0

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឲ្យ​រដ្ឋមន្ត្រី​ក្រសួ​ង​ឌីជីថល​ម៉ាឡេស៊ី ប្រតិភូ​នៃ​វេទិកា​រដ្ឋាភិបាល​ឌីជីថល ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឲ្យ​រដ្ឋមន្ត្រី​ក្រសួ​ង​ឌីជីថល​ម៉ាឡេស៊ី ប្រតិភូ​នៃ​វេទិកា​រដ្ឋាភិបាល​ឌីជីថល ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​

នា​រសៀល​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម GOBIND SINGH DEO រដ្ឋមន្ត្រី​ក្រសួង​ឌីជីថល​ម៉ាឡេស៊ី ប្រតិភូ​នៃ​វេទិកា​រដ្ឋាភិបាល​ឌីជីថល ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​។​

​ក្នុងឱកាស​នៃ​ជំនួប ឯកឧត្តម GOBIND SINGH DEO បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ សម្តេច​ធិបតី ដែល​បាន ឆ្លៀត​ពេលវេលា​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​រូប​ឯកឧត្តម និង​គណៈប្រតិភូ ចូលជួប​សម្តែង​ការគួរសម ព្រមទាំង​បាន​កោតសរសើរ​ការរៀប​ចំ​ដ៏​ល្អ និង​ជោគជ័យ​នៃ​វេទិកា​រដ្ឋាភិបាល​ឌីជីថល និង​ពិព័រណ៍​រដ្ឋាភិបាល​ឌីជីថល និង​បច្ចេកវិទ្យា​ឌីជីថល កម្ពុជា​-​អន្តរជាតិ លើក​ទី​១ ដោយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា​។ ឯកឧត្តម រដ្ឋមន្ត្រី ក៏​សង្ឃឹម​ថា វេទិកា​នេះ​នឹង​បន្ត​ធ្វើ​ឡើង​នៅ​បណ្តា​ប្រទេស​អាស៊ាន​ទាំង​អស់ ដើម្បី​ឱ្យ​អ្នកចូលរួម ក្នុង​តំបន់​អាស៊ាន​អាច​ជួបគ្នា និង​សម្រួច​នូវ​ការពិភាក្សា​នេះ ដើម្បី​ធានាបាន​នូវ​ការតភ្ជាប់​ឌីជីថល​។ បន្ថែម​លើ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​គោរព​ជម្រាបជូន សម្តេច​ធិបតី ថា វេទិកា​នេះ​បាន​ផ្តល់​នូវ​អត្ថប្រយោជន៍​ជាច្រើន​ដល់​អ្នកចូលរួម ជាពិសេស​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​-​រដ្ឋាភិបាល និង វិស័យ​ឯកជន​-​ឯកជន ផងដែរ​។ ទន្ទឹមនឹងនោះ ឯកឧត្តម​រដ្ឋមន្ត្រី និង​គណៈប្រតិភូ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរៀបចំ​វេទិកា​នេះ និង​បាន​បង្ហាញ​នូវ​សុទិដ្ឋិនិយម​ថា កម្ពុជា​នឹង​សម្រេចបាន​នូវ​ការកសាង​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​នាពេល​អនាគត ហើយ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការចូលរួមចំណែក​ជំរុញ​វិស័យ​ឌីជីថល​, រដ្ឋាភិបាល ឌីជីថល​, សេដ្ឋកិច្ច​ឌីជីថល និង​ឈាន​ទៅ​រក​សង្គម​ឌីជីថល ដែល​មាន​ការរីកចម្រើន​លូតលាស់​ប្រកបដោយ​ការ​គាំពារ​សន្តិសុខ​ឌីជីថល ដើម្បី​អាច​ទប់ស្កាត់​នូវ​បទល្មើស​បច្ចេកវិទ្យា សន្តិសុខ​សាយ​ប័រ និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នានា ដែល​ប្រើប្រាស់​តាម​ប្រព័ន្ធ​អន​ឡាញ​។​

​ជា​ការឆ្លើយតប សម្តេច​ធិបតី បាន​សម្តែង​នូវ​ការស្វាគមន៍​ចំពោះ​ឯកឧត្តម​រដ្ឋមន្ត្រី និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​ចូលរួម​វេទិកា​រដ្ឋាភិបាល​ឌីជីថល និង​ពិព័រណ៍​រដ្ឋាភិបាល​ឌីជីថល និង​បច្ចេកវិទ្យា​ឌីជីថល កម្ពុជា​-​អន្តរជាតិ លើក​ទី​១​។ សម្តេច​ធិបតី បាន​គូសបញ្ជាក់ថា ការរៀបចំ​វេទិកា​នេះ​ពិតជា​មាន​សារៈសំខាន់​សម្រាប់​ការស្វែងរក​មធ្យោបាយ​ក្នុង​ការតភ្ជាប់​ឌីជីថល​សម្រាប់​បច្ចុប្បន្ន និង​នាពេល​អនាគត ហើយ​វេទិកា​នេះ​នឹង​ក្លាយទៅជា​វេទិកា​មួយ​សម្រាប់​ប្រើប្រាស់​ជា​បន្តបន្ទាប់​ទៀត​នៅក្នុង​កិច្ចការ​អាស៊ាន​ផ្នែក​ឌីជីថល ដើម្បី​កសាង និង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល និង​ភ្ជាប់​ទំនាក់ទំនង​រវាង​ប្រទេស​ក្នុង​តំបន់​អាស៊ាន​។ សម្តេច​ធិបតី ក៏​បាន​គូសបញ្ជាក់ថា ការធានា​ឱ្យបាន​នូវ​ការតភ្ជាប់​ឌីជីថល (Digital Connectivity) ក្នុង​តំបន់​អាស៊ាន​ឱ្យបាន​រឹងមាំ ទាមទារ​ផងដែរ​នូវ​ការពង្រឹង​ផ្នែក​សន្តិសុខ ផ្នែក​ឌីជីថល និង​បទបញ្ញត្តិ​នានា ប្រកបដោយ​ភាពត្រឹមត្រូវ និង​អាច​ជឿជាក់​បាន​។ មុន​នឹង​បញ្ចប់ សម្តេច​ធិបតី បាន​ស្នើ​ឱ្យ​តំណាង គណៈប្រតិភូ​សិក្សា​ស្វែងយល់​ពី​សក្តានុពល​កម្ពុ​ជា ទាំង​ផ្នែក​ទេសចរណ៍ និង​វិស័យ​នានា ដើម្បី​ពាំនាំ​នូវ​ភាព​ល្អ​ពិតប្រាកដ​នៃ​កម្ពុជា​ជូន​ទៅ​បណ្តា​ប្រទេស​អាស៊ាន ជាពិសេស​ភ្ញៀវ​ទេសចរណ៍ និង​ធុរជន​នានា ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!