នាព្រឹកថ្ងៃចន្ទ ១៥ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាឲ្យ លោក Jonathan K.S. Choi ប្រធានក្រុមហ៊ុន Sunwah Group ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព ។
ក្រុមហ៊ុន Sunwah Group ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៥៧ គ្របដណ្តប់លើផ្នែកចំនួន៨ រួមមាន អាហារសមុទ្រ និងគ្រឿងឧបភោគបរិភោគ អចលនទ្រព្យ សេវាកម្មហិរញ្ញវត្ថុ បច្ចេកវិទ្យា ប្រព័ន្ធផ្សព្វផ្សាយ ហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ និងការបណ្តុះបណ្តាល និង Green Tech និងការថែទាំសុខភាព។ ក្រុមហ៊ុននេះដំណើរការនៅចិនដីគោក ជប៉ុន ម៉ាកាវ វៀតណាម មីយ៉ាន់ម៉ា សិង្ហបុរី កាណាដា អឺរ៉ុប អាមេរិក អូស្ត្រាលី និងកម្ពុជាផងដែរ។
នៅកម្ពុជា ក្រុមហ៊ុន Sunwah Group បាននឹងកំពុងពង្រីកការវិនិយោគរបស់ខ្លួនលើវិស័យសំខាន់ៗដូចជា វិស័យម្ហូបអាហារ វិស័យអចលនទ្រព្យ វិស័យនវានុវត្តន៍ និងបច្ចេកវិទ្យា ដែលបានរួមចំណែដល់សេដ្ឋកិច្ច និងបង្កើតការងារជាច្រើនជូនដល់ប្រជាពលរដ្ឋកម្ពុជា។