(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសេឹករងកំពង់ធំ បានប្រារព្ធពិធីសូត្រមន្ត បង្សុកូល រាប់បាត្រ ឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលឺជីវិតក្នុងសម័យសង្គ្រាម ដើម្បីការពារទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោមស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងលោកជំទាវ នួន វិធាវី។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ តែងតែប្រារព្ធពិធីនេះ ដើម្បីអបអរសាទរសង្ក្រាន្តឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតក្នុងសម័យសង្គ្រាម ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា នឹងបានចូលរួមអនុវត្តនូវនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោហ៊ុន សែន ធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះ។
ឧត្តមសេនីយ៍ទោ និងលោកជំទាវ បានជូនពរសព្វសាធុការ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ នេះ សូមទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលគ្រប់ៗក្រុមគ្រួសារ និងជោគជ័យគ្រប់ភារកិច្ច ដែលថ្នាក់លើប្រគល់ជូន។
នៅក្នុងឱកាសនេះផងដែរ ថ្នាក់ដឹកនាំ នៃបញ្ជាការថាតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារ បានប្រគេនបច្ច័យនិងទេយ្យទានមួយចំនួន ជូនដល់ព្រះសង្ឃនៅវត្តបទុមរ័ត្នហៅវត្តក្រចាប់ ស្ថិតក្នុងសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ព្រមទាំងបានសំដែងនូវរបាំត្រុដិរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បខេត្ត ដើម្បីបណ្ដេញឧបទ្រុបចង្រៃនៅក្នុងនេះឆ្នាំចាស់ និងសូមសិរីសួស្ដីនៅក្នុងឆ្នាំថ្មីនេះផងដែរ។ អត្ថបទតំបន់សឹករងកំពង់ធំ