0

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​បើក​សម័យប្រជុំ​ព្រឹទ្ធ​សភា​លើក​ដំបូង​សម្រាប់​នីតិកាល​ទី​៥ ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត របស់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​បើក​សម័យប្រជុំ​ព្រឹទ្ធ​សភា​លើក​ដំបូង​សម្រាប់​នីតិកាល​ទី​៥ ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត របស់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

នៅ​ព្រឹក​ថ្ងៃ​ពុធ ១០​រោច ខែ​ផល្គុន ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៣ ខែ​មេសា ឆ្នាំ​២០២៤ នេះ ព្រឹទ្ធសភា បាន​បើក​សម័យប្រជុំ​លើក​ដំបូង​សម្រាប់​នីតិកាល​ទី​៥ ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត របស់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​បន្ទាប់​ពី​ព្រះរាជ​ពិធី​បើក​សម័យប្រជុំ​ព្រឹទ្ធសភា​នីតិកាល​ទី​៥ និង​ព្រះរាជ​សនៈ​កថា​របស់​ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួចហើយនោះ ព្រឹទ្ធសភា ក៏​បាន​ដំណើរការ​កិច្ចប្រជុំ ដោយ​មាន​ការបោះឆ្នោត សម្រេច​ជ្រើសរើស​ប្រធានព្រឹទ្ធសភា អនុប្រធាន​ទី​១ អនុប្រធាន​ទី​២ ព្រឹទ្ធសភា​។

​ក្នុង​សម័យប្រជុំ​លើកដំបូង​ព្រឹទ្ធសភា​នីតិកាល​ទី​៥ នា​ព្រឹក​ថ្ងៃ​ពុធ ទី​៣ ខែ​មេសា ឆ្នាំ​២០២៤ មួយ​ថ្ងៃ​មុន​ខួប​៥៤​ឆ្នាំ នៃ​ការ​ប្រែក្លាយ​ជីវិត​ជា​យុទ្ធជន​ប្រយុទ្ធ​ដណ្តើម​អំណាច ថ្វាយ​សម្តេច នរោត្តម សីហនុ​នោះ សម្តេច​តេជោ ហ៊ុន សែន ទទួលបាន​ការបោះឆ្នោត​គាំទ្រ​ពី​សមាជិក​ព្រឹទ្ធសភា ៦២ លើ​៦២ សំឡេង ឱ្យធ្វើ​ជា​ប្រធាន​ដឹកនាំ​ព្រឹទ្ធសភា​។​

​ការបោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ជូន សម្តេច​តេជោ ដើម្បី​ដឹកនាំ​ស្ថាប័ន​កំពូល​មួយ​នេះ គឺ​ពិតជា​បង្ហាញ យ៉ាង​ជាក់ច្បាស់​នូវ​តួនាទី​ដ៏​ឧត្តុង្គឧត្តម​របស់​ស​មេ្តច​តេ​ជោ ដែល​ប្រជារាស្ត្រ​ខ្មែរ​ច្រើន​លើសលប់​គោរព ស្រឡាញ់​ដ៏​ជ្រាលជ្រៅ និង​តែងតែមាន​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ​លើ​គតិបណ្ឌិត និង​ភាព​វៃឆ្លាត​របស់ សម្តេច​តេជោ ក្នុង​ការដឹកនាំ​ប្រទេសជាតិ ក្នុងឋានៈ​ជា នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ពេលកន្លងមក​។​

​ប្រជាជាតិ​ខ្មែរ​ទាំងមូល ពិតជា​មាន​មហា​ភ័ព្វវាសនា​ខ្ពស់​ក្រៃលែង ដោយ​មាន​អគ្គ​មគ្គុទេ្ទសក៍​ដ៏​ឆ្នើម គឺ ស​មេ្តច​តេ​ជោ ដែល​ជា​វីរ​កុលបុត្រ​ខ្មែរ​ដ៏​អង់អាច​ក្លាហាន តែងតែ​រួមសុខ​រួមទុក្ខ​ដោយ​ក្តី​ស្មោះត្រង់​បំផុត ជាមួយ ប្រជាជន និង​ប្រទេសជាតិ នៅ​គ្រប់​កាលៈទេស​:​ទាំងអស់​។ ស​មេ្តច​តេ​ជោ គឺជា​តួអង្គ​ដ៏​មាន សារសំខាន់​មិនអាច​ខ្វះ​បាន សម្រាប់​ឆាកនយោបាយ​របស់​កម្ពុ​ជា ទាំង​ក្នុង​ពេល​បច្ចុប្បន្ន ទាំង​ក្នុង​ពេល អនាគត ព្រោះ​វត្ត​មាន​ដ៏​ឧត្តុង្គឧត្តម​របស់​សម្តេច​តេជោ គឺជា​គ្រឹះ​នៃ​ការបង្រួបបង្រួម​ជាតិ ការកសាង ខឿន សន្តិភាព ឯករាជ្យ បូរណភាព​ទឹកដី ស្ថិរភាព និង​ការអភិវឌ្ឍ​ប្រទេសជាតិ​លើ​គ្រប់​វិស័យ​។​

​សម្តេច​តេជោ ហ៊ុន សែន សូម​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ និង​អស់ពីដួងចិត្ត​ចំពោះ​សមាជិក សមាជិកា​រដ្ឋសភា សមាជិក សមាជិកា​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​នៅ​តាម​មណ្ឌលបោះឆ្នោត​ក្នុង​ភូមិភាគ ទាំង​ប្រាំបី ដែល​ភាគច្រើន​លើសលប់ បាន​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា នា​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ​កន្លងទៅ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ការគាំទ្រ​ដ៏​លើសលប់​នេះ ឆ្លុះ​បង្ហាញ​ជាថ្មី​ម្តងទៀត​នូវ​ជំនឿ​ជាក់ និង​ទំនុកចិត្ត លើ​គណបក្ស​ប្រជាជន​កម្ពុជា ជា​គណបក្ស​ដែល​ធានា​នូវ​សន្តិភាព ស្ថិរភាព និង​មាគ៌ា​អភិវឌ្ឍន៍​។ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នីតិកាល​មុន ព្រមទាំង​ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ស៊ឹម កា អតីត​អនុប្រធាន​ទី​១ និង​ឯកឧត្តម​កិត្តិ​សង្គហ​បណ្ឌិត ទេព ង​ន អតីត​អនុប្រធាន​ទី​២ ដែល​ការលះបង់ និង​ការដឹកនាំ​របស់​សម្តេច និង​ឯកឧត្តម​ទាំងពីរ បាន​ជួយ​ពង្រឹង​ស្ថាប័ន​របស់​យើង​ក្នុង រយៈពេល​ជាច្រើន​ឆ្នាំកន្លងមក​។ សម្តេច​តេជោ ហ៊ុន សែន រំលឹក​អំពី​ប្រវត្តិ​នៃ​ការបង្កើត​ស្ថាប័នព្រឹទ្ធសភា ដើម្បី​ដោះស្រាយ​ភាពជាប់គាំង​នយោបាយ​កម្ពុជា កាលពី​២៥​ឆ្នាំមុន​។ សម្តេច​តេជោ រំលឹក​អំពី​ការបង្កើត​ព្រឹទ្ធសភា ដែល​ជា​ព្រះ​គុណ​ដ៏​ធំធេង​របស់ ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ​ដោះស្រាយ​វិបត្តិ​នយោបាយ​កម្ពុជា​

​សម្តេច​តេជោ ហ៊ុន សែន ជំរុញ​ឱ្យ​សមាជិក​ព្រឹទ្ធសភា​ទាំងអស់ ខិតខំ​ថែរក្សា​សុខភាព ខណៈ​ស្ថិតក្នុង​វ័យ​ចំណាស់​ទាំងអស់គ្នា​។ សម្តេច​តេជោ រំលឹកថា អំពី​ការប៉ុនប៉ង​ធ្វើឃាត​សម្តេច កាលពី ២៤​កញ្ញា ១៩៩៨ នៅ​ខេត្ត​សៀមរាប ដែល​បើសិន​ពេលនោះ សម្តេច​ស្លាប់ ខេត្ត​សៀមរាប​នឹង​ក្លាយជា​វាលពិឃាត និង​ក្លាយជា​ថ្លុកឈាម​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា គំនិត​នៃ​ការបង្កើត​ព្រឹទ្ធសភា កើតចេញពី​គំនិត​របស់ សម្តេច​វិបុល​បញ្ញា សុខ អាន ដែល​លោក ប្រាក់ សុខុន ក៏​បានដឹង​រឿង​នេះ​ដែរ​។ សម្តេច​តេជោ បាន​ថ្លែងថា ការបង្កើត​ព្រឹទ្ធសភា ជា​ការបញ្ចប់​ភាពជាប់គាំង​ខាង​នយោបាយ​ពេលនោះ ដែល​ប្រៀបដូចជា​ព្រួញ​មួយ​បាញ់​បាន​ចាប​ច្រើន​។

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ការបែងចែក​អំណាច​ពេលនោះ ក្រោយ​បង្កើត​ព្រឹទ្ធសភា គឺ​សម្តេច ជា ស៊ីម ធ្វើជា​ប្រធាន​ព្រឹទ្ធសភា សម្តេចក្រុមព្រះ ធ្វើជា​ប្រធាន​រដ្ឋសភា និង​សម្តេច​ផ្ទាល់​ធ្វើ​ជា​នាយករដ្ឋមន្ត្រី ហើយ​លែង​មាន​នាយករដ្ឋមន្ត្រី​ទី​១ និង​ទី​២ ទៀតហើយ​។ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា បើ​គ្មាន​ការសម្របសម្រួល​នយោបាយ ដើម្បី​បំបាត់​ភាពជាប់គាំង​ដោយ ព្រះ​បរម​រតន​កោដ្ឋ ម្ល៉េះ​ពេលនោះ នឹង​មាន​ការ​បង្ហូរឈាម រយៈពេល​យូរ​។​

​សម្តេច​តេជោ​បាន​ថ្លែងថា តួអង្គ​សហ​ស្ថាបនិក​សម្រាប់​ការចរចា​នយោបាយ បង្កើត​ព្រឹទ្ធសភា ពេលនោះ គឺ​នៅសល់​តែ​សម្តេច​ម្នាក់​ប៉ុណ្ណោះ​ពេលនេះ សម្តេច​តេជោ បាន​ថ្លែងថា ការប្តេជ្ញាចិត្ត​របស់​ស​ម្តេច និង​ឯកឧត្តម​ទាំងពីរ ក្នុង​ការគោរព រដ្ឋធម្មនុញ្ញ ការពារ​របបរាជានិយម និង​ការអភិវឌ្ឍ​ប្រទេសជាតិ និង​សុខុមាលភាព​របស់​ប្រជាជន យើង ស័ក្តិសម​ទទួលបាន​នូវ​ការដឹងគុណ​ដ៏​ជ្រាលជ្រៅ​បំផុត ហើយ​ថែមទាំង​ជំរុញ​ទឹកចិត្ត​យើង ទាំងអស់គ្នា​ឱ្យ​បន្ត​កេរដំណែល​ដ៏​ឧត្តុង្គឧត្តម​នេះ នៅក្នុង​ការងារ​ប្រចាំថ្ងៃ​របស់​យើង​ទៀតផង​។​ទន្ទឹមនេះ ព្រឹទ្ធសភា​ក៏​ដើរ​តួនាទី​នយោបាយ​ដ៏​សំខាន់​ក្នុង​ប្រទេស ដោយ​សម្របសម្រួល ការងារ​រវាង​រដ្ឋសភា​និង​រាជរដ្ឋាភិបាល ដើម្បី​ដោះស្រាយ​រាល់​វិបត្តិ​នយោបាយ​ដែល​អាច​កើតមាន ជាយថាហេតុ​។​

​ក្នុងឋានៈ​ជា​សហ​ស្ថាបនិក​ក្នុង​ការបង្កើត​ស្ថាប័ន​ព្រឹទ្ធសភា​នេះ​ឡើង សម្តេច​តេជោ ហ៊ុន សែន សូម​យក​ឱកាស​ដ៏​កម្រ​នេះ​រំឭក​ពី​សារៈសំខាន់​ផ្នែក​នយោបាយ នៃ​ការបង្កើត​ព្រឹទ្ធសភា ក្នុង​ការដោះស្រាយ​វិបត្តិ​នយោបាយ ដែល​បាន​បង្ក​ឱ្យមាន​ការគំរាមកំហែង​ដ៏​ធំ​មួយ​ដល់​ឯកភាព និង​ស្ថិរភាព​ជាតិ ក្រោយ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​២​។​

​សម្តេច​តេជោ​បាន​ថ្លែងថា សុ​ឆន្ទៈ​របស់​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម តាម​កិច្ចព្រមព្រៀង​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​១៩៩៨ ក្នុង​ការទទួលយក​ការដឹកនាំ​ស្ថាប័ន​កំពូល​នេះ​នៅ​ឆ្នាំ​១៩៩៩ បាន​បើក​ច្រក​ឱ្យ​មាន​ដំណោះស្រាយ​នយោបាយ និង​កិច្ចសហប្រតិបត្តិកា​ររ​វាង គណបក្សនយោបាយ​នានា​ដែល​ជាប់ឆ្នោត​។ ក្នុងនាម​ជា​ប្រធានព្រឹទ្ធសភា សម្តេច​តេជោ ហ៊ុន សែន សូម​បញ្ជាក់​នូវ​ការប្តេជ្ញាចិត្ត ដើម្បី​ដឹកនាំ​ស្ថាប័ន​នេះ ក្នុង​ការបំពេញ​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន និង​ក្នុង​ការចូលរួម​ជាមួយ​រដ្ឋសភា និង​រាជរដ្ឋាភិបាល ដើម្បី​បំពេញ​អាណត្តិ​រៀងៗ​ខ្លួន​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការបម្រើ​ជាតិ និង​ប្រជាជន​កម្ពុជា​។ យើង​នឹង​ការពារ​យ៉ាង​មុតមាំ​នូវ​រដ្ឋ​ធម្មនុញ្ញ​របប​រាជានិយម និង​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​នីតិរដ្ឋ​។ សម្តេច​តេជោ ហ៊ុន សែន រំលឹកថា ៥៤​ឆ្នាំមុន រៀបចំ​ចូល​ព្រៃ​តស៊ូ ពេល​នេះ​មក​ដឹកនាំ​ព្រឹទ្ធសភា​, អាយុ​៣២​ឆ្នាំ​ក្លាយជា​នាយក​រដ្ឋមន្ត្រី អាយុ ៧២​ឆ្នាំ​ក្លាយជា​ប្រធាន​ព្រឹទ្ធសភា​នា​ថ្ងៃនេះ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!