0

ស្ពាន​អាកាស​មរតក​តេជោ គឺជា​សមិទ្ធផល​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​មួយ​បន្ថែមទៀត ដែល​នឹង​ដាក់​ឱ្យ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន នា​ថ្ងៃ​ទី​១ មេសា ២០២៤ មុន​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ​

ស្ពាន​អាកាស​មរតក​តេជោ គឺជា​សមិទ្ធផល​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​មួយ​បន្ថែមទៀត ដែល​នឹង​ដាក់​ឱ្យ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន នា​ថ្ងៃ​ទី​១ មេសា ២០២៤ មុន​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ​

​ស្ពាន​អាកាស​នេះ មាន​ទីតាំង​ស្ថិតនៅ​ចំណុចប្រសព្វ​រវាង​មហាវិថី​សម្តេច​តេជោ ហ៊ុន សែន មហាវិថី​ព្រះមុនីវង្ស និង​មហាវិថី​យោធពលខេមរភូមិន្ទ (​ផ្លូវ​២៧១) ស្ថិតក្នុង​មូលដ្ឋាន​ខណ្ឌ​មានជ័យ និង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដែល​សាងសង់​ដោយ​ក្រុម​វិស្វករ​ខ្មែរ​នៃ​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា (OCIC) ដោយ​ក្នុង​នោះ ស្ពាន​អាកាស​ជាន់​ទី​២ ដែល​ត​ភ្ជាប់​ពី​មហាវិថី​សម្តេច​តេជោ ហ៊ុន សែន មក មហាវិថី​ព្រះមុនីវង្ស ដោយ​បច្ចុប្បន្ន​សាងសង់​សម្រេច​បាន​ប្រមាណ ៨០% ដោយ​គ្រោង​បញ្ចប់​ការសាងសង់​នៅ​ចុង​ខែ​មីនា ឆ្នាំ​២០២៤ ខាងមុខនេះ ហើយ​នឹង​ដាក់​ឱ្យ​ប្រើប្រាស់​ជា​បណ្ដោះអាសន្ន នៅ​មុនពេល​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ នាពេលខាងមុខ ដើម្បី​ចូលរួម​ចំណែក ក្នុង​ការកាត់បន្ថយ​ការកកស្ទះ​ចរាច​រណ៍ និង​បង្កលក្ខណៈ​ងាយស្រួល​ក្នុងការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ជាពិសេស ជំរុញ​ដល់​ការបែងចែក​ផ្លែផ្កា​សេដ្ឋកិច្ច​ប្រកបដោយ​សមធម៌​ជូន​ប្រជាពលរដ្ឋ ។​

​ផ្លូវ គឺជា​អាទិភាព​គន្លឹះ​ទី​២ នៅក្នុង​អាទិភាព​គន្លឹះ​ទាំង​៥ “​មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា​” នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី ៧ ដោយ​កិច្ចការ​អាទិភាព​ទី​២ ក្នុង​បញ្ច​កោណ​ទី​២ គឺ​ការលើកកម្ពស់​ការតភ្ជាប់ និង​ការបង្កើន​ប្រសិទ្ធភាព​នៃ​វិស័យ​ដឹកជញ្ជូន បាន​ផ្តោត​គោលដៅ​យុទ្ធសាស្ត្រ​លើ​ការបង្កើន​ប្រសិទ្ធភាព​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​, ការកសាង និង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី ។ សមិទ្ធផល​នេះ ក៏​នឹង​ជួយ​កាត់បន្ថយ​ចំណាយ​លើ​ឥន្ធនៈ​ដោយសារ​ការកកស្ទះ ចំណេញ​ពេលវេលា និង​សម្រួល​ដល់​ការធ្វើដំណើរ​ប្រកប​ការងារ ជាពិសេស ការជួយ​លើកកម្ពស់​ការកសាង​សេដ្ឋកិច្ច​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ផង​ដែរ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!