0

ទូច យុ​ទ្ធា ប៉ូលីស​សេដ្ឋកិច្ច​ក្រសួង​ដាក់​កុងត្រូលជជុះ អោយ​កូនចៅ​ជំរិត​ទារប្រាក់​ពី​អ្នករកស៊ី​

ទូច យុ​ទ្ធា ប៉ូលីស​សេដ្ឋកិច្ច​ក្រសួង​ដាក់​កុងត្រូលជជុះ អោយ​កូនចៅ​ជំរិត​ទារប្រាក់​ពី​អ្នករកស៊ី​

​បាត់ដំបង​៖ ទូច យុ​ទ្ធា ប៉ូលីស​សេដ្ឋកិច្ច​ក្រសួង​ដាក់​កុងត្រូលជជុះ​តាម​ដង​ផ្លូវជាតិ​លេខ ៥ និង​ផ្លូវជាតិ​លេខ ៥៧ អា និង​ផ្លូវជាតិ​លេខ ៥៧ បេ អោយ​កូនចៅ​ជំរិត​ទារប្រាក់​ពី​អ្នករកស៊ី​គ្រប់​ប្រភេទ ។​

​តាម​ប្រភព​ពី​អ្នកបើក​គោយន្ត​ដឹក​ធ្យូង​បានអោយដឹង កាលពី​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៥ ថា គាត់​ដឹក​ធ្យូង​លក់បាន​ចំនេ​ញតិញ​តួ​ចណាស់ ទំ​រាំ​លក់បាន​មួយ​កា​រ៉ុង ប្រើ​សាំង​អស់​ច្រើន ទិញ​ពី​ឡ​ធ្យូង​១​កា​រ៉ុង​១៧០០០​រៀល ហើយ​យកទៅ​លក់​ក្នុង​១​កា​រ៉ុង​លក់បាន​២២០០០​រៀល តែ​ពេល​ដឹក​បើក​ឆ្លងកាត់​ចំ​ប៉ូលីស​សេដ្ឋកិច្ច​ត្រូវ​បង់ប្រាក់ ១ គោយន្ត ចំនួន​៣០០០០​រៀល ទើប​បន្ត​ទៅមុខ​លក់ដូរ​បាន បើ​មិន​ដូច្នេះ​ពួកគេ​ឃាត់​ទុក​សិន ។​

​ប្រភព​ពី​អ្នកបើករថយន្ត​ដឹក​ទំនិញ​និង​ផ្លែឈើ​បានអោយដឹងថា មិន​ថា​រថយន្ត​នី​សាន់ ឬ​រថយន្ត​សាំង​យ៉ុង​ទេ គឺ​ត្រូវ​បង់​អោយ​លោក​ប៉ូលីស​សេដ្ឋកិច្ច​ក្រសួង​ក្នុង​១​រថយន្ត​៥​ម៉ឺន​រៀល បើ​មិន​ឈប់​បង់​ទេ​ពួក​គេ​បើក​រថយន្ត​ប្រដេញ​កៀរ​ចាប់​ទាល់តែ​បាន ពួក​នេះ​ដាក់​កុងត្រូលជជុះ​ជំរិត​ទារប្រាក់​ពួក​អ្នកស្លូ​ត្រង់​ទៅចាយ​ផ្ទាល់ខ្លួន មិន​បាន​បង់​ចូល​រដ្ឋ​ស្អី​នោះទេ ។​

​ប្រភពី​ប្រជាពលរដ្ឋ​បា​ន​អោយដឹងថា ក្រុម​ប៉ូលីស​សេដ្ឋកិច្ច​ក្រសួង​ដាក់​កុងត្រូល​ស្នាក់នៅ​ប្រចាំ​ខែ​ឆ្នាំ កាក់​រថយន្ត​ដឹកឈើ ដឹក​អង្ករ ដឹក​ធ្យូង និង​ទំនិញ​គ្រប់​ប្រភេទ​ទាំង​ទៅ​ទាំង មក​ទារ​យកប្រាក់​ដាក់​ហោប៉ៅ​ផ្ទាល់ខ្លួន ។​

​ពាក់ព័ន្ធ​ករណី​នេះ អ្នកយក​ព័ត៌មាន​មិនអាច​ទាក់ទង​លោក​ទូច​យុទ្ធា​មេប៉ូលី​សសេដ្ឋកិច្ច​ក្រសួង​សុំ​ការបំភ្លឺ​បាន​ទេ​ព្រោះ​គ្មាន​លេខ​ទូរស័ព្ទ ៕

 

2015_08_r3 (2) 2015_08_r3 (1)

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!