0

មណ្ឌល​តំណាងរាស្ត្រ​ជួយ​ពិនិត្យ​និង​ព្យាបាល​ជម្ងឺ​ដល់​ប្រជាពលរដ្ឋ​ទូទៅ​មិន​យកប្រាក់​

មណ្ឌល​តំណាងរាស្ត្រ​ជួយ​ពិនិត្យ​និង​ព្យាបាល​ជម្ងឺ​ដល់​ប្រជាពលរដ្ឋ​ទូទៅ​មិន​យកប្រាក់​

ប៉ៃលិន ៖ ក្រុម​គ្រូពេទ្យ​ស្ម័គចិត្ត​ជំទាវ​បណ្ឌិត​បាន​ស្រី មុំ អ៊ី​ឈាន តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ប៉ៃលិន បាន​យកចិត្តទុកដាក់​ជួយ​ពិនិត្យ និង​ព្យាបាល​ជម្ងឺ​ទូទៅ​ដល់​ប្រជាពលរដ្ឋ​មិន​យក​ប្រាក់​ជា​រាងរាល់​ថ្ងៃ​អាទិត្យ ដោយ​មាន​មនុស្ស​ចូល​មើល​ចាប់ពី​៤០០​នាក់​ដល់​៥០០​នាក់​ក្នុង​១​ថ្ងៃ​។​

​តាម​ប្រភព​ពី​គ្រូពេទ្យ​កាលពី​ថ្ងៃ​ទី​១៩​ខែតុលា​ឆ្នាំ​២០១៤​បានអោយដឹងថា​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ប៉ៃលិន​តែងតែ​នាំ​គ្នា​មក​ពិនិត​ព្យាបាល​ជម្ងឺ​របស់​ខ្លួន​រាល់​ថ្ងៃ​អាទិត្យ​ជួនកាល​ពួកគាត់​មក​ពេល​ព្រឹក​មាន​គ្នា​ជាង​២០០​នាក់​និង​ពេល​រសៀល​ជាង​២០០​នាក់​។​ចំពោះ​ជំងឺ​ណា​ដែល​ធ្ងន់​មិន​អាច​លេបថ្នាំ​បាន​ខាង​ក្រុម​គ្រូពេទ្យ​ស្ម័គចិត្ត​ជំទាវ​បណ្ឌិត​បាន​ស្រីមុំ​អ៊ី​ឈាន មាន​រថយន្ត​សំរាប់​ដឹក​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ​ផ្សេងៗ​ផងដែរ​។​

​ម្យ៉ាងទៀត ទោះជា​លោកជំទាវ​បណ្ឌិត​បាន​ស្រីមុំ​អ៊ី​ឈាន​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ប៉ៃលិន មិន​បាន​នៅ​ប្រចាំការ​ជាប់​មមាញឹក​ការងារ​នៅ​ក្រៅប្រទេស យ៉ាងណាក៏ដោយ នៅ​មណ្ឌល​តំណាងរាស្ត្រ​ក៏មាន​លោក​សៅ​សារ៉ាត់​អភិបាលរង​ខេត្ត​នៅ​ជួយ​មើល​ការខុសត្រូវ​ជំនួស​លោក​ជំទាវ​និង​សួរសុខទុក្ខ​ដល់​ប្រជាពលរដ្ឋ​មក​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ផងដែរ ។​

​នេះ​បញ្ជាក់​អោយឃើញ​ថា​ មណ្ឌល​តំណាងរាស្ត្រ​ខេត្ត​ប៉ៃលិន​ បាន​យកចិត្តទុកដាក់​ដល់​ប្រជាពលរដ្ឋ​បាន​ល្អប្រសើរ​ ​តាម​ការដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ៕

2014_10_25c4 2014_10_25c4 (1) 2014_10_25c4 (2) 2014_10_25c4 (3)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment