0

លោក​ឧកញ៉ា សឹង្ហ សំអុល កំពុង​ល្បីល្បាញ​ថា “​បុណ្យ​ក៏​ធ្វើ ឈើ​ក៏​ជួញ​”

លោក​ឧកញ៉ា សឹង្ហ សំអុល កំពុង​ល្បីល្បាញ​ថា “​បុណ្យ​ក៏​ធ្វើ ឈើ​ក៏​ជួញ​”

​ខេត្ត​ត្បូងឃ្មុំ​ ៖ ​មាន​សេចក្តីរាយការណ៍  បានឱ្យដឹងថា របរ​រកស៊ី​ដឹក  ជញ្ជូន​ឈើ​របស់​ឧកញ៉ា  អុល  ត្រូវបាន​មជ្ឈដ្ឋាន ជាទូទៅ​ធ្វើ ការរិះគន់​យ៉ាង​ក្តៅគគុក ហើយ​បាន​ចោទប្រកាន់ថា  ឧកញ៉ា អុល កំពុង​បំផ្លាញ​ផ្លូវ យ៉ាងធ្ងន់ធ្ងរ ។​

​សេចក្តីរាយការណ៍​ដដែល  នេះ​បាន​បញ្ជាក់ថា ការដឹក  ជញ្ជូន​ឈើ​របស់​ឧកញ៉ា អុល  គឺ​មាន​មកពី​គ្រប់​ទិស​ទី​ដែល ក្នុងនោះ​គេ​សង្កេតឃើញ​ដឹក ជញ្ជូន​តាម​ច្រក ១២៩, ច្រក គ​៣ ជាដើម ។​

​ក្នុង​ការដឹកជញ្ជូន​ឈើ  នេះ​ទៀតសោត គឺ​ឧកញ៉ា​អុល  បាន​ដឹក​ឆ្ពោះ​មក​ស្រុក​មេមត់  ខេត្ត​ត្បូងឃ្មុំ ចូល​តាម​ច្រក  ក្រ​វៀង​, ស្រទុំ និង​ចាន់​មូល ដើម្បី​យកទៅ​លក់​ឱ្យ​ឈ្មួញ ដែល​ជា​ជនជាតិ​យួន​ដឹកយក ទៅ​ស្រុក​យួន ។

​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន  ឱ្យដឹងថា ការដឹកជញ្ជូន​ឈើ ដោយ​ក្រុម​ឧកញ៉ា អុល នេះ  បាន​បំផ្លាញ​ផ្លូវថ្នល់​ឱ្យ​ខូចខាត យ៉ាង​ធ្ងន់ធ្ងរ​បំផុត ធ្វើអោយ ការធ្វើដំណើរ​របស់​ប្រជា​ពល រដ្ឋ​ដែល​ឆ្លងកាត់​តំបន់​នោះ​ត្រូវ  រង​នូវ​ផលវិបាក​ស្ទើរតែ​និយាយ លែង​រួច​ទៅ​ហើយ ។​

​ជាមួយគ្នានេះដែរ ប្រជា  ពលរដ្ឋ​បានឱ្យដឹង​ទៀត​ថា​ក្នុង មួយ​យប់ៗ​មាន​ឈើ​ដឹក​ចេញ យ៉ាងតិច​ពី ១០០ ម៉ែត្រគូប  ទៅ ២០០​ម៉ែត្រគូប ។  ចំណែក​មេការ​របស់​ឧកញ៉ា  អុល​បាន​ត្អូញត្អែរ​ប្រាប់​អ្នក  កាសែត​ថា ឥឡូវនេះ​រកស៊ី  ឈើ​មិនសូវ​កាក់កប​ទេ ព្រោះ បង់​ឱ្យ​ថ្នាក់លើ​អស់ហើយ ។​

​ពុំ​មាន​ការបញ្ជាក់​ណា  មួយ​ថា​លុយកាក់​ដែល​បានមក ពី​ការដឹកជញ្ជូន​ឈើ​របស់ ឧកញ៉ា អុល ត្រូវ​បង់​ទៅឱ្យ  ថ្នាក់លើ​ណាខ្លះ​ទេ ។ ដូច្នេះ គួរតែ​លោក ប្រាជ្ញ ច័ន្ទ ចៅ ហ្វាយ​ខេត្ត​ត្បូងឃ្មុំ មេត្តា​ក្រ​ឡេក​មើល​បទល្មើស​ដែល​កំពុ​ង កើតមាន​ក្នុង​ដែនដី​របស់​ខ្លួន ផង ពិសេស​គឺ​ការដឹកជញ្ជូន  ឈើ​របស់​ឧកញ៉ា អុល យក ទៅ​លក់​ឱ្យ​ឈ្មួញ​ជនជាតិ​យួន តែម្តង ។ ហើយ​អ្វី​ដែល​ធ្វើឱ្យ មាន​ការរិះគន់​ខ្លាំងៗ​នោះ​គឺ​ការ ដឹកជញ្ជូន​ឈើ​របស់​ឧកញ៉ា  អុល បាន​បំផ្លាញ​ផ្លូវថ្នល់​ឱ្យ  ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​បំផុត ដែល​ចាំបាច់​ត្រូវតែ​មាន​វិធាន ការ​ទប់ស្កាត់​ជា​បន្ទាន់ ៕

Untitled-2

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment