-សម្តេចតេជោ ឲ្យភាគីពាក់ព័ន្ធយកចិត្តទុកដាក់ សុវត្ថិភាពប្រជាពលរដ្ឋ នៅថ្ងៃបុណ្យអុំទូក
ភ្នំពេញ ៖ កាលពីថ្ងៃសុក្រ ទី២៤ ខែតុលា ឆ្នាំ ២០១៤សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅវិមាន សន្តិភាព ដោយពិភាក្សាផ្តោតជាសំខាន់រឿងថវិកាសម្រាប់ ទ្រទ្រង់ជាតិ និងបញ្ហាសំខាន់ៗផ្សេងទៀតមួយចំនួន ។
របៀបវារៈសំខាន់ៗ មាន ១. សេចក្តីព្រាងយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យម២០១៤-២០១៨ ។ ២. សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៥ ។ ៣. សេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៣ ។ ៤. បញ្ហាផ្សេងៗ សំខាន់ៗមួយចំនួនទៀត ។
ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា បានថ្លែង អំពាវនាវ ឲ្យបណ្តាមេ បញ្ជាការទាំងអស់ ត្រូវយកចិត្តទុកដាក់ទៅដល់កងទ័ព នៅតាមព្រំដែន ដោយត្រូវចែកអាវរងារ ឲ្យពួក គេបានគ្រប់គ្នា ដើម្បីបង្ការភាពរងារ ខណៈពេល ដែលកម្ពុជា រដូវរងានឹងឈានចូលមកដល់ នាពេលខាងមុខនេះ ។
សម្តេចតេជោ ហ៊ុន សែន បាន មានប្រសាសន៍ផ្តាំផ្ញើ ដល់មេបញ្ជាការកងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទនិងអាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវយកចិត្តទុកដាក់ ចែកផ្តល់អាវរងាជូនដល់ពលទាហាន និងនរគបាលឲ្យបានទាន់ពេល រដូវរងាមក ដល់ ។
ព្រមជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញឲ្យមានការយកចិត្តទុកដាក់ដល់ការរៀបចំសណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព របស់ប្រជាពលរដ្ឋនាឱកាសបុណ្យអ៊ុំទូកខាងមុខនេះ ។ សម្តេចតេជោនាយករដ្ឋមន្ត្រីមានមានប្រសាសន៍ថា ក្រសួងមហាផ្ទៃ ស្ថាប័នពាក់ព័ន្ធ ពិសេស សាលារាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់ រៀបចំរក្សាសណ្តាប់ធ្នាប់ និងសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋបានសប្បាយរីករាយ ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែនាថ្ងៃទី៥-៧ ខែវិច្ឆិកា ឆ្នាំ២០១៤ ខាងមុខ ៕
ខាងក្រោម ជាសេចក្តីប្រកាសព័ត៌មាន ស្ទីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០១៤ ៖