0

មន្ទីរពេទ្យ «​តេជោ​សែន​កោះធំ​» ត្រូវបាន​សម្ពោធ​ដាក់អោយ​ប្រើប្រាស់ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​

មន្ទីរពេទ្យ «​តេជោ​សែន​កោះធំ​» ត្រូវបាន​សម្ពោធ​ដាក់អោយ​ប្រើប្រាស់ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​

នៅ​ព្រឹក​ថ្ងៃ​ពុធ ៤​កើត ខែ​ផល្គុន ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០២៤ នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​មន្ទីរពេទ្យ «​តេជោ​សែន​កោះធំ​» ស្ថិត​នៅក្នុង​ស្រុក​កោះធំ ខេត្ត​កណ្តាល​។​

​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ពិតជា​រីករាយ ដែល​បាន​អញ្ជើញ​មក​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​នូវ​មន្ទីរពេទ្យដ៏ធំ​នៅក្នុង​ស្រុក​កោះធំ ខេត្ត​កណ្ដាល​។ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា ឱ្យតែ​ផ្តល់ឱកាស​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ប្រឹងប្រែង​កសាង​សមិទ្ធផល​ជូន​ប្រជាពលរដ្ឋ ដោយ​គ្មាន​ការ​ភូតកុហក​នោះឡើយ​។ សម្តេច​ធិបតី ចង់​ឱ្យ​បណ្តា​ស្រុក​នានា​មាន​ការសង់​មន្ទីរពេទ្យ​ឱ្យ​បាន​ធំ​ដូច​នៅ​ស្រុក​កោះធំ ខេត្ត​កណ្តាល​នេះ​ដែរ​។ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា គ្រូពេទ្យ​មិនមែនជា​ទេវតា​នោះទេ តែ​គ្រូពេទ្យ​ធ្វើ​ការងារ​របស់​ទេវតា​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​កោតសរសើរ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និង​ឯកឧត្តម​សាស្ត្រាចារ្យ ឈាង រ៉ា ដែល​បាន​ប្រឹងប្រែង​កៀរគរ​សប្បុរសជន ធ្វើឱ្យ​មន្ទីរពេទ្យតេជោ​សែន​កោះធំ លេចចេញ​ជា​រូបរាង​។ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា មូលធន​មនុស្ស គឺ​ទាមទារ​ឱ្យមាន​សុខភាព​ល្អ​។ ការលើកកម្ពស់​សុខមាលភាព​ប្រជាពលរដ្ឋ គឺជា​នយោបាយ​អាទិភាព​មួយ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ថ្មី​។ ដើម្បី​ការផ្តល់សេវា​សុខាភិបាល​បាន​ល្អ ទាមទារ​ពង្រឹង​មន្ទីរពេទ្យ និង​គុណភាព​គ្រូពេទ្យ​គ្រប់​ថ្នាក់​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កំពុង​ទម្លាក់​ថវិកា​ទិញ​ថ្នាំ​ដែល​ពលរដ្ឋ​ត្រូវការ ដូច​ជា​ថ្នាលើ​សឈាម និង​ទឹកនោមផ្អែម​។ សម្តេច​ធិបតី​បាន​ថ្លែងថា បើ​មាន​តែ​ឧបករណ៍ និង​បរិក្ខារ​ពេទ្យ​ទំនើប តែ​គ្រូពេទ្យ​មិន​ចេះ​ប្រើ គឺ​មិន​អាច​ជួយ​ព្យាបាល​ប្រជាពលរដ្ឋ​ឱ្យមាន​ប្រសិទ្ធភាព​ឡើយ​។ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ប្រធាន​មន្ទីរពេទ្យ និង​នាយក​សាលា​ដើរ​តួនាទី​សំខាន់​ណាស់ សម្រាប់​ការដឹកនាំ​មន្ទីរពេទ្យ និង​សាលា​។​

​ការ​ជ្រើស​ប្រធាន​មន្ទីរពេទ្យ ប្រធាន​មណ្ឌល​សុខភាព ត្រូវ​ជ្រើសរើស​អ្នក​មាន​ជំនាញ​ផ្នែក​សុខាភិបាល​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា មនុស្ស​សប្បាយចិត្ត សុខភាព​ល្អ ធ្វើឱ្យ​ការងារ​មាន​ប្រសិទ្ធភាព​។ គ្មាន​នរណា​សប្បាយចិត្ត​ឡើយ ឬ​មាន​អារម្មណ៍​ល្អ​ក្នុង​ការបំពេញ​ការងារ​ឡើយ បើ​ម្តាយ ឪពុក ឬ​សមាជិក​គ្រួសារ​ឈឺ​។ សម្តេច​ធិបតី បាន​ថ្លែងថា ពលរដ្ឋ​ខ្មែរ​ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស​មាន​ចំនួន​តិចតួច​ទេ​។ តែ​ប្រជាពលរដ្ឋ​ដែល​ព្យាបាល​នៅក្នុង​ប្រទេស​មាន​ចំនួន​រាប់លាន​នាក់​។ សម្តេច​បាន​កោតសរសើ​រថា ពេទ្យ​ខ្មែរ​មាន​ជំនាញ​ល្អ ខ្សោយ​ជាង​គេ​តែ​ឧបករណ៍​ទេ​។ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ពង្រឹង​សេវា​សុខាភិបាល គឺ​ពង្រឹង​លទ្ធភាព​នៃ​ការព្យាបាល​ឱ្យ​ដល់​មូលដ្ឋាន​។ ការធ្វើ​សកម្មភាព​ឱ្យ​មនុស្ស​បាត់បង់​ជំនឿ​ចិត្ត​លើ​គ្រូពេទ្យ​ជា​រឿង​ដ៏​គ្រោះថ្នាក់​។ សម្តេច​ធិបតី​បាន​ណែនាំ​ឱ្យ​គ្រូពេទ្យ​ជា​សេនា​របស់​ទេវតា ត្រូវ​ប្រឹងប្រែង​ពង្រឹងសមត្ថភាព​របស់​ខ្លួន​បន្ថែម​។​

​នា​ឱកាស​នេះ​ផងដែរ សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​បាន​អញ្ជើញ​ផ្ដល់​កិត្តិយស​បំពាក់​គ្រឿង​ឥស្សរិយយស ជូន​ដល់​មន្ត្រី​សុខាភិបាល ក្រុមគ្រូពេទ្យ និង​សប្បុរសជន​ជាតិ និង​អន្តរជាតិ​មួយចំនួន​ផង ដែល​បាន​ចូលរួមចំណែក​ក្នុង​ការកសាង​មន្ទីរពេទ្យ តេជោ​សែន កោះធំ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!