0

ឈ្មោះ ហ៊ី​វ ជនជាតិ​វៀតណាម ដឹ​កញ្ជូន​ព្រៃ​ឈើប្រណិត​យ៉ាង​អនាធិ​បតេ​យ្យ គ្មាន​អ្នក​បង្ក្រាប​

ឈ្មោះ ហ៊ី​វ ជនជាតិ​វៀតណាម ដឹ​កញ្ជូន​ព្រៃ​ឈើប្រណិត​យ៉ាង​អនាធិ​បតេ​យ្យ គ្មាន​អ្នក​បង្ក្រាប​

​ខេត្ត​មណ្ឌល​គី​រី​-​រតនគិរី​៖ ឈ្មោះ ហ៊ី​វ ជនជាតិ​វៀតណាម ដឹ​កញ្ជូន​ព្រៃ​ឈើប្រណិត​យ៉ាង​អនាធិ​បតេ​យ្យ​ប្រភេទ ឈើ​ប្រភេទ​ធ្នង់​សុ​ក្រំ​និង​កកោះ​ជាច្រើន​កំណាត់​ដែល​ដឹង​ថា ដឹក​ចេញពី​ស្រុក​កោះ​ញែក​ខេត្តមណ្ឌលគិរី​យកទៅ​ស្តុក​ទុក​ខាងក្រោយ​ផ្ទះ​ប្រជាពលរដ្ឋ​មាន​ព្រំប្រទល់​ជាប់​គ្នា ស្ថិតនៅ​តំបន់​វៃ​ថ្ម​ក្នុង​ភូមិ​អូរ​ល្វាក់​ឃុំ​ជ័យ​ឧត្តម​ស្រុក​លំផាត់ ខេត្តរ​ន​គី​រី​និង​បន្ត​ទៅ​ស្រុក​អូរយ៉ាដាវ គ្មាន​អ្នក​បង្ក្រាប​។​

​ប្រភព​ព័ត៌មាន​បាន​អោយ​ដឹងថា ឈើ​ទាំង​អស់​ខាងលើ​នោះ តែងតែ​ដឹក​តាម​រយៈ​រថយន្ត​ឡង់​គ្រីសឺ​ជាច្រើន​គ្រឿង ចេញពី​ស្រុក​កោះ​ញែក​ចូលមក​ចំនុច​វ៉ៃ​ថ្ម​ទម្លាក់​ចុះ រួច​លើក​ឡើង​រថយន្ត​ផ្សេងទៀត ដើម្បី​ដឹក​ជញ្ជូន​បន្ត​ឆ្លងកាត់​ខេត្ត​ទៅ​ប្រទេស​វៀតណាម ។​

​ប្រភព​បន្តថា​ម្ចាស់​ឈើ​នោះ ត្រូវ​ស្គាល់​ឈ្មោះ ហ៊ី​វ ជា​ជនជាតិ​វៀតណាម បាន​ប្រមូល​ទិញ​ឈើ​ប្រណីត​គ្រប់​ភេទ ហើយ​ជួល​ជន​ខ្មែរ​ជា​អ្នក​ដឹក​នឹង​រត់ការ​ទៅអោយ​សមត្ថកិច្ច ដើម្បី​ដឹក​ចេញ​យ៉ាង​រលូន​។​

​ប្រភព​អោយដឹងទៀតថា ចំនុច​ខាងលើ​គឺ​ចំនុចក្តៅ​នៃ​ការដឹកជញ្ជូន​និង​ស្តុក​ទុក​ឈើប្រណិត​គ្រប់​ប្រភេទ ប៉ុន្តែ​គេ​មិនឃើញ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ចេញ​ទៅ​បង្ក្រាប​ទេ​ទុក​បណ្តោយអោយ​អ្នកដឹកឈើ​ចេញ​ព្រោងព្រាត​យ៉ាង​អនាធិបតេយ្យ​គេ​សង្ស័យថា សមត្ថកិច្ច​ប្រហែល​អាច​បាន​ទទួល​លាភសក្ការៈ​ធំដុំ ជា​ប្រព័ន្ធ ទើប​មិន​បង្ក្រាប ។​

​ទាក់ទង​នឹង​ការ​ស្តុក​ឈើ​ប្រណីត ដែល​អត់​ឃើញ​សមត្ថកិច្ច​ចេញ​បង្ក្រាប​ខាងលើនេះ អ្នកយកព័ត៌មាន​យើង​ពុំ​មាន​លេខ​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​មន្ត្រី​បរិស្ថាន​នៅ​ជិត​នោះ​បាន​ឡើយ ៕

 

IMG-20170123-WA0005 IMG-20170123-WA0006

Filed in: គ្រឿងញៀន, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!