ខេត្តបាត់ដំបង ៖ ក្រុមជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៥ពុកឆ្មា សុំលុយថ្លៃបាយមិនបាន ព្រូតវាយ បុរសតៃកុងឡានដឹកស៊ីម៉ង់ត៍ម្នាក់បណ្តាលអោយរបួសធ្ងន់ ជនរងគ្រោះបានទៅសំរាកព្យាបាល នៅមន្ទីរពេទ្យឯកជន ហេតុការកើតឡើងនៅ ម៉ោង៩យប់ ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២៤ ចំណុចជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៥ពុកឆ្មា ស្រុកសង្កែខេត្តបាត់ដំបង(បញ្ជាក់កាលឆ្នៃាំ២០១៧_២០១៨ បានប្រើហឹង្សាដល់ក្រុមដឹកជញ្ជូនឯកឧត្តម ហ៊ុន តូ ត្រូវបានថ្នាក់ហៅទៅជួបម្នាក់ៗព្រលឹងចុងសក់ ហើយជញ្ជីងខេត្តបាត់ដំបងបានបិតជាច្រើនឆ្នាំ ហើយបើកដំណើរការវិញបានជាង២ឆ្នាំក៏មានរឿងទៀត)។
ករណីប្រើហឹង្សាព្រូតវាយ បុរសតៃកុងឡានដឹកស៊ីម៉ង់ត៍ម្នាក់បណ្តាលអោយរបួសធ្ងន់ ក្រុមព័ត៌មានបានឡាយជិត១ម៉ោង ព្រឹកឡើងត្រូវថ្នាំសន្តំ ប្រជាពលរដ្ឋចាំតាមដានស្ងាត់ជ្រាប។
ក្រុមអ្នករកស៊ីដឹកទំនិញបានឲ្យដឹងថានៅកន្លែងជញ្ជីងគេដាក់ប៉ូលីសកាច អាវុធហត្ថកាចៗ ជាពិសេស អាវុធហត្ដរាងទានតឿក្រអាញគួរឲ្យខ្លាច។
កុំថាឡើយប្រជាពលរដ្ឋ អ្នករកស៊ី អ្នកសារព័ត៌មាន ឈក្បែរនោះមិនបានផង ព្រងោះអស់លោកខ្លាចគេថតជាប់ពីជំរឹតនិងបទពុករលួយ។
ប្រភពឲ្យដឹងថារកស៊ីបើអត់ខ្សែខ្នងគឺត្រូវគេផាកពិន័យធ្ងន់ហើយ តែបើអ្នកមានខ្សែវិញ គេមកបង់លុយមុន គេទូរស័ព្ទប្រាប់ឲ្យរថយន្តឈប់សំរាកពីចំងាយ មានឪកាសស្ងាត់ឬរៀបចំបច្ចេកទេដាច់ភ្លើងរួចរាល់ហើយ ទើបគេឲ្យចេញដំណើរបន្ត មុខទៀត ហើយរថយន្តខ្លះឈប់សំរាកផ្លូវបំបែកហាយវេ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង រហូតម៉ោង៣ភ្លឺបានបន្តដំណើរទៅទៀតក៏មាន។
លោកហេង ប៊ុនលី ប្រធានជញ្ជីងថ្លឹងរថយន្តពុកឆ្មា បានប្រាប់អ្នកសារព័ត៌មាននៅម៉ោង១០ព្រឹកថ្ងៃទី២០ ខែកុម្ភ: អោយដឹងថាមិនមានករណីហឹង្សាទេ រូបលោកកំពុងនៅសួរសុខទុក្ខជនរងគ្រោះ និងសាកសួររកការពិត សូមចាំបកស្រាយនៅពេលក្រោយ។
ពាក់ព័ន្ធករណីនេះក្រុមអ្នកព័ត៌មានយើងបានទៅដល់កន្លែងស្ថានីយ៍ជញ្ជីងពុកឆ្មា តែប៉ូលីសនិងប៉េអឹម មិនអោយជួបលោកហេង ប៊ុនលី ដែរ ខណ:លោក ហេង ប៊ុនលី ប្រធានជញ្ជីងកំពុងដើរលួងលោមបុរសម្នាក់ដើម្បីបិតបាំងព័ត៌មាន បុរសដំណើរប៉ាក់ខ្ញើក ហើយដៃមានស្នាមបិតស្គុតបន្តោងសារ៉ូមផង ហើយឡើងរថយន្តទៅជាមួយគ្នាបាត់។
ក្នុងករណីនេះសូមលោក ចាន់ សុធី ប្រធានការិយាល័យចរាចរណ៍ លោកហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង លោក ព្រួញ រិទ្ធីថា ប្រធានមន្ទីរសាធារណការដឹកជញ្ជូននិងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង មេត្តាចុះពិនិត្យករណីនេះផង កុំឲ្យមានរឿងធំដូចឆ្នៃាំ២០១៧ទៀត៕