0

ពុទ្ធបរិស័ទ​មិន​សុខចិត្ត​ចំពោះ​ការតែងតាំង​ព្រះចៅអធិការ​វត្ត​កែវ​មរកត​ហៅ​វត្ត​ភ្នំ​ខ្ពស់​ឡើង​ថ្មី​

ពុទ្ធបរិស័ទ​មិន​សុខចិត្ត​ចំពោះ​ការតែងតាំង​ព្រះចៅអធិការ​វត្ត​កែវ​មរកត​ហៅ​វត្ត​ភ្នំ​ខ្ពស់​ឡើង​ថ្មី​

​បាត់ដំបង ​៖ ​ក្រោយ​ពី​គណកម្មការ​ប្រកាស​តែងតាំង​ ព្រះ​គ្រួ​ដួង​ សុខន ​ចៅអធិការ​វត្ត​កែវ ​មរកត ​ហៅ​វត្តភ្នំ​ខ្ពស់​ កាលពី​ម៉ោង​ ១១ ​និង ​៣០ ​នាទី​ ថ្ងៃ​ទី​១៩ ​ខែតុលា ​ឆ្នាំ​២០១៤​ នៅ​វត្ត​វ​កែវ​មរកត​ហៅ​វត្តភ្នំ​ខ្ពស់​ ក្នុង​ភូមិ​តា​ង៉ែ​ន​ ឃុំ​តា​គ្រាម​ ស្រុក​បាណន់​ ខេត្ត​បាត់ដំបង​ ​កន្លងមក​ ​ពុទ្ធបរិស័ទ​ប្រមាណ​ជាង​ ១០០ ​នាក់​ មកពី​ស្រុក​ផ្សេងៗ​មិន​សុខចិត្ត​ ចំពោះ​ការតែងតាំង​បាននាំគ្នា​គាំទ្រ​សុំ​ឲ្យ​ព្រះសង្ឃ​ព្រះនាម​ ឃឹម សំអឿន​ (​សង្ឍ​គង់​វត្តភ្នំ​ខ្ពស់​មាន​ស្រាប់​)
​ធ្វើ​ជា​ចៅអធិការ​វត្ត​ដដែល​    ​ហេតុ​ការ​នេះ​ផ្ទុះ​ឡើង​កាលពី​ថ្ងៃ​ទី​២០​ខែតុលា​ឆ្នាំ​២០១៤​។​
​    ​
​ស្រី​ម្នាក់​ (​សុំ​មិន​បញ្ចេញ​ឈ្មោះ​)​ មកពី​ស្រុក​សាលា​ក្រៅ​ខេត្ត​ប៉ៃលិន​ បាន​និយាយថា ​ពួកគាត់​ទាមទារ​សុំ​គាំទ្រ ​ព្រះ​គ្រួ​នាម ​ឃឹម ​សំអឿន ​ដែល​គង់នៅ​ជា​យូរ​មក​ហើយ​តាំង​ពី​វត្ត​បាន​កកើត​ពី​បាតដៃ​ទទេ ​រហូត​មាន​វិហារ​សាលាឆាន់​ ។ ​ស្ត្រី​រួប​នេះ​បន្ត​ថា​ពួកគេ​មិន​រំសាយ​ចេញ​ ​បើ​នៅ​មាន​វត្តមាន​ព្រះ​គ្រួ​ ដួង ​សុខន ​ចៅអធិការ​ឡើង​ថ្មី​។​ការប្រកាស​តែងតាំង​ឬ​ការដក​ត្រា​បណ្ដេញ​ចេញ​ធ្វើ​ឡើង​ស្ងាត់ៗ​ ដូច​ប្លន់​អីចឹង ដែល​ប្រជាពលរដ្ឋ​មិនដឹង​បន្តិច​សោះ​។​

​ចំណែក​ព្រះសង្ឃ ​ឃឹម ​សំអឿន​ ដែល​គង់នៅ​វត្ត​ភ្នំ​ខ្ពស់​យូរហើយ​បាន​មាន​សង្ឃដីកា​ថា ​ព្រះអង្គ​ពុំ​មាន​ទាមទារ​ក្រាញ​ចង់​បាន​អំណាច​អ្វី​ទេ ​ប៉ុន្តែ​ព្រះអង្គ​មានការ​ងឿងឆ្ងន់​ថា ​ការប្រកាស​តែងតាំង​ព្រះគ្រួ​ចៅអធិការ​ថ្មី​ គឺ​ពុំ​បាន​ធ្វើ​ទៅ​តាម​បែប​ព្រះពុទ្ធសាសនា ​ដូចជា​មាន​សម្ដេច​សង្ឃ​ ឬ​ព្រះ​មេគណ​ខេត្ត​បាន​មក​សូត្រ​ព្រះធម៌​ ឬ​ស្រោច​សោគ​ន​វី​រី​នោះទេ​ ។ ​ព្រះអង្គ​បាន​បញ្ជាក់ថា​ ការប្រកាស​តែងតាំង​ ឬ​រៀបចំ​រចនាសម្ព័ន្ធ​សង្ឃ​នៅ​រសៀល​ថ្ងៃទី​១៩ ​ខែតុលា​ ឆ្នាំ​២០១៤ ​នោះ​ គឺ​មាន​តែ​មន្ត្រី​ធម្មកា​ស្រុក​បាណន់​និង​អាជ្ញាធរ​មក​អាន​សេចក្ដីប្រកាស​តែងតាំង​ព្រះសង្ឃ​ទាំង​បី​អង្គជា​ជៅ​អធិការ​ និង​គ្រួ​សូត្រ​ឆ្វេង​និង​ស្ដាំ​ប៉ុណ្ណោះ​ ដោយ​គ្មា​ប្រជាពលរដ្ឋ​ចូលរួម​ឡើយ ​។ ​ព្រះអង្គ​បាន​បន្តថា​ព្រះ​គ្រួ​ព្រះនាម​ដួង សុខន​គឺ​បួស​បាន​តែ​ជាង​មួយ​វស្សា​ទេ​ហើយ​​ត្រូវ​រូ​វ​គ្នា​ និង​មន្ត្រី​ធម្មកា​ បាន​ឡើង​ជា​ចៅអធិកា​វត្ត​តែម្ដង​ ។ ​ព្រះ​គ្រួ​បានបញ្ជាក់​ថា​ព្រះអង្គ​ពុំ​មាន​ចង់បាន​អំណាច​អ្វី​ទេ ប៉ុន្តែ​បើ​ប្រជាពលរដ្ឋ​ចងបាន​ទាមទារ​ឲ្យ​ព្រះ​អង្គ​និមន្ត​ទៅ​នៅ​កន្លែង​ ​ណា​និង​បំពេញ​បំណង​ជួន ​ដើម្បី​យុត្តិធម្ម​និង​លទ្ធិប្រជាធិបតេយ្យ​ដែល​ព្រះអង្គ​ស្រឡាញ់​និង​បម្រើ​សព្ធថ្ងៃ​ ។

លោក​ ចៅ​ សុឃឿន​ ប្រធានការិយាល័យ​ធម្មការ​ស្រុក​បាណន់​បានឲ្យដឹង​ថា ​ការសម្រេ​ច​ប្រកាស​តែងតាំង​ព្រះ​គ្រួ ​ដួង ​សុខន​ ជា​ព្រះចៅអធិការ​វត្ត​កែវ​មរកត ​គឺ​ព្រះអង្គ​មាន​ចំណេះដឹង​ និង​គោរព​វិន័យ​ដែល​ព្រះ​គ្រួ​មេគណ ​អនុគណ ​ស្រុក​ខេត្ត​បាន​ជ្រើសរើស​យក ​។ ​ចំណែក​ព្រះសង្ឃ​ព្រះនាម ​ឃឹម ​សំអឿន ​ដែល​នៅ​គង់​តាំងយូរ​មែន​នោះ ​គឺ​មេគណ​អនុគណ​ បាន​ប្រកាស​ជា​ព្រះ​គ្រួ​សូត្រ​ស្ដាំ​ និង​ព្រះអង្គ​ព្រះនាម​ គឹម ​រ៉ាំ​ ជា​គ្រួ​សូត្រ​ឆ្វេង​ ។ ​មួល​ហេតុ​ដែល​ព្រះ​មេគណ​អនុគណ​ស្រុក​ខេត្ត​ពុំ​ជ្រើសរើស​ព្រះអង្គ​ឃឹម សំអឿន ​ជា​ចៅអធិការ​ ​គឺ​ខាង​ការិយាល័យ​ធម្មការ ​ស្រុក​បាណន់​ គ្រប់គ្រង​មិន​បាន​ និង​ពុំ​សូវ​បាន​ចួលរួម​ប្រជុំ ឬ​មិន​គោរព​វិន័យ​សាសនា​ទាំ​ង​ការកសាង​វត្ត​ធ្វើ​របង​ដូចជា​លានដ្ឋាន​ត្រៀមប្រយុទ្ធ​ ។​

