0

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ ២០២៤ របស់​ក្រសួង​មុខងារសាធារណៈ​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ ២០២៤ របស់​ក្រសួង​មុខងារសាធារណៈ​

នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ១១​រោច ខែ​ផល្គុន ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៤ ខែ​មេសា ឆ្នាំ​២០២៤​នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០២៤ របស់​ក្រសួង​មុខងារសាធារណៈ​។ ពិធី​នេះ​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល The Premier Center Sen Sok​។

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា ក្រសួង​មុខងារសាធារណៈ ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការគាំទ្រ​ដល់​ការបំពេញ​មុខងារ​របស់​គ្រប់​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក៏ដូចជា​ការគាំទ្រ​ដល់​ការដ្ឋាន កែទម្រង់​សំខាន់ៗ​របស់​រាជរដ្ឋាភិបាល រួម​មាន​ការកែទម្រង់​វិម​ជ្ឈការ​និង​វិសហមជ្ឈការ ការកែទម្រង់ ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ការ​កែទម្រង់​ក្នុង​វិស័យ​អាទិភាព​របស់​រាជរដ្ឋាភិបាល ដូចជា​វិស័យ អប់រំ វិស័យ​សុខាភិបាល ជាដើម​។ សម្តេច​ធិបតី បាន​មានប្រសាសន៍​ទៀតថា ត្រូវ​បន្ត​យកចិត្តទុកដាក់​ព្រមទាំង​ចូលរួម​គាំទ្រ និង​អនុវត្ត​ឱ្យបាន​ម៉ត់ចត់​ក្នុង​ការកែលម្អ​ការ ជ្រើសរើស​មន្ត្រី​ចូល​បម្រើ​ការងារ ក្នុង​រដ្ឋបាល​សាធារណៈ​ប្រកប​ដោយ​គុណា​ធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័​ន្ន និង​ប្រសិទ្ធភាព តាមរយៈ​ការរៀបចំ​ការប្រឡងប្រជែង​ជ្រើសរើស​មន្ត្រីរាជការ​ដែល រាជរដ្ឋាភិបាល បាន​ផ្ដល់​គោលការណ៍​អនុញ្ញាត​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​បន្ត​ថា នីតិវិធី​ប្រតិបត្តិ​សម្រាប់​ការប្រឡងប្រជែង​ជ្រើសរើស​មន្ត្រី​សម្រាប់​ក្រសួង ស្ថាប័ន ដោយ​ធានា​ឱ្យបាន​ទំនុកចិត្ត​ពី​សាធារណជន ពោល​គឺ “​ជាប់​ដោយ​មោទនៈ ធ្លាក់​ដោយ អស់ចិត្ត​”​។ អ្វីដែល​រាជរដ្ឋាភិបាល​ចង់បាន គឺ​រដ្ឋបាល​សាធារណៈ​រឹងមាំ បត់បែន និង​មាន​ប្រសិទ្ធភាព​។ ដើម្បី​បាន​រដ្ឋបាល​សាធារណៈ​រឹងមាំ និង​មាន​ប្រសិទ្ធភាប គឺ​ត្រូវ​ចាប់ផ្តើម​ធ្វើ ហើយ​ធ្វើ​ទាំងអស់​គ្នា​ទាំង​ថ្នាក់ជាតិ និង​ក្រោម​ជាតិ​។ សម្តេច​ធិបតី​បន្តថា ដើម្បី​សម្រេចបាន​ផែនការ​លើ​កម្ពស់​ការងា​រ​រដ្ឋបាល​សាធារណៈ គឺ​ត្រូវ​មាន​ចិត្ត មាន​បេះដូង​តែមួយ ហើយ​ត្រូវ​ក្លាហាន​ហ៊ាន​ធ្វើ ហ៊ាន​សម្រេចចិត្ត​។

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា អភិក្រម ឆ្លុះ​កញ្ចក់ ងូតទឹក ដុស​ក្អែល ព្យាបាល និង​វះកាត់ ដែល​បាន​ដាក់ចេញ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅតែ​មាន​តម្លៃ​ដ៏​វិសេស​ក្នុងការ​ដាស់តឿន​ថ្នាក់ដឹកនាំ និង​មន្ត្រី​គ្រប់​កម្រិត ឱ្យ​ពិនិត្យ​និង​កែលម្អ​ខ្លួន​ជា ប្រចាំ​ឱ្យ​ស័ក្តិសម​ជា​មន្ត្រី​បម្រើ​ប្រជាជន​។ កង្វះ​មន្ត្រី​ជា​រឿង​មួយ ប៉ុន្តែ​ការ​រើស​មន្ត្រី​បំពេញ​ការងារ​ឱ្យ​ត្រូវ ហើយ​រក្សា​ឱ្យ​នៅ​ជា​រឿង​សំខាន់​។​

​សម្តេច​លើក​ទឹកចិត្ត​ប្រើប្រាស់​មន្ត្រី​ដែល​មាន​ស្រាប់​ឱ្យ​អស់​លទ្ធភាព ប្រសើរ​ជាង​ការ​រើស​ថ្មី​។​

​នៅក្នុង​ឱកាស​នេះ​ផងដែរ សម្តេច​ធិបតី​បាន​ការណែនាំ​ដល់​ក្រសួង​មុខងារសាធារណៈ ក៏ដូចជា​គ្រប់​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ព្រមទាំង​ថ្នាក់ដឹកនាំ​និង​មន្ត្រី​គ្រប់​លំដាប់ថ្នាក់ ដូចតទៅ​៖
១-​បន្ត​យកចិត្តទុកដាក់​ព្រមទាំង​ចូលរួម​គាំទ្រ និង​អនុវត្ត​ឱ្យបាន​ម៉ត់ចត់​ក្នុង​ការកែលម្អ​ការជ្រើសរើស​មន្ត្រី​ចូល​បម្រើ​ការងារ ក្នុង​រដ្ឋបាល​សាធារណៈ​ប្រកប​ដោយ​គុណា​ធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័​ន្ន និង​ប្រសិទ្ធភាព តាមរយៈ​ការរៀបចំ​ការប្រឡងប្រជែង ជ្រើសរើស​មន្ត្រីរាជការ​ដែល​រាជរដ្ឋាភិបាល​បាន​ផ្ដល់​គោលការណ៍​អនុញ្ញាត ផ្អែក​លើ​និយាម​នីតិវិធី​ប្រតិបត្តិ​សម្រាប់​ការប្រឡងប្រជែង​ជ្រើសរើស​មន្ត្រី​សម្រាប់​ក្រសួង​ស្ថាប័ន ដោយ​ធានា​ឱ្យបាន​ទំនុកចិត្ត​ពី​សាធារណជន ពោល​គឺ “​ជាប់​ដោយ​មោទនៈ ធ្លាក់​ដោយ អស់ចិត្ត​” ព្រមទាំង​ជំរុញ​ការរៀបចំ និង​ការដាក់​ឱ្យ​អនុវត្ត​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នឹង​ការជ្រើសរើស និង​គ្រប់គ្រង​មន្ត្រី​បច្ចេកទេស​មន្ត្រី​ជំនាញ ដែល​ធានា​ឱ្យបាន​ការបំពេញ​
​ឱ្យ​ត្រូវ​។
២-​គ្រប់​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ត្រូវ​បន្ត​ការពិនិត្យ​ឡើងវិញ​នូវ​រចនាសម្ព័ន្ធ មុខងារ តួនាទី និង​ភារកិច្ច​របស់​ខ្លួន ពិសេស​ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការពិនិត្យ និង​ធ្វើ​បច្ចុប្បន្នភាព​រចនាសម្ព័ន្ធ​អង្គភាព និង​មុខងារ​មន្ត្រី គោលការណ៍ បែបបទ និង​នីតិវិធី ព្រមទាំង​លិខិត​បទដ្ឋាន​គតិយុត្ត​ដែល​ពាក់ព័ន្ធ​ទៅនឹង​ការផ្តល់សេវា​សាធារណៈ​ទៅតាម​ករណី​ចាំបាច់ ដើម្បី​ពង្រឹង​ការគ្រប់គ្រង និង​ការលើកកម្ពស់​គុណភាព​នៃ​ការផ្តល់​សេវា សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ប្រសើរ និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ឈរលើ​គោលការណ៍​តម្លាភាព គណនេយ្យភាព និង​សុចរិត​ភាព​។ ក្នុងន័យនេះ “​ការរៀបចំ​ផ្ទះ​ខ្លួន​យើង​ឱ្យបាន​ស្អាត និង​មាន​របៀបរៀបរយ គឺជា​លក្ខខណ្ឌ​ដ៏​ចាំបាច់​ក្នុង​ការធានា​បាន នូវ​ប្រសិទ្ធភាព​និង​ស័ក្ដិ​សិទ្ធ​ភាព​សម្រាប់​ការអនុវត្ត​មុខងារ និង​ភារកិច្ច​របស់​ខ្លួន​។​
៣-​ក្រសួង​មុខងារសាធារណៈ​ក្នុង​មុខងារ​ជា​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​ជំរុញ​ការអនុវត្ត​វិធានការ​គន្លឹះ​ក្នុង​ការកែទម្រង់​រដ្ឋបាល​សាធារណៈ​ត្រូវ​ជំរុញ​ការរៀបចំ​ផែនការ​
​សកម្មភាព​អនុវត្ត​វិធានការ​គន្លឹះ​ក្នុង​ការកែទម្រង់​រដ្ឋបាល​សាធារណៈ​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧​នៃ​រដ្ឋសភា ឱ្យ​បាន​រួចរាល់​ក្នុង​ត្រីមាស​ទី​២ ឆ្នាំ​២០២៤ ដើម្បី​ដាក់​អនុវត្ត​ឱ្យ បាន​ពេញលេញ​នូវ​វិធានការ​គន្លឹះ​ទាំង​៣ រួមមាន​៖ (i)​ការដាក់​ឱ្យ​អនុវត្ត​ប្រព័ន្ធ​ជ្រើសរើស​មន្ត្រី ចូល​បម្រើ​ការងារ​ប្រកបដោយ គុណា​ធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័​ន្ន និង​ប្រសិទ្ធភាព (ii)​ការពង្រឹង​សមត្ថភាព និង​សមិទ្ធកម្ម​សា្ថប័ន​ដើម្បី​លើកកម្ពស់​គុណភា​ពការ​ងារ ប្រកបដោយ វិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និង​ស័ក្ដិ​សិទ្ធ​ភាព និង​(iii)​ការដាក់ឱ្យ អនុវត្ត​ប្រព័ន្ធ​លើកទឹកចិត្ត​គាំទ្រ​សមិទ្ធ​កម្ម​ប្រកប​ដោយ​សង្គតិភាព សមធម៌ ប្រសិទ្ធភាព និង​ចីរភាព​។
