0

មន្ត្រី​កាំ​កុង​ត្រូវបាន​ប្រមូល​ទំនិញ ដែល​ឃាត់​បាន និង​រក្សា​ទុក​អស់​រយះពេល​៩​ខែ​កន្លងមកនេះ​យក​ទៅ​ដុត​កម្ទេច​ចោល​

មន្ត្រី​កាំ​កុង​ត្រូវបាន​ប្រមូល​ទំនិញ ដែល​ឃាត់​បាន និង​រក្សា​ទុក​អស់​រយះពេល​៩​ខែ​កន្លងមកនេះ​យក​ទៅ​ដុត​កម្ទេច​ចោល​

​ខេត្ត​បន្ទាយមានជ័យ ៖ មន្ត្រី​កាំកុងត្រូល​សាខា​ខេត្ត​បន្ទាយមានជ័យ​បាន​ប្រមូល​ទំនិញ​ខូច​គុណភាព​ចម្រុះ​មាន​ចំនួន​២៣៩០​គីឡូក្រាម និង​មួយចំនួន​ដប កញ្ចប់ កំប៉ុង ជាច្រើន​ទៀត ក្រោយ​ការបញ្ជា​ផ្ទាល់​ពី​លោក អ៊ុត សុភាព​ប្រធាន​ការិយាកាំ​កុងត្រូល សាខា​ខេត្ត​បន្ទាយមានជ័យ បាន​យក​ទំនិញ​ខូច​គុណភាព​ទៅ​កម្ទេចចោល នៅត្រង់​ដី​បរិវេណ​កាស៊ីណូ​ផ្កាយ​៥ នៅវេលា​ម៉ោង ១១​និង​ង​២០​នាទី​ព្រឹក ថ្ងៃទី​២១ ខេ​តុលា ឆ្នាំ​២០១៤ ស្ថិតនៅ​ភូមិ​ក្បាលស្ពាន សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ។​

​លោក អ៊ុត សុភាព​ប្រធានការិយាល័យ​កាំកុងត្រូល​សាខា​ខេត្ត បាន​ថ្លែងឲ្យដឹងថា ក្រោយ​បង្ក្រាប និង​ឃាត់​ទុក​រយះពេល​៩​ខែ​ចំពោះ​ទំនិញ​ដែល​ខូច​គុណភាព​នោះ គឺ​ឃាត់​ពី​ឈ្មួញ​នាំ​យក​ពី​ប្រទេស​ថៃ តាម​ច្រកទ្វា​អន្តរជាតិ​ប៉ោយប៉ែត ឈម​និង​ច្រក​ខ្លង​លឹក​ស្រុក​អារញ្ញ និង​ចំនួន​ច្រើន​ទៀត​មន្ត្រី​កាំកុងត្រូល​បាន​ចុះ​ធ្វើ​ការណែនាំ និង​ឃាត់​យក​មក​តាម​ទីផ្សារ តាម​តូប និង​តាម​ហាង​ធំៗ ដែល​សុទ្ធសឹង​ខូច​គុណភាព​ក្រុមការងារ របស់​លោក​ដោយ​មានកា​រ​ណែនាំ​ពី​សំណាក់​រដ្ឋ​មន្ត្រី ក្រសួង​ពាណិជ្ជកម្ម បាន​ប្រមូល​មក​ដុត​កម្ទេច​ចោល​ទាំងស្រុង​ដូច្នេះ ។​

​លោក​អ៊ុត សុភាព​បាន​ថ្លែងបន្តថា ទំនិញ​ដែរ​មន្ត្រី​ឃាត់​បាន​នៅ​ត្រង់​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត រួមមាន កម្ទេច​នំ ចំនួន​១១០​គីឡូក្រាម ឡេ​ខូចគុណភាព ចំនួន ៥​កេស ទឹក​ខ្ទឹម​គ្មាន​ស្លាក​សញ្ញា​ត្រឹមត្រូវ ចំនួន​៥​កេស ស្មើ​និង​៥០​គីឡូក្រាម ស្ក​គ្រាប់​គ្មាន​ស្លាក​សញ្ញា ចំនួន​១០​យួរ ស្មើ​និង​៨០​គីឡូក្រាម ត្រីខ កំប៉ុង​ធំ ចំនួន ២៩​កេស ស្មើ​និង​៤៧៥​គីឡូក្រាម ឡេ​គ្មាន​ស្លាក​សញ្ញា​ធំៗ​ចំនួន ៦​កេស ស្មើ​និង​៣០០​គីឡូក្រាម ទឹក​ខ្មេះ ចំនួន​២៩​កេស ស្មើ​និង​២៩០​គីឡូក្រាម ទឹក​ស៊ីរ៉ូ ចំនួន ១៥ កេស ស្មើ​និង​៣០០​គីឡូក្រាម ត្រ​ណាប់​កន្ទួត ចំនួន​២៩​កេស ស្មើ​និង ១៤៥​គីឡូក្រាម និង​ត្រីខ កំប៉ុង​តូច ចំនួន​៣០​កេស ស្មើ​និង​១៥០០​កំប៉ុង និង​ស្មើ​និង​៧៥០​គីឡូក្រាម ។
​ទំនិញ​ខូច​គុណភាព និង​ទំនិញ​ផុត​ថ្ងៃ​កំណត់​ប្រើប្រាស់ ត្រូវបាន​កម្លាំង​របស់​លោក  ឃាត់​បាន​តាម​ទីផ្សារ និង​តាម​តូប ហាង​ធំៗ រួមមាន ស្រា​បៀ Heineken ចំនួន​៥០​កំប៉ុង (​ខ្មែរ​) ស្រា​បៀ Tiger (​ខ្មែរ​) ចំនួន​៤៥​កំប៉ុង ទឹកក្រូច ម៉ាក Big cola ចំណុះ​៣​លិត្រ​(​ថៃ​) ចំនួន​៥៥​ដប ទឹកក្រូច​ចម្រុះ​(​ថៃ​) ចំណុះ ១,២៥​លិត្រ ចំនួន ១៥៣​ដប ទឹកក្រូច​ចម្រុះ​(​ថៃ​) ចំណុះ ៤៥​មី​លី​លិត្រ ចំនួន ៥៨​ដប ទឹកក្រូច Splash(​ថៃ​) ចំនួន​៤​ដប នំ​សូកូឡា Yossi(​ថៃ​)​ចំនួន ១៦​កញ្ចប់ ទឹក​សូ​ដា​(​ថៃ​) ចំនួន​៧១​កំប៉ុង មី​ម៉ា​ម៉ា​(​ថៃ​) ចំនួន​៤​កញ្ចប់ នំ​ប័​ងុ So cola(​ខ្មែរ​)​ចំនួន ១៥៤​កញ្ចប់ ចាហួយ​ចម្រុះ​(​ថៃ​)​ចំនួន ៤០២​ដុំ កាហ្វេ​កញ្ចប់ (​ថៃ​) ចំនួន​៣៧០​កញ្ចប់ Spy (​ថៃ​)​ចំនួន ៤១​ដប ម្សៅ​ដោះ​គោ​(​ថៃ​) ចំនួន​៨​កំប៉ុង តែ និង​សូ​ដា​ចម្រុះ (​ថៃ​) ចំនួន​២៤​ដប ស្ក​គ្រាប់​Cool Air(​ថៃ​)​ចំនួន​១៦​កញ្ចប់ នំ​ប្រៃ​AFC(​ថៃ​) ចំនួន​៧២​កញ្ចប់  ។​

​លោក​សូម​អំពាវ​នា​ដល់​ប្រជាពលរដ្ឋ និង​អា​ជីករ ឈ្មួញ​ទាំងអស់​មេត្តា​ចូលរួម​សហកា​រណ៍​ជាមួយ​សមត្ថកិច្ច​ជំនាញ ដើម្បី​ជៀសវាង​ការគ្រោះថ្នាក់​ដល់​សុខភាព និង​អាយុជីវិត​ដល់​ប្រជាពលរដ្ឋ មិន​ត្រូវ​បរិភោគ របស់​ដែល​ខូច​គុណភាព ដែល​ត្រូវបាន​ឈ្មួញ​លួច​នាំ​ចូល​ពី​ប្រទេស​ថៃ ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​យ៉ាង​ធ្ងន់ធ្ងរ​ខ្លាំង​ណាស់ ៕
​ដោយ​ចិន្តា​

2014_10_23c (1) 2014_10_23c (2) 2014_10_23c

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment