0

​ក្រុមការងារ​បសុព្យាបាល​ខេត្ត​កំពង់ធំ បាន​ធ្វើ​ជីវ​សុវត្ថិភាព បាញ់ថ្នាំ​សម្លាប់​មេរោគ លើ​មធ្យោបាយ​ដឹកជញ្ជូន​សត្វ​គ្រប់​ប្រភេទ​(​រថយន្ត​ដឹក​សត្វ​រស់​) នា​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខាងមុខនេះ​

​ក្រុមការងារ​បសុព្យាបាល​ខេត្ត​កំពង់ធំ បាន​ធ្វើ​ជីវ​សុវត្ថិភាព បាញ់ថ្នាំ​សម្លាប់​មេរោគ លើ​មធ្យោបាយ​ដឹកជញ្ជូន​សត្វ​គ្រប់​ប្រភេទ​(​រថយន្ត​ដឹក​សត្វ​រស់​) នា​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខាងមុខនេះ​

(​ខេត្ត​កំពង់ធំ​)÷ ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត ដឹកនាំ​ផ្ទាល់​ដោយ​លោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត​កំពង់ធំ និង​មន្ត្រី​ការិយាល័យ បាន​ធ្វើ​ជីវ​សុវត្ថិភាព ដោយ​បាន​បាញ់ថ្នាំ​សម្លាប់​មេរោគ លើ​មធ្យោបាយ​ដឹកជញ្ជូន​សត្វ​គ្រប់​ប្រភេទ​(​រថយន្ត​ដឹក​សត្វ​រស់​) ដើម្បី​បង្ការ ការពារ ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺឆ្លង​សត្វ​គ្រប់​ប្រភេទ និង​ជា​ពិសេស​លើ​សុខភាព​សាធារណៈ​ទូទៅ​ក្នុង​អំឡុង​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ ស្ថិតនៅ​ភូមិ​បល្ល័ង្ក​កើត សង្កាត់​ដំរី​ជាន់ខ្លា ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ នៅ​ព្រឹក​ថ្ងៃទី​០៨ ខែ​មេសា ឆ្នាំ​២០២៤​។

​លោក ចាន់ បញ្ញាវ័ន្ត បាន​លើកឡើងថា​នេះ​ជា​ពេល​ដែល​មាន​តម្រូវការ​សាច់សត្វ​ច្រើន រីឯ​មធ្យោបាយ​ដឹកជញ្ជូន​សត្វ​ក៏​មាន​ភាព​មមាញឹក​ណាស់​ដែរ ការដឹក​សត្វ​ចេញពី​កសិដ្ឋាន ឬ​ពី​កន្លែង​មួយ ទៅ​កន្លែង​មួយ​ក្នុង​ខេត្ត និង​ចេញ​ក្រៅ​ខេត្ត ដូច្នេះ​ដើម្បី​បង្ការ​ការពារ ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺឆ្លង​សត្វ​គ្រប់​ប្រភេទ ជាពិសេស​លើ​សុខភាព​សាធារណៈ​ទូទៅ​។​

​លោក ចាន់ បញ្ញាវ័ន្ត បានបង្ហាញ​ជា​លទ្ធផល​ក្រុម​ការងារ​បាន​ធ្វើ​ជីវ​សុវត្ថិភាព​លើ​មធ្យោបាយ​ដឹកជញ្ជូន​សត្វ​បាន​ចំនួន​សរុប​២៧​គ្រឿង​រួមមាន​÷ រថយន្ត​ដឹក​ជ្រូក​០៥​គ្រឿង រថយន្ត​ដឹក​គោ​ក្របី​០៣​គ្រឿង រថយន្ត​ដឹក​មាន់​១៧​គ្រឿង រថយន្ត​ដឹក​ទា​០២​គ្រឿង ដើម្បី​ការពារ​កុំឱ្យ​ឆ្លង​ពី​សត្វ​មួយ​ទៅ​សត្វ​មួយទៀត និង​កុំឱ្យ​មាន​ជំងឺ​ប៉ះពាល់​ដល់​មនុស្ស​ដែល​បរិភោគ​សាច់​គ្រប់​ប្រភេទ​ផងដែរ​។​

​បន្ទាប់មកទៀត​ក្រុម​ការងារ​បាន​ធ្វើ​ជីវ​សុវត្ថិភាព​លើ​មធ្យោបាយ​ដឹកជញ្ជូន​សត្វ​រួចមក ក៏​បាន​បន្ត​ចុះ​ធ្វើ​ជីវ​សុវត្ថិភាព​នៅ​សត្តឃាតដ្ឋាន​ចំនួន​០៣​កន្លែង​មាន​÷ សត្តឃាតដ្ឋាន​ក្រុង​ស្ទឹងសែន សត្តឃាតដ្ឋាន​ស្រុក​ស្ទោង​និង​សត្តឃាតដ្ឋាន​កំពង់ថ្ម ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!