៤-​គណៈកម្មាធិការ​កែទម្រង់​រដ្ឋបាល​សាធារណៈ ដែល​ដឹកនាំ និង​សម្របសម្រួល​ដោយ ក្រសួង​មុខងារសាធារណៈ ត្រូវ​ជំរុញ​ការរៀបចំ និង​ដាក់ឱ្យ​អនុវត្ត​កម្មវិធី​ជាតិ​កែទម្រង់ រដ្ឋបាល​សាធារណៈ សម្រាប់​រយៈពេល​មធ្យម​និង​វែង ដោយ​ត្រូវ​កំណត់​ឱ្យបាន​នូវ​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​ជាក់លាក់ និង​ច្បាស់លាស់​ដើម្បី​សម្រេច​គោលដៅ​ជា​ដំណាក់កាលៗ​ឆ្ពោះ​ទៅ​ការ​កសាងបាន​នូវ​រដ្ឋបាល​សាធារណៈ​ទំនើប​ប្រកប​ដោយ​សមត្ថ ភាព​ខ្ពស់ ខ្លាំង វៃ​ឆ្លាត និង​ស្អាតស្អំ​។ ទន្ទឹមនេះ ការសម្របសម្រួលនិង​ការផ្សារភ្ជាប់ ការដ្ឋាន​កែទម្រង់រដ្ឋបាល​សាធារណៈ​ជា​មួយ​ការដ្ឋាន​កែទម្រង់​ទាំងឡាយ​របស់​រាជរដ្ឋាភិបាល​គឺជា​ការ​ចាំបាច់​និង​ត្រូវ​ពង្រឹង​ឱ្យ​កាន់តែ​ប្រសើរ​ថែម​ទៀត រួមមាន ជាមួយ​ការដ្ឋាន កែទម្រង់​វិមជ្ឈការ​និង​វិសហមជ្ឈការ ការដ្ឋាន​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ការដ្ឋាន​កែទម្រង់​ច្បាប់​និង​ប្រព័ន្ធយុត្តិធម៌ និង​ការកែទម្រង់​តាម​វិស័យ ដោយ​ធានា​នូវ ភាព​ប្រទាក់ក្រឡា សុខដុម​នីយកម្ម និង​គាំទ្រ​គ្នា​ទៅវិញទៅមក ទាំង​នៅ​កម្រិត​បច្ចេក​- ទេស និង​នយោបាយ​ក្នុង​គោលបំណង និង​ទិសដៅ​រួម​គ្នា​លើ​ការរៀបចំ​និង​ដាក់ចេញ គោលនយោបាយ យុទ្ធសាស្ត្រ កម្មវិធី ផែនការ​សកម្មភាព និង​ក្របខណ្ឌ​គតិយុត្ត​គ្រប់ ជ្រុងជ្រោយ​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុង​ការកែទម្រង់​។​
៥-​គ្រប់​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ត្រូវ​ប្រកាន់​ឱ្យ​ខ្ជាប់ខ្ជួន​នូវ “​អភិក្រម ជវភាព​នៃ​ប្រព័ន្ធ​តួអង្គ​តែមួយ​” ក្នុង​ការដឹកនាំ ការសម្របសម្រួល ការរៀបចំ និង​ការអនុវត្ត គោលនយោបាយ យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព ដោយ​ត្រូវ​គិតគូរ​ដល់​ការសម្រេច ចក្ខុវិស័យ និង​គោលបំណង​រួម​របស់​រាជរដ្ឋាភិបាល​និង​ប្រជាជាតិ​ទាំងមូល ដែល​លទ្ធផល ចុងក្រោយ​នោះ គឺ​គ្រប់​សកម្មភាព និង​សេវា​របស់​គ្រប់​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ ក្រោម​ជាតិ ត្រូវបាន​អនុវត្ត​ជាក់ស្ដែង​ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាជន​ជា​ធំ និង​ត្រូវ​បម្រើ​ប្រជាជន​ឱ្យ​កាន់តែ​ប្រសើរ​។​
៦-​គ្រប់​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ត្រូវ​ពង្រឹង​ប្រព័ន្ធ​តាមដាន ត្រួតពិនិត្យ និង​វាយតម្លៃ​ផ្ទៃក្នុង​របស់​ខ្លួន ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ធានាបាន​ថា រាល់​គោល នយោបាយ កម្មវិធី ផែនការ​សកម្មភាព និង​ក្របខណ្ឌ​គតិយុត្ត​ពាក់ព័ន្ធ ព្រមទាំង​មុខងារ និង​ភារកិច្ច​របស់​ក្រសួង ស្ថាប័ន អង្គភាព និង​មន្ត្រី​ដែល​បាន​កំណត់ ត្រូវបាន​អនុវត្ត ដោយ​ពិតប្រាកដ និង​ត្រឹមត្រូវ ព្រមទាំង​ចំណុច​អវិជ្ជមាន និង​បញ្ហា​ប្រឈម​ទាំងឡាយ ត្រូវបាន​កំណត់ និង​វាយតម្លៃ​ច្បាស់លាស់​ដើម្បី​ធ្វើ​ការដោះស្រាយ និង​កែលម្អ​ជា​បន្ត បន្ទាប់ ដោយ​មិន​ត្រូវ​ទុក​បញ្ហា​ប្រឈម គ្មាន​ដំណោះស្រាយ​នោះទេ​។ ជារួម ដំណើរការ នៃ​រដ្ឋបាល​សាធារណៈ​ត្រូវមាន​ការត្រួតពិនិត្យ វាយតម្លៃ និង​កែលម្អ​ជាប្រចាំ​។​
៧-​គ្រប់​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ត្រូវ​ជំរុញ​ការអភិវឌ្ឍ​សមត្ថភាព​មន្តី និង​ស្ថាប័ន​ជា​ប្រចាំ តាមរយៈ​ការចែករំលែក និង​ការបើកចំហរ​ទស្សនៈ​ទ​ទួល​យក​នូវ ចំណេះដឹង​ថ្មីៗ ឧត្តមា​នុវត្តន៍ និង​នវានុវត្តន៍​ក្នុង​រដ្ឋបាល​សាធារណៈ​ទាំង​សម្រាប់​កម្រិត ដឹកនាំ គ្រប់គ្រង និង​ប្រតិបត្តិ​បច្ចេកទេស ការពង្រឹង​ភាព​ជា​អ្នក​ដឹកនាំ​អង្គភាព​ឱ្យ​កាន់តែ មាន​ប្រសិទ្ធភាព ការកសាង​និង​ពង្រឹង​ប្រព័ន្ធ​ដឹកនាំ​គ្រប់គ្រង និង​ប្រតិបត្តិការ​ការងារ​នៅ តាម​អង្គភាព​នី​មួយៗ ការកសាង​វប្បធម៌​ផ្តល់​សេវា​ល្អ​របស់​អង្គភាព ការលើកកម្ពស់​ក្រម សីលធម៌​វិជ្ជាជីវៈ និង​ការកែប្រែ​ឥរិយាបថ​របស់​ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​ក្នុង​ការផ្ដល់ សេវាសាធារណៈ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ មាន​ឆន្ទៈ​ម្ចាស់ការ ភក្តីភាព មនសិការ​វិជ្ជាជីវៈ និង​វប្បធម៌​សេវាសាធារណៈ​។ ទន្ទឹមនេះ អភិក្រម ឆ្លុះ​កញ្ចក់ ងូតទឹក ដុស​ក្អែល ព្យាបាល និង​វះកាត់ ដែល​បាន​ដាក់ចេញ​ដោយ​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅតែ​មាន​ត​ម្ល ដ៏​វិសេស​ក្នុងការ​ដាស់តឿន​ថ្នាក់ដឹកនាំ និង​មន្ដ្រី​គ្រប់​កម្រិត ឱ្យ​ពិនិត្យ​និង​កែលម្អ​ខ្លួន​ជា ប្រចាំ​ឱ្យ​ស័ក្ដិសម​ជា​មន្ត្រី​បម្រើ​ប្រជាជន និង​ដើម្បី​ប្រជាជន​ទទួលបាន​នូវ​កិត្តិយស ការ ស្រឡាញ់​រាប់អាន និង​ជំនឿ​ទុកចិត្ត​ពី​ប្រជាជន​។ ក្នុងន័យនេះ ក្រសួង​មុខងារសាធារណៈ ត្រូវ​គិតគូរ​បន្ថែមទៀត​លើ​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​ការអភិវឌ្ឍ​សមត្ថភាព​មន្ត្រី និង​ស្ថាប័ន​ក្នុង​ក្របខណ្ឌ​នៃ​ការកែទម្រង់រដ្ឋបាល​សាធារណៈ​ដើម្បី​ប្រើប្រាស់​ជា​ផែនទី ចង្អុល​ផ្លូវ​ជាក់លាក់​របស់​រាជរដ្ឋាភិបាល​សម្រាប់​តម្រង់​ទិស​ដល់​គ្រប់​ក្រសួង ស្ថាប័ន​និង រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។ ការអភិវឌ្ឍ​សមត្ថភាព​នេះ គឺ​ដើម្បី​អភិវឌ្ឍ​ខ្លួន​យើង​ឱ្យ​ដើរ​ទាន់ បរិបទ​សង្គម សេដ្ឋកិច្ច ស្ថានភាព​និង​ការវិវត្ត​ក្នុង​តំបន់ និង​ពិភពលោក​ធានាបាន​នូវ និរន្តរភាព​នៃ​ការផ្តល់សេវា​សាធារណៈ​ប្រកបដោយ​គុណភាព និង​ឆ្លើយតប​នឹង​សេចក្តី ត្រូវការ​របស់​ប្រជាជន​ដែល​មាន​ការកើនឡើង​ជា​ប្រចាំ ក៏ដូចជា​ប្រែក្លាយ​រដ្ឋបាល​សាធារណៈ របស់​យើង​ឱ្យ​កាន់តែ​មាន​សមត្ថភាព និង​លទ្ធភាព​អាច​ឆ្លើយតប​នឹង​គ្រប់​ស្ថានភាព ចំពោះមុខ និង​នា​អនាគត​។
៨-​គ្រប់​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ត្រូវ​ចូលរួម និង​គាំទ្រ​ដល់​ដំណើរកា​រន ការកសាង​រដ្ឋបាល​សាធារណៈ​ឈរលើ​ទស្សនាទាន​នៃ​ការគ្រប់គ្រង​ផ្អែក​លើ​សមិទ្ធកម្ម​
​ដែល​ត្រូវបាន​រៀបចំ និង​ដាក់ឱ្យ​អនុវត្ត​ជា​បណ្តើរៗ​ដោយ​ការដ្ឋាន​កែទម្រង់​ទាំងឡាយ របស់​រាជរដ្ឋាភិបាល ពិសេស​ការកែទម្រង់រដ្ឋបាល​សាធារណៈ​។ ដំណើរ​ការកែទម្រង់​នេះ ទាមទារ​ឱ្យមាន​ការគិតគូរ​ក្នុង​ការរៀបចំ និង​អនុវត្ត​ជា​បណ្ដើរៗ​នូវ​ក្របខណ្ឌ​នៃ​ការ គ្រប់គ្រង​និង​ចាត់ចែង​ថវិកា ធនធានមនុស្ស រចនាសម្ព័ន្ធ​និង​អភិក្រម​ការងារ ក្រប​ខណ្ឌ សិទ្ធិអំណាច គណនេយ្យភាព និង​ការទទួលខុសត្រូវ​របស់​ក្រសួង ស្ថាប័ន និង​រដ្ឋបាល ថ្នាក់ក្រោម​ជាតិ សំដៅ​ធានាបាន​នូវ​ការសម្រេច​លទ្ធផល​ដែល​អាច​គិតទុក​ជាមុន​និង​វាយ តម្លៃ​បាន​ប្រកបដោយ​ប្រសិទ្ធភាព គុណភាព និង​មាន​ការទទួលខុសត្រូវ​ច្បាស់លាស់​ក្នុង ក្របខណ្ឌ​នៃ​ការអនុវត្ត​មុខងារ​និង​ភារកិច្ច​ក្នុង​រដ្ឋបាល​សាធារណៈ ក្នុងន័យ​នេះ​ដែរ រាល់​សកម្មភាព​របស់​រដ្ឋបាល​សាធារណៈ​ត្រូវ​រៀបចំ និង​ដាក់ឱ្យ​អនុវត្ត​ប្រកប​ដោយ​ភាព វិជ្ជាជីវៈ​មាន​មូលដ្ឋាន​ព័ត៌មាន និង​ទិន្នន័យ​ជាក់លាក់ គ្រប់​ជ្រុងជ្រោយ និង​មាន​លក្ខណៈ វិទ្យាសាស្ត្រ​ត្រឹមត្រូវ សម្រាប់​ប្រើប្រាស់​ក្នុងការ​ធ្វើ​សេចក្តីសម្រេច​និង​ដាក់ឱ្យ​អនុវត្ត​ទទួល បាន​និង​ផ្តល់​លទ្ធផល​ល្អ​សម្រាប់​ប្រជាជន​។​
៩-​ក្នុង​បរិបទ​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី​៤ គ្រប់​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ត្រូវ​យកចិត្តទុកដាក់ ព្រមទាំង​ជំរុញ​និង​លើកកម្ពស់​ការទទួលយក ការ​សម្រប​ខ្លួន និង ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ក្នុង​រដ្ឋបាល​សាធារណៈ ដើម្បី​ធានាបាន​នូវ​គុណភាព នៃ​សេវា​សាធារណៈ ដែល​ប្រកប​ដោយ​លក្ខណៈសម្បត្តិ ភាពងាយស្រួល​ក្នុង​ការទទួល​សវា សេវា​ឆ្លើយតប​នឹង​សេចក្តីត្រូវការ​សេវា​ឆាប់រហ័ស និង​ចំណាយ​សមស្រប និង​មាន ប្រសិទ្ធភាព​។ ក្នុងន័យនេះ ក្រសួង​មុខងារសាធារណៈ ក៏​ត្រូវ​បន្ត​ជំរុញ​ការអភិវឌ្ឍ​ប្រព័ន្ធ គ្រប់គ្រង​ព័ត៌មាន​មន្ត្រី​តាម​ឌីជីថល​ឱ្យ​កាន់តែ​មាន​លក្ខណៈ​ពេញលេញ និង​សមស្រប ដើម្បី ធានាបាន​នូវ​ការគ្រប់គ្រង និង​ការធ្វើ​បច្ចុប្បន្នភាព​រចនាសម្ព័ន្ធ និង​ទិន្នន័យ​មន្ត្រី​ជាក់ស្តែង នៅតាម​អង្គភាព​របស់​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ សម្រាប់​បម្រើ​ដល់ គោលដៅ​នៃ​ការគ្រប់គ្រង​ជ្រើសរើស​ពង្រាយ និង​អភិវឌ្ឍ​សមត្ថភាព​មន្ត្រី​។​ក្រសួង​មុខងារសាធារណៈ​ក្នុងនាម​ជា​ស្ថាប័ន​របស់​រាជរដ្ឋាភិបាល​ទទួលបន្ទុក​លើ​ការងារ​គ្រប់គ្រង និង​អភិវឌ្ឍ​វិស័យ​មុខងារសាធារណៈ ព្រមទាំង​ការងារ​ដឹកនាំ និង​សម្របសម្រួល​ការកែទម្រង់​រដ្ឋបាល សាធារណៈ​ត្រូវ​គិតគូរ​ដល់​ការរៀបចំ និង​ដាក់ឱ្យ​អនុវត្ត​យុទ្ធសាស្ត្រ កម្មវិធី និង​ផែនការ​សកម្មភាព​ពាក់​ព័ន្ធ ជំរុញ​ការចូលរួម ការគាំទ្រ និង​ការអនុវត្ត​រាល់​វិធានការ​ណែនាំ​ខាងលើ​ដែល​ជា​ការតម្រង់ទិសរ​បស់ រាជរដ្ឋាភិបាល ដើម្បី​ធានា​ឱ្យមាន​ភាព​ប្រាកដ​ចំពោះ​ការប្រតិបត្តិ និង​លទ្ធផល​ជាក់ស្តែង​ជា​បន្តបន្ទាប់​។

​នា​ឱកាស​នេះ សម្ដេច​មហា​បបរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​បាន​អញ្ជើញ​ផ្ដល់​កិត្តិយស​បំពាក់​គ្រឿង​ឥស្សរិយយស​ជូន​ដល់​មន្ត្រី​មួយចំនួន នៃ​ក្រសួង​មុខងារសាធារណៈ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!