0

ក្រុមហ៊ុន​អង្គរ​សេ​វេន (Angkor7th) យក​ផ្លូវ​លេខ ១៣៤

ក្រុមហ៊ុន​អង្គរ​សេ​វេន (Angkor7th) យក​ផ្លូវ​លេខ ១៣៤

ភ្នំពេញ​ ៖ ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​មួយ​មាន​ទីតាំង​នៅ​ផ្លូវ លេខ​១៣៤ បាន​យក​ផ្លូវ​សា​ធា  រណៈ​ធ្វើ​ចំណត​រថយន្ត​របស់ ខ្លួន​ទំនងជា​មាន​អ្នកមាន អំណាច​បុណ្យស័ក្តិ​ធំ​ណាមួយ នៅ​ពីក្រោយ​ខ្នង​ទើប​ហ៊ាន​ធ្វើ​បែប​នេះ​ដោយ​មិន​ខ្លាច​រអា  ច្បាប់​នោះឡើយ ។​

​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង  សង្កាត់​មិត្តភាព​បាន​និយាយ​ឱ្យ ដឹង​កាលពីពេល​ថ្មីៗ​នេះ​ថា ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ឈ្មោះ  អង្គរ​សេ​វេន បាន​យក​រថយន្ត ដឹក​អ្នកដំណើរ របស់​ខ្លួន​ទៅ ចត​តាម​បណ្តោយ​ផ្លូវ​លេខ  ១៣៤ ស្ថិតក្នុង​សង្កាត់​មិត្តភាព  ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ  បណ្តាល​ឱ្យមាន​ការកកស្ទះ  រំខាន​ដល់​ប្រជាពលរដ្ឋ​ដែល ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ មួយ​នេះ ។​

​ប្រភព​ដដែល​បាន​ឱ្យដឹងថា ក្រុមហ៊ុន អង្គរ​សេ​វេន​នេះ  បាន​បោះ​ទីតាំង​ក្រុមហ៊ុន​របស់ ខ្លួន​នៅ​តាម​បណ្តោយ​ផ្លូវ​នេះ  ហើយ​បាន​យក​រថយន្ត​របស់ ខ្លួន​ចត​លើផ្លូវ សាធារណៈ​មួយ នេះ​ទាំង​សងខាង​ធ្វើឱ្យ​ផ្លូវ​រួម តូចចង្អៀត​លំបាក​ធ្វើដំណើរ​។  ម្យ៉ាងវិញទៀត​រថយន្ត​របស់ ក្រុមហ៊ុន​មួយ​នេះ​ចត​បាំង​មុខ ផ្ទះ​ប្រជាពលរដ្ឋ​បណ្តាល​ឱ្យ ប៉ះពាល់​ដល់​ការ​ចេញ​ចូល​ផ្ទះ របស់​ប្រជាពលរដ្ឋ​ទាំងអស់ នោះ​ផង ។​

​ប្រភព​ដដែល​បាន​ឱ្យដឹង  ទៀតថា ម្ចាស់​ក្រុមហ៊ុន អង្គរ សេ​វេន​នេះ ទំនងជា​មាន​អ្នក  មាន​អំណាច​បុណ្យស័ក្តិ​នៅ​ពី ក្រោយខ្នង​ទើប​ហ៊ាន​ប្រព្រឹត្ត​អំពើ​ល្មើស​ទៅនឹង​ច្បាប់ ចរាចរណ៍​ផ្លូវគោក ។

​ករណី​នេះ​គួរតែ​លោក  ចៅ​សង្កាត់​មិត្តភាព​និង​លោក អភិបាលខណ្ឌ ៧​មករា ពិនិត្យ  មើល​សកម្មភាព​របស់​ក្រុមហ៊ុន  អង្គរ​សេ​វេន ដែល​យក​ផ្លូវ​លេខ ១៣៤ ធ្វើជា ចំណត​រថយន្ត​ធ្វើ  អោយ​ប៉ះពាល់​ដល់​សុវត្ថិភាព  របស់​ប្រជាពលរដ្ឋ​និង​ជា   សកម្មភាព​ប្រឆាំង​ទៅនឹង គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​របស់​រាជ​រដ្ឋា​ភិ បាល​ផងដែរ ។

​អ្នក​ដែល​ហ៊ាន​ធ្វើ​អំពើ​ល្មើស​ច្បាប់​រំលោភ​ទៅលើ សិទ្ធិ​ធ្វើ​ដំណើរ​និង​ការរស់នៅ របស់​ប្រជាពលរដ្ឋ​បាន​ដូច ម្ចាស់​ក្រុមហ៊ុន អង្គរ​សេ​វេន នេះ ទំនង​នៅ​ជា​មានបុណ្យ  ស័ក្តិធំ​ទើប​អាច​យក​ផ្លូវ​សា​ធា រណ​ធ្វើជា​ចំណតរថយន្ត  ព្រោះ​ក្រុមហ៊ុន សេ​វេន​អង្គរ នេះ​ពុំ​មាន​ទីតាំង​សម្រាប់ ឈប់​សំចត​រថយន្ត​នោះទេ ទើប​យក​ផ្លូវ​លេខ​១៣៤ ធ្វើជា  ចំណត​របស់​ក្រុមហ៊ុន​ទៅវិញ ៕
​ដោយ​ ៖ សហការី​

angkor7th

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment