បាត់ដំបង ៖ លោកស្រ៊ុនធឿននិងពុធសុខាគយរដ្ឋាករចល័ត មានទីតាំងផ្លូវជាតិលេខ៥ភូមិអូរតាគីឃុំអូរតាគីស្រុកថ្មគោលខេត្តបាត់ដំបង ជំរិតទាប្រាក់ពីឈ្មួញរកស៊ីយ៉ាងចាស់ដៃតាមរថយន្តដឺកទំនិញនិងសត្វពាហនៈ។
តាមការអោយដឹងរសៀលថ្ងៃទី៣១ខែតុលាឆ្នាំ២០១៥ពីអ្នករកស៊ីថារថយន្តដឹកទំនិញប្រភេទកាំម៉ារី នីសាន់ ទួរីសដឹកទំនិញ គ្រប់ប្រភេទត្រូវឈប់បង់ប្រាក់ជូនលោកស្រ៊ុនធឿននិងពុធសុខាគយរដ្ឋាករចល័តប្រចាំការលើ ផ្លូវជាតិបាត់ដំបងបន្ទាយមានជ័យប៉ៃលិនបាត់ដំបងភ្នំពេញបាត់ដំបងការប្រមូលប្រាក់ពន្ធនេះទុកក្នុងហោប៉ៅខ្លួនឯងមិនបង់ចូលរដ្ឋទេ។
ប្រភពបានអោយដឹងថា រថយន្តកាំម៉ារីដឹកផ្លែឈើត្រូវបង់ជូនលោក ស្រ៊ុន ធឿន ជាប្រចាំក្នុង ១ខែ ១៥ ម៉ឺនរៀល ។ រីឯរថយន្តនីសាន់ដឹកអីវ៉ាន់វិញក្នុង ១ ជើង ឈប់បង់ប្រាក់ចំនួន ៥ ម៉ឺនរៀល ។ ចំណែករថយន្តទួរីសដឹកអីវ៉ាន់ក្នុង១ជើង១០ម៉ឺនរៀល ដោយប្រាក់ទាំងនេះដាក់ចូលហោប៉ៅស្ងាត់ៗមិនមានលិខិតស្នាមត្រឹមត្រូវ ទេ ។ រីឯឈ្មួញដឹកទំនិញគេចពន្ធលំដាប់ខ្ពស់មានឈ្មោះចែឡាង ដឹកគ្រឿងអគ្គីសនី និងប្រេងម៉ាស៊ីនរថយន្ត ។
ឈ្មួញឈ្មោះ កុងទ្រី ហៅ អេងសេង ហុង ជានាយទាហានមណ្ឌល៥ និង ឈ្មោះ ប៉ុល ស៊ីនួន នាយឧត្តមសេនីយោធា មានដឹកទំនិញគ្រឿងរថយន្ត និងគ្រឿងបរិភោគ និងឈ្មោះ ពេជ្រ វណ្ណា នាយយោធាទំនាក់ទំនងព្រំដែនគោក ដឹកស៊ីម៉ង់ និងឈ្មួញឈ្មោះហ៊ី ឈ្មោះយាយម៉ាប់ ឈ្មោះចែរើន ឈ្មោះចែណារី ឈ្មោះធុច ដឹកអីវ៉ាន់គេចពន្ធចម្រុះពីច្រកព្រំដែនប្រទេសថៃ ចូលមកប្រទេសកម្ពុជា ចេញតាមខេត្កប៉ៃលិនតាមផ្លូវជាតិ៥៧អានិង ពីច្រកព្រំដែនឆ្លងតាមស្រុកបវេល ស្រុកថ្មគោលខេត្ត បាត់ដំបង ក៏ត្រូវបានលោក ស្រ៊ុន ធឿន និងលោកពុធសុខាគយរដ្ឋាករចល័តទុកពន្ធក្រៅបញ្ជីរដ្ឋខ្លះដែរ ។
មិនតែប៉ុណ្ណោះ ចំពោះរថយន្តដឹកសត្វពាហនៈដូចជាគោ ជ្រូក មាន់ ទា ទោះជាម្ចាស់ទំនិញនេះមានអជ្ញាប័ន្តឬលិខិតច្បាប់ត្រឹមត្រូវក៏លោកពុធសុខាសុំ១រថយន្តចំនួន១៥ម៉ឺនរៀលដែរបើមិនដូច្នេះពួកគាត់មិនអនុញាតិអោយរថយន្តដឹកសត្វទាំងនោះបន្តទៅមុខឡើយ ប្រមូលលុយបានច្រើនបែបនេះទើបអាចយកទប់ឬជ្រេតំណែងខ្លួនបានឡើយ ព្រោះដំណែងនេះបានមកពីការស៊កប៉ាន់៣ម៉ឺនដុល្លា។
ពាក់ព័ន្ធនេះអ្នកយកព័ត៌មានមិនអាចទំនាក់ទំនង លោក ស្រ៊ុន ធឿន និងលោក ពុធ សុខា គយរដ្ឋាករចល័តបានទេ ៕