បាត់ដំបង ៖ លោក ទូច ស្វាង មេឃុំអន្លង់វិល មិនអោយឡានដឹកដីបើកតាមផ្លូវគ្រួសក្រហម បើគ្មានប្រាក់កក់ ចាប់ពី៥០០ដុល្លា កាលពីព្រឹកថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០១៤ ចំណុច ក្រុមទី១០ ភូមិស្វាយកង់ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។
តាមការអោយដឹង ឈ្មោះ ឃឿន សូវៀត ភេទប្រុសអាយុ ៤០ ឆ្នាំ ម្ចាស់ដីស្រះ មានទីលំនៅ ភូមិកើតហេតុ បានអោយដឹងថា គាត់រស់នៅទីនេះយូរហើយ ជីវភាពលំបាក បានទៅធ្វើការងារនៅប្រទេសថៃ ពេលមកវិញ ឃើញអ្នកភូមិមានជីវភាពល្អដោយសារពួកគាត់ជីកស្រះ មានទឹកសំរាប់ប្រើប្រាស់ និងស្រោចដំណាំដូច្នេះ ខ្លួនបាននិយាយពិភាក្សាជាមួយអ្នកមានគ្រឿងចក្រ អោយមកកាយស្រះ ។ ការកាយស្រះទំហំ ១១ ម៉ែត្រគុណ ១៥ ម៉ែត្រ គុណជំរៅ ៤ ម៉ែត្រ ខ្លួនមិនមានប្រាក់គ្រប់គ្រាន់ទេ ម្ចាស់គ្រឿងចក្របានយកអាចម៌ដីជាថ្នូរឈ្នួលប្រាក់ថ្លៃកាយស្រះ ។ ក្រុមគ្រឿងចក្រកាយស្រះបាន ៣ ថ្ងៃ ត្រូវមេភូមិឈ្មោះ មឿក ហឺ ផ្អាកមិនអោយកាយដោយចោទថា ឡានដឹកដីបង្កអោយខូចខាតផ្លូវ ។
ឈ្មោះ ឈៀង ឈឿប ភេទស្រីអាយុ ៤៩ ឆ្នាំម្ចាស់គ្រឿងចក្របាន អោយដឹងថា កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៤ ខ្លួនបានសុំមេភូមិចូលកាយស្រះ អោយប្រជាពលរដ្ឋដោយគិតតម្លៃឈ្នួលកាយប្តូរនិងអាចម៌ដីចំនួន ៣០ ឡាន ។ លោកមេភូមិយល់ព្រម ខ្លួនក៏បានសន្យាជួយជួសជុលលុបផ្លូវកន្លុក និងផ្លូវខូច ដោយសារឡានដឹកដី និងជួយដាក់លូ ៦ កង់ ត្រង់ចំណុចផ្លូវដាច់ ។ ពេលកាយស្រះដឹកដីតាមផ្លូវគ្រួសក្រហមបានចំនួន ៣ ឡាន មេភូមិបានកាក់អោយឈប់ បន្ទាប់មកខ្លួនជាម្ចាស់គ្រឿងចក្រអង្វរ លោកមេភូមិបានអោយដឹកដីតាមផ្លូវរទេះ ផ្លូវដី ពេលដឹកបានប្រហែល ៤ ឡាន គាត់បានអោយផ្អាកទៀត ខ្លួនក៏ផ្អាក ។ ចំពោះម៉ោង ៦ ព្រឹកថ្ងៃទី២៧ ខែឆ្នាំដដែល លោកមេភូមិរាយការណ៍ថា ខ្លួនដឹកដី ១ យប់ទល់ភ្លឺ ហើយមេឃុំបញ្ជារអោយឈប់តែម្តង តាមពិតខ្លួនឈប់ធ្វើសកម្មភាពតាំងពីថ្ងៃទី ២៦ មកម្ល៉េះ ។ ហេតុអ្វីបានជាអ្នកផ្សេងចូលដឹកដីនៅក្នុងភូមិនេះបានតាមអំពើចិត្ត ។
លោក មឿក ហឺ មេភូមិស្វាយកង់បានអោយដឹងថា អ្នកផ្សេងជាម្ចាស់គ្រឿងចក្រចូ លកាយដីក្នុងភូមិ គេបានសុំច្បាប់មេឃុំ ហើយគេដឹកនៅរដូវប្រាំង ចំពោះម្ចាស់ដីឈ្មោះ ឃឿន សូវៀត និងអ្នកកាន់កាប់គ្រឿងចក្រ ឈ្មោះ ឈៀង ឈឿប មិនបានសុំច្បាប់ខ្លួនឡើយ ពេលទៅជួប ឃើញបានសុំច្បាប់មេឃុំដំបូងថា អោយកក់៥០០ដុល្លា ទើបអនុញ្ញាត ឥឡូវរញ៉េរញៃ មានប្រាក់ក៏មិនអោយចូលកាយដឹកដីដែរ ។
លោកទូចស្វាងមេឃុំអន្លង់វិលបានអោយដឹងថាផ្លូវគ្រួសក្រហម១គីឡូម៉ែត្រ១ម៉ឺនដុល្លាបើខូចខាតនរណាសងបើចង់ដឹកដីចាំរូបលោកមកពីប្រជុំនៅខេត្តកំពង់ស្ពឺវិញហើយបើកាយស្រះកាយចុះហាមរថយន្តដឹកដីបើកកាត់លើផ្លូវក្នុងឃុំលោក។
ពាក់ព័ន្ធករណីនេះ មានការរិះគន់ថា ឡានដឹកដីចេញពីភូមិអូរមុន្នីរាប់រយគ្រឿង ដឹកកាត់មុខផ្ទះលោក ទូច ស្វាង មេឃុំខួបប្រាំងវស្សា បណ្តាលអោយហុយលើផ្ទះប្រជាពលរដ្ឋ និងខូចផ្លូវជាច្រើនគីឡូម៉ែត្រ មិនទាន់ជួសជុលផងនេះ គាត់មើលមិនឃើញប្រហែលប្រាក់បិទ មាត់និងបិទភ្នែកគាត់ហើយ ម្យ៉ាងទៀត មេឃុំរូបនេះពាក់ព័ន្ធជីកបៀរ ឬស្រះដែលមានទំហំធំជាងស្រះ ប្រជាពលរដ្ឋនៅតំបន់ព្រៃលិច ទឹកមិនមានអ្នកហាមឃាត់ឡើយ ៕