0

​បុរស​ជនសង្ស័យ​ដោយ​ភ្លើង​ប្រច័ណ្ឌ​យក អង្រែបុកគ្រឿង​វាយ​ក្បាល​ក្មួយបង្កើត​សន្លប់ ហើ​ហើយ​វាយ​លើ ប្រពន្ធ ខ្លួន ឯង​រហូត​ស្លាប់

​បុរស​ជនសង្ស័យ​ដោយ​ភ្លើង​ប្រច័ណ្ឌ​យក អង្រែបុកគ្រឿង​វាយ​ក្បាល​ក្មួយបង្កើត​សន្លប់ ហើ​ហើយ​វាយ​លើ ប្រពន្ធ ខ្លួន ឯង​រហូត​ស្លាប់

ខេត្ត​ក្រចេះ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​នៃ​ស្នងការដ្ឋាន​ខេត្តក្រចេះ​បញ្ជូន​បុរស​សង្ស័យ​ម្នាក់ ទៅ​តុលាការ​នា​រសៀល​ថ្ងៃ ទី ១៣ ខែ​កុម្ភៈ ឆ្នាំ ២០២២ ក្រោយ​ស្រាវជ្រាវ​រក​ឃើញ​ករណី​
ប្រើ​ហឹង្សា​យក​អង្រែបុកគ្រឿង វាយ​ក្មួយ​ប្រុស​បង្កើត​ឲ្យ​រងរបួស​ធ្ងន់ និង ប្រើ​ហិង្សា​វាយ​ប្រពន្ធ​រហូត​ទាល់តែ​ស្លាប់​។​

​ហេតុការ​ណ៍ឃាត្តកម្ម​ហឹង្សារ វាយ​ប្រពន្ធ​រហូត​ដល់​ស្លាប់​ប្រពន្ធ និង​ក្មួយ​រង​របួសធ្ងន់​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ ទី ១២ ខែ​កុម្ភៈ ឆ្នាំ ២០២២ ត្រង់​ចំណុច​ភូមិ​ថ្ម អណ្ដើក​ភូមិ ជួរ ក្រូច ឃុំ ថ្ម អណ្តើក ស្រុក ចិត្រ បុរី ខេត្ត​ក្រចេះ ។​

​នេះ​បើ​តាម​ការ​ឲ្យដឹង​ពី​នាក់​ជិតខាង​និយាយថា​: ជនសង្ស័យ ខាងលើ មានឈ្មោះ​មល់ មិន ភេទ ប្រុស អាយុ ៥៧ ឆ្នាំ មុខរបរ កសិករ មាន ទីលំនៅ ភូមិ – ឃុំ កើតហេតុ ខាងលើ ត្រូវជា ប្តី របស់ ជន រង គ្រោះ ឈ្មោះ វាត់ អ៊ិ ត ស្លា . ប់ រស់នៅ ជា​ជាមួយគ្នា​និង​ជនសង្ស័យ ចំណែក ជន រង គ្រោះ ម្នាក់ ទៀត​មាន​ឈ្មោះ មល់ មាំ ង រស់នៅ ភូមិ – ឃុំ កើតហេតុ​ជាមួយគ្នា​ត្រូវជា ក្មួយ បង្កើត​របស់ ជនសង្ស័យ ។​

​សមត្ថកិច្ច​ក៏​បាន​ឱ្យដឹង ថា​មុន​កើតហេតុ​នៅ វេលា ម៉ោង ១៩ .១៥ នាទី យប់​ជន រង គ្រោះ មានឈ្មោះ មល់ មាំ ង ត្រូវជា​ក្មួយ​នោះ​
​បាន ដើរមក លេង ផ្ទះ ជនសង្ស័យ ត្រូវជា ឪពុកមា​បង្កើត ។ បន្ទាប់​មក​ជនសង្ស័យ ក៏ បបួល ជន រង គ្រោះ ទៅ ផឹកស្រា នៅ លើ​យ៉​រានហាល​សម្រាប់ អង្គុយ លេង ក្បែរ ផ្ទះ ពេល នោះ ប្រពន្ធ របស់ ជនសង្ស័យ ឈ្មោះ វាត់ អ៊ិ ត ក៏ នៅ ទីនោះ ផង ដែរ លុះ ពេល ផឹកស្រា បាន បន្តិច ជនសង្ស័យ ក៏ បាន និយាយ ប្រចណ្ឌ ប្រពន្ធ ខ្លួន ជាម​ជាមួយ​ក្មួយ​តែ ត្រូវ ជន រង គ្រោះ បដិសេធ ។

​ប៉ុន្តែ ជនសង្ស័យ នៅ តែ និយាយ រឿង ប្រចណ្ឌ ប្រពន្ធ ខ្លួន ជាមួយ ក្មួយ ដដែលៗ និង និយាយ ថា « ប្រុង វាយ ជន រង គ្រោះ ឈ្មោះ មល់ មាំ ង​» តែ ជន រង គ្រោះ ពុំ បាន ចាប់អារម្មណ៍ នោះ ទេ ដោយ គិត ថា ជា ឪពុកមា និង ក្មួយ​អាច​គិតថា​ជា​ការនិយាយ​លេងសើច​។​

​មួយសន្ទុះ​ក្រោយមក​ស្រាប់តែ រំពេច នោះ​ជនសង្ស័យ ក៏ បាន ទាញយក អង្រែ បុក គ្រឿង​មក វាយ ទៅ លើ ក្បាល ជន រង គ្រោះ ជា​ក្មួយ​បណ្ដាល ឱ្យ បែកក្បាល ជា ច្រើន កន្លែង​និង សន្លប់ នៅ នឹង កន្លែង កើត ហេតុតែ ម​ម្តង ហើយ​ជនសង្ស័យ រូប នេះ​ក៏ បាន បន្ត​ទៅ​វាយ​លើ ប្រពន្ធ ខ្លួន ឯង​ថែមទៀត​រហូត​ដល់​ដេកស្លាប់​ក្នុង​ថ្លុកឈាម​តែម្តង​។​

​លុះដល់ ថ្ងៃ ទី ១៣ ខែ​កុម្ភៈ ឆ្នាំ ២០២២ ទើប សមត្ថកិច្ច ទទួល បាន ព័ព័ត៌​មានហើយ​ជំនាញ ក៏ បាន ចុះ មក​ពិនិត្យ​ដល់​កន្លែង កើតហេតុ​ភ្លាម ដើម្បី ស្រាវជ្រាវ ចាប់ ឃាត់ខ្លួន ជនសង្ស័យ យក មក សួរនាំ​ផង​ដែរ​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ ក៏ បាន សារភាព ប្រាប់ សមត្ថកិច្ច ថា ខ្លួន ពិតជា បាន វាយ ទៅ លើ ជន រង គ្រោះ មល់ មាំ ង​ពិតប្រាកដ មែន តែ​បាន​បដិសេធន៍​ថា ខ្លួន មិនបាន វាយ សម​សម្លាប់​ប្រពន្ធ ខ្លួន​នោះ ទេ ។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ទោះជា​មាន​ការបដិសេធរ​បស់​ជនសង្ស័យ​យ៉ាងណា​ក៏​ដោយ​ជនសង្ស័យ​មិន​អាច​គេច​ពី​សំណាញ់​ច្បាប់​បាន​ដែរ​ព្រោះ​មាន​សាក្សី​និង​វត្ថុតាង​បញ្ជូន​ទៅកាន់​តុលាការ​ចាត់​តាម​និតិ​វិធី​៕

Filed in: ព័ត៌មានជាតិ, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!