0

រថយន្ត​បា​ឡែន​បុក​ម៉ូតូ​សង់​ឌ្រី​ម​បញ្ច្រាសទិស​គ្នា​ពេញទំហឹង​បណ្តាលឲ្យ​ម្ចាស់​ម៉ូតូ​ស្លាប់​

រថយន្ត​បា​ឡែន​បុក​ម៉ូតូ​សង់​ឌ្រី​ម​បញ្ច្រាសទិស​គ្នា​ពេញទំហឹង​បណ្តាលឲ្យ​ម្ចាស់​ម៉ូតូ​ស្លាប់​

ខេត្ត​បន្ទាយមានជ័យ​ ៖ រថយន្ត​បា​ឡែន​ពណ៌​ខ្មៅ បុក​ម៉ូតូ​សង់​ឌ្រី​ម​បញ្ច្រាសទិស​គ្នា​ពេញទំហឹង​បណ្តាលឲ្យ​ម្ចាស់​ម៉ូតូ ស្លាប់​ដោយ​អាណោធអាធ័ម​បំផុត ដោយ​រូបរាងកាយ​ចេញ​ពី​គ្នា បែក​សាច់ បែក​ឈាម កាល​ម៉ោង​១១ និង​៤៥​នាទី​ព្រឹក​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៤ លើ​កំណាត់​ផ្លូវជាតិ​លេខ​៦​ខាងកើត​ភូមិ​ភ្នំ​លៀប​ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ​។​

​បើ​តាម​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានឱ្យដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ​បើកបរ​ម៉ូតូ​ពី​កើត​ទៅ​លិច​បើក​រេ​ពេញ​ផ្លូវ​ទំនងជា​ស្រវឹង​ពេល​នោះ​មាន​រថយន្ត​ម៉ាក​តូយ៉ូតា​កាមរី​បា​ឡែន បើក​ពី​លិច​ទៅ​កើត​បញ្ច្រាសទិស​គ្នា​ខណៈ​ដល់​ចំណុចកើតហេតុ​មិនដឹង​យ៉ាងម៉េច​ស្រាប់តែ​រថយន្ត​និង​ម៉ូតូ​បុក​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ដាច់​១​កំណាត់​ខ្លួន​ត្រឹម​ចង្កេះ​ជាប់​នឹង​ដំបូល​រថយន្ត​រីឯ​១​កំណាត់​ចង្កេះ​មកក្រោម​ដាច់​រាយប៉ាយ​លើផ្លូវ ចំណែក​ម៉ូតូ​និង​រថយន្ត​ជាប់​គ្នា​ខូច​ធ្ងន់​ទាំង​២​គ្រឿង​។​

​ក្រោយពី​កើតហេតុ​គេ​ឃើញ​មាន​សមត្ថកិច្ច​ចុះ​ទៅ​វាស់វែង និង​បាន​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ រងគ្រោះ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ខ្មែរ​។​

​លោក​អនុ​សេនីយ័​ត្រី ភ្លឹង​វិចិត្រ​នាយ​ផ្នែក​សណ្តាប់ធ្នាប់​ចរាចរណ៍​បានឲ្យងឹងថា ជនរងគ្រោះ​មានឈ្មោះ ឌិន​ជុន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ នៅ​ភូមិ​ព្រីង​កោង ឃុំ​បុ​ស្បូវស្រុក​ព្រះនេត្រព្រះ បើកបរ​ម៉ូតូ​ម៉ាក​ហុងដា ធុន​សេ​១២៥ ស៊េរី​២០១១​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប 1l-4869 ។​ចំណែក​រថយន្ត​ម៉ាក​តូយ៉ូតា​កាមរី​បា​ឡែន ពណ៌​ទឹកប៊ិច​ពាក់​ស្លាក​លេខ​សៀមរាប​2A-6961 អ្នកបើកបរ​រថយន្ត​មិន​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​ទេ បន្ទាប់​ពី​កើតហេតុ​រត់គេចខ្លួន​បាត់​។ បច្ចុប្បន្ន​សមត្ថកិច្ច​បា​ន​យករ​ថត​យន្ត​បង្ក និង​ម៉ូតូ​រងគ្រោះ​ទៅ​រក្សាទុក​បណ្តុះ​អាសន្ន នៅ​អធិការដ្ឋាន​គ​របាល​ស្រុក​ព្រះនេត្រព្រះ និង​តាម​ស្រាវជ្រាវ​រក​ម្ចាស់​រថយន្ត ដើម្បី​កម​ដោះស្រាយ​គ្នា​ចំពោះ​មុខ​ច្បាប់ ៕
​ដោយ​ចិន្តា​

2014_10_20d 2014_10_20d (1)

Filed in: គ្រោះថ្នាក់ចរាចរណ៍, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment