0

​ដីចំការ​ចំនួន​៨០​ហិកតា​របស់​ប្រជាពលរដ្ឋ​ឆេះ​អស់ នៅ​ស្រុក​បាណន់ សង្ស័យ​ដោយ​ការដុត​ព្រៃ​និង​គល់​ចំបើង​ក្នុង​ស្រែ​អ្នកជិតខាង​

​ដីចំការ​ចំនួន​៨០​ហិកតា​របស់​ប្រជាពលរដ្ឋ​ឆេះ​អស់ នៅ​ស្រុក​បាណន់ សង្ស័យ​ដោយ​ការដុត​ព្រៃ​និង​គល់​ចំបើង​ក្នុង​ស្រែ​អ្នកជិតខាង​

ខេត្ត​បាត់ដំបង ៖ ដីចំការ​ចំនួន​៨០​ហិច​តា​ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ដោយ​មិន​ដឹង​មូលហេតុ​ច្បាស់លាស់ ថា​មាន​អ្នក​លួច​ដុត​ឬ​យ៉ាងណាទេ​? នៅវេលា​ម៉ោង ១៦​និង​៤៥​នាទី ថ្ងៃទី​០៨ ខែ​មេសា ឆ្នាំ​២០២៤ នៅ​ចំណុច​ស្រែព្រីង ស្ថិតក្នុង​ភូមិធ្ង័​រ ឃុំ​ចែង​មានជ័យ ស្រុក​បាណន់ ខេត្ត​បាត់ដំបង ។​

​នៅក្នុង​ហេតុការណ៍​អគ្គីភ័យ​ខាង​លើ​នេះ​ដែរ ភ្លាមៗ​សមត្ថកិច្ច​បាន​ចេញរ​ថយ​ន្ត​ពន្លត់អគ្គីភ័យ​ចំនួន​២​គ្រឿង ដើម្បី​ចុះ​អន្តរាគមន៍​ពន្លត់ តែ​ពេល​ទៅដល់​បាន​ដើរ​មើល​ស្ថានភាព​ផ្លូវ​មាន​ព្រៃស្តុក ផ្លូវ​ចង្អៀត មិន​អាច​ចូល​បាន​ប៉ុន្តែ​យើង​បាន​រក​ត្រាក់ទ័រ​មក​ឈូស​ទប់ស្កាត់​កុំអោយ​ភ្លើង​ឆេះ​រាល​បន្តទៅ​ទៀត​បាន​១០០%​បញ្ចប់​នៅ​វេលា​ម៉ោង​២០​និង​៣០​នាទី​។​

​សមត្ថកិច្ច​បាន​អោយដឹង​ថា​ដី​ចំការ​ស្វាយ​ដែល​ត្រូវ​អគ្គីភ័យ​ឆាបឆេះ​ខាងលើ មាន​ទំហំ​ផ្ទៃដី​ចំនួន​៨០​ហិច​តា ហើយ​ត្រូវបាន​ឆេះ​អស់​ប្រហែល​៤០% ដែល​មាន​ម្ចាស់​ឈ្មោះ ឡុង សយ​សុធី ភេទ​ប្រុស រស់នៅ​ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​។​

​ករណី​ឆេះ​ដី​ចំការ​ដោយ​មិន​ដឹង​មូលហេតុ​ច្បាស់លាស់ ថា មាន​អ្នក​លួច​ដុត​ឬ​យ៉ាងណា​ទេ​? ប៉ុន្តែ​ភាគច្រើន​សន្និដ្ឋាន​ដោយ​រដូវ​ធ្វើស្រែ​ចំការ មាន​អ្នកចំការ​ជិតខាង​គាត់​ភ្ជួរ​រស​ដី​ថ្មី​ហើយ​ដុត​ព្រៃ​សេសសល់​ចោល​ហើយ​មិន​បាន​មើល​វា​អាច​រាលដាល​ឬក៏​ខ្យល់​វ៉ៃ​ប៉ើង​កំទេច​ភ្លើង​ធ្លាក់​មក​លើ​ចំការ​គាត់ និង​ការដុត​គល់​ការ​ច្រាំង​ចំបើង​ហុយ​ផ្កាភ្លើង​ធ្លាក់ចំ​ស្លឹកឈើ​ងាប់ៗ​ក្នុង​ចំការ​ខាងលើ បណ្តាលអោយ​ឆាបឆេះ​ដីចំការ​រហូតដល់​៨០​ហិច​តា​តែម្តង​។​

​ដូច្នេះ​សមត្ថកិច្ច​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំង​ពេល​ដិត​សំ​រាមក្តី ដុត​ច្រាំង​ស្រែ​ក្តី ដុត​ព្រៃ​សេសសល់​ក្និង​ចំការ​ក្តី​ត្រូវ​នៅ​មើល​ចាំ​ភ្លើង​រលត់​អស់​ចាំ​ចាកចេញ ដើម្បី​កុំឲ្យ​ភ្លើង​រាលដាល​ដ់​ស្រែ​ចំការអ្ន​ល​ដ៏ទៃទៀត​៕

Filed in: ព័ត៌មានជាតិ, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!