0

កម្លាំង​អាវុធហត្ថ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាត់ដំបង​ឃាត់​ខ្លន​ជនសង្ស័យ​២​នាក់ និង​ដកហូត​ថ្នាំញៀន​ម៉ា​ទឹកកក ១៤ កញ្ចប់

កម្លាំង​អាវុធហត្ថ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាត់ដំបង​ឃាត់​ខ្លន​ជនសង្ស័យ​២​នាក់ និង​ដកហូត​ថ្នាំញៀន​ម៉ា​ទឹកកក ១៤ កញ្ចប់

ខេត្ត​បាត់ដំបង  ៖ កម្លាំង​អាវុធហត្ថ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​ធ្វើ​ការស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ ០២ នាក់​ស្រី​១​នាក់ ខ្ទើយ​១​នាក់ ពេល​កំពុង​ជិះ​ម៉ូតូ ដកហូត​គ្រឿងញៀន​ម៉ា​ទឹកកក ០១ កញ្ចប់ ទម្ងន់ ០,៤៤ ក្រាម សុំ​ការអនុវត្ត​បន្ត​ពី​តុលាការ ចុះ​ឆែកឆេរ​ផ្ទះ​រក​ឃើញ​គ្រឿងញៀន​ម៉ា​ទឹកកក ១៣ កញ្ចប់ ទម្ងន់ ៤៦៩ ក្រាម និង​សម្ភារ​:​មួយចំនួនទៀត នៅ​ម៉ោង ០៧ និង ៣០ នាទ​ព្រឹកី ថ្ងៃទី ៤ ខែ​កុម្ភ​: ឆ្នាំ​២០១៧ លំនៅដ្ឋាន​របស់​ឈ្មោះ វ៉ា ស៊ី​ថា​រ៉េ​ន ស្ថិតក្នុង​ភូមិ ជ្រៃ​កោង សង្កាត់ ស្លា​កែ​ត ក្រុង បាត់ដំបង​។​

សមត្ថកិច្ច​អាវុធហត្ថ​ខេត្ត​បានឲ្យដឹងថា នៅ​ម៉ោង ០០ និង ៣០ នាទី ថ្ងៃទី ៤ ខែ កុម្ភះ ឆ្នាំ ២០១៧​សមត្ថកិច្ច​ឃាត់ ១-​ឈ្មោះ វ៉ា ស៊ី​ថា​រ៉េ​ន ហៅ អ៊ូ​ក ភេទ ស្រី អាយុ ៣៧ ឆ្នាំ មុខរបរ គ្មាន ទីលំនៅ​ភូមិ រ​តន​: សង្កាត់ រ​តន​: ក្រុង បាត់ដំបង  ២-​ឈ្មោះ វោ វុទ្ឋី ហៅ វី ភេទ ប្រុស អាយុ ២៨ ឆ្នាំ ( ខ្ទើយ​)    មុខរបរ គ្មាន ទីលំនៅ​ភូមិ រ​តន​: សង្កាត់ រ​តន​: ក្រុង បាត់ដំបង ។​

​វត្ថុតាង​ដកហូត​មាន​៖  ១-​គ្រឿងញៀន​ម៉ា​ទឹកកក ០១ កញ្ចប់ ទម្ងន់ ០,៤៤ ក្រាម  ២-​ម៉ូតូ ០១ គ្រឿង ម៉ាក ហុងដា​ឃ្លីច ពណ៍ ក្រហម ស៊េរី​ឆ្នាំ ២០១៦ គ្មាន​ផ្លាកលេខ ។ លុះ​ម៉ោង ០៧ និង ៣០ នាទី ថ្ងៃទី ៤ ខែ​កុម្ភ​: ឆ្នាំ​២០១៧ ដោយសារ​បាន​ការ​អនុញ្ញាត្ត​ពី​លោក ហេង លុយ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តបាត់ដំបង កម្លាំង​ជំនាញ​បាន​ទៅ​ឆែកឆេរ លំនៅដ្ឋាន​របស់​ឈ្មោះ វ៉ា ស៊ី​ថា​រ៉េ​ន ស្ថិតក្នុង​ភូមិ ជ្រៃ​កោង សង្កាត់ ស្លា​កែ​ត ក្រុង បាត់ដំបង  រកឃើញ​គ្រឿងញៀន​ម៉ា​ទឹកកក ១៣ កញ្ចប់ ទម្ងន់ ៤៦៩ ក្រាម ជញ្ជីង​ថ្លឹង​គ្រឿងញៀន ០២ គ្រឿង​, ទូរស័ព្ទដៃ ០៦ គ្រឿង ។​

​ជា​លទ្ធផល​សរុប​វត្ថុ​តាង​សរុប ៖ ១-​គ្រឿងញៀន​ម៉ា​ទឹកកក ១៤ កញ្ចប់ ទម្ងន់ ៤៦៩,៤៤ ក្រាម ២-​ជញ្ជីង​ថ្លឹង​គ្រឿងញៀន ០២ គ្រឿង ៣-​ម៉ូតូ ០១ គ្រឿង ម៉ាក ហុងដា​ឃ្លីច ពណ៍ ក្រហម ស៊េរី​ឆ្នាំ ២០១៦ ៤-​ទូរស័ព្ទដៃ ០៦ គ្រឿង ។​

​បច្ខុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ និង វត្ថុតាង​ថ្នាំញៀន កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាកា​ចាត់ការ​តាម​និតិ​វិធី ៕

 

IMG-20170204-WA0065 IMG-20170204-WA0067

Filed in: គ្រឿងញៀន

Recent Posts

Bookmark and Promote!