បាត់ដំបង ៖ នគរបាលការិយាល័យអន្តោប្រវេស្តន៍បញ្ជូនជនជាតិវៀតណាម ខុសច្បាប់ ៥ នាក់ទៅអគ្គនាយកដ្ឋានអន្តោប្រវេស្តន៍ដើម្បីបញ្ជូនទៅស្រុកកំណើតវិញកាលរសៀលថ្ងៃទី៧ខែមីនាឆ្នាំ២០១៥បន្ទាប់ពីចុះឃាត់ជនជាតិវៀតណាម១១នាក់ជិះម៉ូតូដើរលក់ស្បែកជើងក្នុងទឹកដីខេត្តបាត់ដំបង។
លោក គង់ ផុនដា នាយការិយាល័យអន្តោប្រវេស្តន៍ស្តីទីបានធោយដឹងថា កាលរសៀលថ្ងៃទី៦ ខែមីនាឆ្នាំ២០១៥កម្លាំងនគរបាលការិយាល័យអន្តោប្រវេស្តន៍បានចុះឃាត់ជនជាតិវៀតណាមបានចំនួន១១នាក់មករកស៊ីនៅប្រទេសកម្ពុជាខុសច្បាប់ដោយជិះម៉ូតូដើរលក់ស្បែកជើងការឃាត់មានចំនួន៣គោលដៅ គឺ៖គោលដៅទី១ក្នុងសាស្ត្រភូមិវត្តគសង្កាត់វត្តគក្រុងបាត់ដំបងមានមនុស្សប្រុសចំនួន៣នាក់។
ទី២ក្នុងសាស្ត្រភូមិរំចេក៤សង្កាត់រតនៈក្រុងបាត់ដំបងមានមនុស្សប្រុសចំនួន៦នាក់។
ទី៣ក្នុងសាស្ត្រភូមិបវេល១ឃុំបវេលស្រុកបវេលមានមនុស្សប្រុសចំនួន៣នាក់ក្នុងនោះបុរស២នាក់ស្រី១នាក់ ។ ក្នុងនោះ មនុស្សចំនន ៦ នាក់ មានប័ណ្ណប៉ាស្ព័រត្រឹមត្រូវ អប់រំអោយបំពេញបែបបទមុនមករកស៊ីនៅកម្ពុជា ។ ចំណេក ៥ នាក់ទៀត ដែលឃាត់ខ្លួនបញ្ជូនមានទី១ឈ្មោះVO THANG LAM អាយុ២៥ឆ្នាំ ទី២ឈ្មោះMGUYEN VAN KIEMអាយុ២៩ឆ្នាំ ទី៣ឈ្មោះCAO THAI HUNGអាយុ៣៥ឆ្នាំ ទី៤ឈ្មោះHUYNH VAN SUMអាយុ៥១ឆ្នាំ និងទី៥ស្ត្រីឈ្មោះTRAN THE MANអាយុ៥១ឆ្នាំ។
ក្រុមជនសង្ស័យឆ្លងដែនខុសច្បាប់បានអោយសមត្ថកិច្ចដឹងថាពួកគេឆ្លងដែនខុសច្បាប់តាមបងប្អូនមានប៉ាស្ព័រនាំមករកស៊ី។
លោក គង់ ផុនដា នាយការិយាល័យអន្តោប្រវេសន៍ស្តីទី បានបញ្ជាក់ថា ក្រុមជនសង្ស័យវៀតណាមឆ្លងដែន ខុសច្បាប់ ៥ នាក់ ត្រូវបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបញ្ជូនទៅស្រុកកំណើតវិញ ធ្វើប័ណ្ណប៉ាស្ព័រត្រឹមត្រូវទើបអាចត្រឡប់មកកម្ពុជាវិញបាន ៕