ២០២៤ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ “​ផែនទី​បង្ហាញផ្លូវ​ឆ្ពោះទៅ​ការ​គ្របដណ្តប់​សុខភាព​ជា​សកល​នៅ​កម្ពុជា ឆ្នាំ​២០២៤-២០៣៥” ។

ផែនទី​បង្ហាញផ្លូវ​ឆ្ពោះទៅ​ការ​គ្របដណ្តប់​សុខភាព​ជា​សកល គឺជា​ការប្តេជ្ញា​របស់​ប្រទេស​នានា​ក្នុង​ពិភពលោក ដែល​ជា​សមាជិក​នៃ​អង្គការ​សុខភាព​ពិភពលោក ក្នុង​គោលបំណង​ផ្តល់​សេវា​ថែទាំ​សុខភាព​ដែល​មាន​គុណភាព ប្រកបដោយ​សមធម៌ ដល់​ពលរដ្ឋ​ទាំង​អស់ ដោយ​មិន​មាន​បញ្ហា​ប្រឈម​ផ្នែក​ហិរញ្ញវត្ថុ ។

ការប្តេជ្ញា​ជា​សកល​នេះ ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព (​គោលដៅ​ទី​៣ ស្តី​ពី​ការធានា​ឱ្យបាន​នូវ​សុខភាព​ល្អ និង​លើកកម្ពស់​សុខុមាលភាព​សម្រាប់​ពលរដ្ឋ​គ្រប់​វ័យ​) ។ ជា​ការឆ្លើយតប​ដើម្បី​ឆ្ពោះទៅ​រក​ការ​គ្របដណ្តប់​សុខភាព​ជា​សកល រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា បាន​ដាក់ចេញ​នូវ​កម្មវិធី​អាទិភាព​ចំនួន​២ គឺ​ទី​១- ការពង្រីក​ការ​គ្របដណ្តប់​នូវ​កម្មវិធី​មូលនិធិ​សមធម៌​ដល់​គ្រួសារ​ងាយ​រង​ហានិភ័យ មាន​ចំនួន​ជាង ៤៥​ម៉ឺន​គ្រួសារ ស្មើ​នឹង​សមាជិក​សរុប​ជាង ១,៥​លាន​នាក់ ដែល​បាន​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​កាលពី​ខែ​តុលា ឆ្នាំ​២០២៣ និង ទី​២- ការពង្រីក​របប​ថែទាំ​សុខ​ភាព​នៃ​បេឡា​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) ដល់​សមាជិក​គ្រួសារ​និង​អ្នក​នៅ​ក្នុង​បន្ទុក ប្រមាណ​ជាង ៣​លាន​នាក់ ។​

​មូលធន​មនុស្ស មាន​សុខភាព​ល្អ និង​គុណភាព​ខ្ពស់ គឺជា​ទ្រព្យសកម្ម​ជាតិ​ដ៏​មានតម្លៃ និង​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ចជាតិ ។ ការលើកកម្ពស់​សុខភាព និង​សុខុមាលភាព​ប្រជាជន គឺជា​អាទិភាព​មួយ ក្នុងចំណោម​អាទិភាព​ទាំង​៥ ដែល​រាជរដ្ឋាភិបាល​ផ្តោតលើ សម្រាប់​ការអភិវឌ្ឍ​មូលធន​មនុស្ស ដោយ​មាន​គោលដៅ​យុទ្ធសាស្ត្រ​ផ្តោតលើ​ការបន្ត​កាត់បន្ថយ​អត្រា​ឈឺ និង​ស្លាប់​បណ្តាលមកពី​ជំងឺមិនឆ្លង​ចម្បងៗ និង​ការលើកកម្ពស់​សុខភាព​បន្ត​ពូជ សុខភាព​ទារក កុមារ និង​មាតា ។​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!