0

​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដង្ហែរ​ព្រះមហាក្សត្រ ក្នុង​ពិធី​លៀង​សាយភោជន៍ ជូន​ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ

​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដង្ហែរ​ព្រះមហាក្សត្រ ក្នុង​ពិធី​លៀង​សាយភោជន៍ ជូន​ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ

នៅ​ព្រះបរមរាជវាំង នា​ល្ងាច​ថ្ងៃ​អង្គារ ១៥​កើត ខែ​ចេត្រ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០២៤ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដង្ហែរ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ពិធី​លៀង​សាយភោជន៍ ជូន ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត (Thongloun Sisoutlith) ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ក្នុងឱកាស​ដែល ឯកឧត្តម និង​លោកជំទាវ អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​កម្ពុជា រយៈពេល​ពីរ ចាប់ពី​ថ្ងៃ​ទី​២៣ ដល់​២៤ ខែ​មេសា ឆ្នាំ​២០២៤​។

​ក្នុង​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី សម្តេច​មហា​រដ្ឋសភាធិកា​រ​ធិបតី ឃួន សុ​ដា​រី ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត និង​មន្ត្រី​ថ្នាក់ដឹកនាំ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​សំខាន់ៗ​ជាច្រើន​ទៀត​ផង​ដែរ​។

​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ របស់​ប្រធាន​រដ្ឋ​ឡាវ​នៅពេលនេះ ជា​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់​ក្នុង​ការពង្រឹង និង​លើកកម្ពស់​បន្ថែមទៀត​នូវ​ទំនាក់ទំនង​ដ៏​ល្អ​ប្រសើរ ភាព​ជា​អ្នក​ជិតខាង​ល្អ ទំនាក់ទំនង​ក្នុង​ភាព​ជា​បងប្អូន និង​ស្មារតី​សាមគ្គីភាព ព្រមទាំង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​យូរអង្វែង​ដើម្បី​វិបុលភាព​រួម​របស់​ប្រទេស​ទាំង​ពីរ កម្ពុជា​-​ឡាវ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!