​លោក ​ចៅ សុឃឿន​ ប្រធានការិយាល័យ​ធម្មការ​ ស្រុក​បាណន់​បា​​ន​ប្រាប់​តាម​ទួរស័ព្ធ​ កាលពី​រសៀល​ថ្ងៃ​ទី​២០​ ខែ​តុលា​ ថា​ការជ្រើសរើស​ និង​អនុវត្តតាម​សង្ឃ​ប្រកាស​របស់​ព្រះ​គ្រួ​មេគណ អនុគណ​ស្រុក​ខេត្ត​ ដែល​សម្រេច​ប្រកាស​ព្រះ​គ្រួ​ព្រះនាម​ ដួង​ ​សុខន ​ជា​ព្រះចៅអធិការ​វត្ត​ និង​ព្រះអង្គ​ព្រះនាម​ឃឹម សំអឿន​ជា​គ្រួ​សូត្រ​ស្ដាំ​និង​ព្រះអង្គ​ព្រះ​​នាម ​គឹម រ៉ាំ​ ជា​គ្រួ​សូត្រ​ឆ្វេង​ ។ ​ទាំងនេះ​គឺជា​ការរៀបចំ​រចនាសម្ព័ន្ធ​សង្ឃ​ និង​វត្ត​អារាម ដើម្បី​ប​​ម្រើ​ វិស័យ​សាសនា​ប៉ុណ្ណោះ ព្រះ​វត្តភ្នំ​ខ្ពស់​តាំងពី​កកើត​ឡើងមក​ពុំ​មាន​រចនាសម្ព័ន្ធ​សង្ឃ​ ឬ​​គ្រប់គ្រង​ជា​វត្ត​អារាម​ឡើយ ​។ ​លោក​បាន​បញ្ជាក់ថា​ ព្រះសង្ឃ​ព្រះនាម​ ឃឹម សំអឿន​ គឺ​ព្រះអង្គ​​ពិតជា​បាន​មក​គង់ នៅ​កសាង​វត្ត​ភ្នំ​ខ្ពស់​ ប្រាកដ​មែន ប៉ុន្តែ​ព្រះអង្គ​មិន​ដែល​សូវ​នៅ​វត្ត​ភាគច្រើ​​ន​និមន្ត​ទៅ​ឆ្ងាយៗ​មិនសូវ​បាន​ចូលរួម​ប្រជុំ​ផ្នែក​សង្ឃ​ ឬ​ខាង​ធម្មការ​ស្រុក​បាណន់​គ្រប់គ្រង​ មិន​បាន​ផង​ដែរ ​។ ​មួល​ហេតុ​នេះ​ទាំង​ព្រះ​គ្រួ​មេគណ​ អនុគណ​ ស្រុក​ខេត្ត​បាន​ជ្រើសរើស​ព្រះអង្គ ដួង សុខន ​ជា​ចៅអធិកា​វត្ត​នេះ ទោះបី​ព្រះអង្គ​បួស​បាន​តិច​ព្រះវស្សា​ក្ដី ប៉ុន្តែ​ព្រះអង្គ ដួង​ សុ​​ខន ​ធ្លាប់​រៀនសូត្រ​ព្រះ​ធម្ម​ និង​ធ្វើ​ជា​អាចារ្យ​ហើយ​ ទើប​មក​បួស ដោយ​មើលឃើញ​ពី​សមត្ថ​​ភាព​ចេះ​គ្រប់គ្រង ​និង​ចេះ​ធម្ម​អារ្យ​ច្រើន ​ទើប​ព្រះ​មេគណ​ជ្រើសរើស​ឡើង​ ។​

​ចំណែក​លោក ​ជុំ ញ៉​ អភិបាលស្រុក​បាណន់​ បានអោយដឹងថា​ ប្រជាពលរដ្ឋ​ ដែល​លើកគ្នា​មក​គាំទ្រ ​និង​ប្រឆាំង​សេ​ក្ដី​សម្រេច​ ប្រកាស​តែងតាំង​ ព្រះចៅអធិការ​វត្ត​ភ្នំ​ខ្ពស់​ គឺ​ពុំ​មាន​ប្រជាពលរដ្ឋ​ នៅក្នុង​មួលដ្ឋាន​ទេ ​គឺមាន​តែ​ប្រជាពលរដ្ឋ​ ​មកពី​ស្រុក​ខេត្ត​ផ្សេងៗ ​ដើម្បី​បង្ក​អស្ថេរភាព​សង្គម​ប៉ុណ្ណោះ​ ។ ​លោក​បាន​បញ្ជាក់​ការតវ៉ា​ ឬ​លើកគ្នា​មក​ប្រឆាំង​ទាមទារ​ ដែលមាន​ពាក់ពាន់​គណបក្សប្រឆាំង​ញុះញង់​ នៅ​ពីក្រោយ​ខ្នង​ ។ ​លោក​បាន​ដាក់​កម្លាំង​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​និង​ព្រះសង្ឃ​នៅក្នុង​វត្ត ក្រែង​មាន​អំពើរហឹង្សា​កើតឡើង​ ជាយថាហេតុ​ផងដែរ​ ៕ ​

Screenshot-2014-10-20-11.17.59 Screenshot-2014-10-20-11.07.34 Screenshot-2014-10-20-11.07.47 Screenshot-2014-10-20-11.08.04

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment