ខេត្តកំពង់ស្ពឺ ៖ ថ្ងៃចូលឆ្នាំចិន យុវជន១ក្រុមផឹកស៊ីជុំគ្នាបង្កទំនាស់ពាក្យសំដីវាយគ្នារបួសម្នាក់ សមត្ថកិច្ចឃាត់ខ្លួន១នាក់រត់គេចខ្លួន២នាក់ នៅម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៧ខែមករាឆ្នាំ២០១៧ត្រង់ចំណុចអូ ឈ្គូង ភូមិចំបក់ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
មានករណីហឹង្សាដោយចេត្តនាបង្កឡើងដោយជនសង្ស៏យ ១-ស៊ុន គឹមសាន ហៅតាំ ភេទប្រុសអយុ១៨ឆ្នាំ ២-ស៊ុន សាញ់ ភេទប្រុសអយុ២៣ឆ្នាំ ៣-វិត វុទ្ធ ភេទប្រុសអាយុ២០ឆ្នាំ ។ ទាំង៣នាក់រស់នៅភូមិចំបក់ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានផឹកស្រាស្រវឹងព្រួតគ្នាចូលទៅវាយឈ្មោះ អ៊ីត ចាន់គ្រឹស្នា ភេទប្រុសអាយុ១៨ រស់នៅភូមិពុទ្រា ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បណ្តាលអោយរងរបួសធ្ងន់(សន្លប់)បញ្ជូនទៅពេទ្យស្ពឺ។
ភ្លាមៗនោះ សមត្ថកិច្ចនគរបាលស្វែងរកចាប់ខ្លួនឃាត់បាន១នាក់ ឈ្មោះ ស៊ុន គឹមសានហៅតាំ ចំណែក២នាក់ទៀតគេចខ្លួនបាត់។បច្ចុប្បន្នសមត្ថកិច្ចកំពុងចាត់ការតាមនិតិវិធី ៕