0

ក្រុមហ៊ុន​ពេជ្រ​សំណាង​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ខ្វះខាត ចំនួន ១៥០ គ្រួសារ​នៅ​ខេត្ត​ប៉ៃលិន​

ក្រុមហ៊ុន​ពេជ្រ​សំណាង​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ខ្វះខាត ចំនួន ១៥០ គ្រួសារ​នៅ​ខេត្ត​ប៉ៃលិន​

​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ក្រីក្រ​ខ្វះខាត​ស្បៀង​អាហារ ចំនួន ១៥០ គ្រួសារ​មក​ពី​៨​ឃុំ សង្កាត់​ក្នុង​ខេត្ត​ប៉ៃលិន ត្រូវបាន​ក្រុមហ៊ុន ពេជ្រ​សំណាង សហការ​ជាមួយ​ព្រះសង្ឃ​មកពី​វត្ត​ថា​វ៉ន វ៉ា​ណា​រ៉ា​ម នៅ​ស្រុក​ពោង​ណាំ​រ៉​ន​ប្រទេស​ថៃ នាំយក​អំណោយ​ជា​គ្រឿងឧបភោគ​បរិភោគ និង​ថវិកា មក​ចែក​ជូន ដើម្បី​ជួយ​ដោះស្រាយ​ការលំបាក​របស់​ពួកគាត់ ។ ការ​ចែក​អំណោយ​នេះ​ត្រូវបាន​ធ្វើឡើង កាលពី​ព្រឹក​ថ្ងៃទី​២១ ខែតុលា ឆ្នាំ ២០១៤ នៅក្នុង​បរិវេណ​វត្ត​បេង​សុវណ្ណារ៉ា​ម ស្ថិតក្នុង​ភូមិ​ក្ងោក ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​

​លោកស្រី ស៊ុំ ហៀ​ង ប្រធាន​ក្រុមហ៊ុន​ពេជ្រ​សំណាង​បានឲ្យដឹងថា អំណោយ​ដែល​នាំយកមក​ចែកជូន​ប្រជាពលរដ្ឋ​នេះ គឺ​ដើម្បី​ជួយ​ដោះស្រាយ​ការលំបាក់​របស់​ពួកគាត់ ទោះបីជា​អំណោយ​នេះ​វា​តិចតួច​ក៏​ដ៏​ដោយ តែ​ជា​ទឹកចិត្ត​ដើម្បី​រួមចំណែក ជួយ​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត ។ អំណោយ​ទាំងនោះ​គឺ​បាន​ការជួយ​ឧបត្ថម្ភ​ពី​ព្រះ​គ្រូវ​ចៅអធិការ​វត្ត​ថា​វ៉ន វណ្ណា​រ៉ា​ម នៅ​ស្រុក​ពោង​ណាំ​រ៉​ន ប្រទេស​ថៃ រួមសហការ​ជាមួយ​ក្រុមហ៊ុន​ពេជ្រ​សំណាង នាំយកមក​ចែកជូន​មាន អង្ករ មី ត្រីខ និង​ថវិកា​ចំនួន ១ ម៉ឺន​រៀល ក្នុង​មួយ​គ្រួសារ  ។​

​លោកស្រី ជា លាភ អភិបាលរង​ខេត្ត​ប៉ៃលិន​បានឲ្យដឹង​ថា​ប្រជាពល​រដ្ឋ​ដែល​មក​ទទួល​អំណោយ​សរុប​ចំនួន ១៥០ គ្រួសារ​មក​ពី​ឃុំ សង្កាត់​ទាំង​៨ ក្នុង​ខេត្ត​ប៉ៃលិន ។​

​លោកស្រី​បាន​បន្តថា ក្នុងនាម​អាជ្ញាធរ​ខេត្ត​សូម​ថ្លែងអំណរគុណ​ដល់​លោកស្រី ហ៊ុម ហៀ​ង ប្រធាន​ក្រុមហ៊ុន​ពេជ្រ​សំ​ណា និង ព្រះ​សង្ឈ​នៅ​វត្ត​ថា​វ៉ន់ វណ្ណា​រ៉ា​ម ប្រទេស​ថៃ​ដែល​បាន​នាំយក​អំណោយ​មក​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ក្រីក្រ​ខ្វះខាត ជាងគេ នៅក្នុង​ខេត្ត​ប៉ៃលិន ៕
​សំ គូ​លីន​

2014_10_25c1   2014_10_25c1 (5)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment