0

បុរស​ម្នាក់​ប្រើ​ហឹង្សាយ​កកូនកាំបិត​ចាក់​ប្រពន្ធ​ត្រូវ​អាវុធហត្ថ​បញ្ជូនទៅ​សាលាដំបូង​

បាត់ដំបង ៖ បុរស​ម្នាក់​មាន​កូនតូច ២ នាក់ ទប់​កំហឹង​មិន​បាន​ពេល​ប្រពន្ធ​សុំ​លែងលះ រក​ប្តី​ថ្មី បាន​យក​កូនកាំបិត​ចាក់​ប្រពន្ធ​បណ្តាលអោយ​របួស​នាង​ប្តឹង​អាវុធហត្ថ​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​១៨​ខែ​មិថុនា​ឆ្នាំ​២០១៤ ។​

​ហេតុការណ៍​បង្ក​ស្នាមរបួស​កើតឡើង កាល​ម៉ោង ៤ រសៀល ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៤ នៅ​ចំណុច​បរិវេណ​វត្ត​ពោធិ៍​វង្ស ភូមិ​ចំកា​រំ​រោង​១ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ។​

​បុរស​ម្នាក់​សង្ស័យ ត្រូវ​បញ្ជូន​ទៅ​សាលាដំបូង នា​ព្រឹក​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៤ ចាត់ការ​តាម​និតិ​វិធី ។​

​លោក ឡា​ច ប្រុស នាយការិយាល័យ​ការិយាល័យ​ស្រាវជ្រាវ ប្រឆាំង​បទល្មើស​អាវុធហត្ថ​ខេត្ត​បាន​អោយដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន មានឈ្មោះ ភិន ស៊ីឡូ អាយុ​៣២​ឆ្នាំ របរ​ជា​កម្មករសំណង់ ត្រូវជា​ប្តី​ជានរងគ្រោះ ស្នាក់នៅ​មិន​ប្រាកដ មាន​ស្រុកកំណើត​ភូមិ​រកា​ក្រោម ឃុំ​សំបួរមាស ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម  ដកហូត​បាន​វត្ថុតាង​កូនកាំបិត​ចិត្ត​បន្លែ​ថ្មី ១ ដើម​ប្រលាក់​ឈាម ។ ស្ត្រី​រងគ្រោះ​ឈ្មោះ អ៊ួ​ង សុខលី អាយុ ២៩ ឆ្នាំ មុខរបរ​លក់ដូ​ររ​បួស​មេដៃ​សងខាង រស់នៅ​ភូមិ​កាប់​គោ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ។ ទាំង​២​នាក់​មាន​កូន ២ នាក់ ។​

​បុរស​សង្ស័យ​ឈ្មោះ ភិន ស៊ីឡូ បាន​សារភាព​ថា ខ្លួន​និង​ជនរងគ្រោះ​ឈ្មោះ អ៊ួ​ង សុខលី បាន​គ្នា​ជា​ប្តី​ប្រពន្ធ​បាន​កូន ២ នាក់ ដោយ​ជីវភាភ​ក្រីក្រ​នៅ​ដើម​ខែ​មករា ឆ្នាំ​២០១៤ បាន​លក់​ដី​ផ្ទះ​លំនៅដ្ឋាន ភូមិ​កាប់​គោ សង្កាត់​អូរ​ចារ​សងបំណុល​គេ​អស់ ។ បន្ទាប់មក​ប្រពន្ធ បាន​អោយ​ខ្ញុំ​នាំ​កូន​ទាំង ២ នាក់​ទៅ​ប្រទេស​ថៃ​មុន ចាំ​នាង​ធ្វើដំណើរ​ទៅ​តាម​ក្រោយ ដោយ​ចាំ​នាង​នៅ​ប្រទេស​ថៃ​យូរពេក នៅ​ថ្ងៃ​ទី​០៩ ខែ​មេសា ឆ្នាំ​២០១៤ ខ្លួន​បាន​នាំ​កូន​ទាំង​២​នាក់​ពី​ប្រទេស​ថៃ ត្រឡប់មក​ខេត្ត​បាត់ដំបង​វិញ ។ ពេល​មក​ដល់​កន្លែង​ភូមិ​ធ្លាប់​រស់នៅ​ជួប​នាង ឈ្មោះ អ៊ួ​ង សុខលី ជា​ប្រពន្ធ រស់​ផ្ទះ​បងស្រី​នាង ហើយ​ប្រពន្ធ​ខ្ញុំ​និយាយថា ឯង​ទៅ​ស្រុកកំណើត​ខេត្តកំពង់ចាម​សិន​ចុះ ចាំ​ត្រឡប់មកវិញ យើង​រស់នៅ​ជាមួយគ្នា ។ ពេល​ទៅ​ស្រុកកំណើត ទូរស័ព្ទ​មក​នាង​មិន​ចូល ខ្លួន​បាន​ទូរស័ព្ទ​មក​អ្នកជិតខាង​សុំ​ជួប​ប្រពន្ធ​នាង​បាន​ឆ្លើយថា នាង​មាន​ប្តី​ថ្មី​ហើយ ឈប់​ទាក់ទង​គ្នា​យើង​លែងលះគ្នា ។ ពេលឮ​ដូច្នេះ ខ្លួន​មាន​កំហឹង​បាន​ទិញ​កូនកាំបិត​ដាក់​ជាប់​ខ្លួន ទុក​គំរាម មិន​មាន​បំណង​សំលាប់​នាង​ទេ រួច​ធ្វើ​ដំណើរ​មក​ខេត្ត​បាត់ដំបង ។ ពេលមកដល់​ខេត្ត​បាត់ដំបង នាង​បាន​ណាត់​ជួប​នៅ​ក្នុង​វត្ត​ពោធិ៍​វង្ស ដើម្បី​ទៅ​សង្កាត់​ធ្វើការ​លែងលះ​គ្នា ពេល​ជួប​មុខ​គ្នា ខ្ញុំ​សួរ​នាង​ថា បើ​លែងលះគ្នា តើ​កូន​ទាំង​២​នាក់​គិត​យ៉ាងណា​? នាង​ជា​ប្រពន្ធ​ថា មិន​អោយ​វា​រាប់រក​ម្តាយ​ក៏បាន ចង់​គិត​យ៉ាងណា​ស្រេច​តែ​ចិត្ត ។ ភ្លាមនោះ ខ្លួន​ខឹង​បាន​ស្ទុះ​ចាប់​ក្បាល​បោចសក់​នាង​កាន់​កូនកាំបិត​គំរាម មិន​អោយ​អ្នក​ផ្សេង​ចូល​ជួយ ភ្លាមៗ​នាង​បាន​រើ​បំរាស់​ប្រតាយ​បណ្តាលអោយ​មុត​ដៃ​តែ​ម្តង ។​

​លោក ឡា​ច ប្រុស បានបញ្ជាក់​ថា បុរស​ម្នាក់​សង្ស័យ និង​វត្ថុតាង​កូនកាំបិត​ចិត្ត​បន្លែ​ចុង​ស្រួច​ត្រូវ កសាង​សំណុំរឿង​បទ ហឹង្សារ​ចេតនា​បញ្ជូន ទៅ​តុលាការ នា​ព្រឹក​ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ​២០១៤ ចាត់ការ​តាម​និតិ​វិធី ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment