0

រថយន្ត​ក្រុមហ៊ុន​សូគីម៉ិច ​ដឹកឈើ​គ្រញូង ​សមត្ថកិច្ច​ចាប់​បាន​លើក​ទី​២ អ្នកខ្លះ​ថា ​ជា​របស់​ក្រុមហ៊ុន អ្នកខ្លះ​ថា​ មាន​គេ​ក្លែងបន្លំ​

រថយន្ត​ក្រុមហ៊ុន​សូគីម៉ិច ​ដឹកឈើ​គ្រញូង ​សមត្ថកិច្ច​ចាប់​បាន​លើក​ទី​២ អ្នកខ្លះ​ថា ​ជា​របស់​ក្រុមហ៊ុន អ្នកខ្លះ​ថា​ មាន​គេ​ក្លែងបន្លំ​

ឧត្តរមានជ័យ ៖ រថយន្ត​ក្រុមហ៊ុន​ប្រេង​សាំង​សូគីម៉ិច​ ដឹកឈើ​គ្រញូង​ ដែល​សមត្ថកិច្ច​ចម្រុះ​ចាប់​បាន ​លើក​ទី​២ កាលពី​វេលា​ម៉ោង​ ៦​ ព្រឹក ថ្ងៃទី​ ២៣ ខែតុលា​ ឆ្នាំ​២០១៤  ​នៅ​ចំណុច​ព្រំប្រទល់​ខេត្ដ​សៀមរាប​ និង​ខេត្ត​ឧត្តរមានជ័យ អ្នកខ្លះ​ថា​ ជា​រថយន្ត​ របស់​ក្រុមហ៊ុន​សូគីម៉ិច អ្នកខ្លះ​ថា ​មាន​គេ​ក្លែងបន្លំ ។​

​គួរ​បញ្ជាក់​ផង​ដែរ នៅ​លើក​ទី​១ រថយន្ត​ក្រុមហ៊ុន​ប្រេង​សាំង​សូគីម៉ិច​ដឹកឈើ​គ្រញូង ត្រូវ​កម្លាំង​នគរបាលរ​ស្នងការដ្ឋាន​ខេត្ត​ឧត្តរ​មានជ័យ​បានប​ង្ក្រា​បឃាត់ កាលពី​ថ្ងៃ​ទី​ ១៩ ខែ​សីហា ឆ្នាំ​២០១៤ នៅ​ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ និង​ដកហូត​បាន​ឈើ​គ្រញូង​ចំនួន​១៦​តោន និង​រថយន្ត​មាន​ផ្លាកសញ្ញា​ក្រុមហ៊ុន​សូគីម៉ិច​ចំនួន ១ គ្រឿង​ពាក់ ​ស្លាក​លេខ ​ភ្នំពេញ 3A-3461 បញ្ជូន​ទុក​នៅ​សាលាខេត្ត​ឧត្តរមានជ័​យ ។​

​ជាក់ស្តែង​លើក​ទី​២ ម៉ោង​៦​ព្រឹក ថ្ងៃទី​២៣ ខែតុលា​ ឆ្នាំ​២០១៤ ​នៅ​ចំណុច​ព្រំប្រទល់​ ខេត្ដ​សៀមរាប ​និង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ កង​រាជ​អាវុធ​ ខេត្ដ​ឧត្ដរមានជ័យ សហការ​ជាមួយនឹង​រដ្ឋបាល​ព្រៃឈើ ស្រុក​អន្លង់វែង ក្រោម​ការបញ្ជា​ផ្ទាល់​ពី​លោក កូយ កាន់​យ៉ា ​ព្រះរាជអាជ្ញា អម​សាលាដំ​បូង​ខេត្ដ​ឧត្ដរ​មានជ័យ ​បាន​ចាប់​រថយន្ដ​ដឹក

​ប្រេង​សាំង​សូគីម៉ិច​បង្កប់​ឈើ​គ្រញូង បាន​ចំនួន ១​គ្រឿង​ទៀត ជា​លើក​ទី ២ ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-3461 ដដែល​ដូច​លើក​ទី​១ និង​ដកហូត​ឈើ​គ្រញូង​ជាង​១០​តោន​ ។​

​រថយន្ដ​និង​ឈើ​គ្រញូង​ត្រូវ​យកទៅ​រក្សាទុក​នៅ​សាលា​ខេត្តឧត្ដរមានជ័យ ​រង់ចាំ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់ ។​

​ពាក់ព័ន្ធ​ករណី​នេះ ខាង​ភាគី​ក្រុមហ៊ុន​ប្រេងសាំង​សូគីម៉ិច​មិន​មាន​ការបកស្រាយ ឬ​រក​ប្តឹង​អ្នកប្រព្រឹត្ត​បទល្មើស​ឡើយ ។​ ​បញ្ហា​នេះ មាន​មតិ​ជាច្រើន​យល់ថា ក្រុមហ៊ុន ប្រេងសាំង​សូគីម៉ិច​ ពិតជា​បាន​យកឈ្មោះ​ក្រុមហ៊ុន​របស់​ខ្លួន រកស៊ី​ជួញដូរ​បទល្មើស​ព្រៃឈើ ខុសច្បាប់​ប្រាកដ​មែន ។​

​តែ​ផ្ទុយទៅវិញ បុរស​ចំណាស់​ម្នាក់​ បាន​អោយ​អ្នកយក​ព័ត៌មាន​ដឹងថា រថយន្ត​ក្រុមហ៊ុន​ប្រេង​សាំង​សូគីម៉ិច ដែល​គេ​ចាប់​ខាងលើ​អាច​ក្លែង ក្លាយ ព្រោះថ្នាំ​បាញ់​លើ​រថយន្ត​ពណ៌​ខ្ចី​ ជាង​រថយន្ត​ពិតប្រាកដ ហើយ​អ្នក​រកស៊ី​ឈើ​ខុសច្បាប់​នេះ អាច​មានឈ្មោះ​…….​នៅ​………​មាន​ខ្នងបង្អែក​ធំ​គ្រាន់បើ​ដែរ ៕

 2014_10_27r 2014_10_27r (1)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment