0

សម្ដេច​តេជោ ហ៊ុន សែន​៖ រាជរដ្ឋាភិបាល​គិត​ត្រូវ ទើប​វិធានការ​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩​បាន​ជោគជ័យ​

សម្ដេច​តេជោ ហ៊ុន សែន​៖ រាជរដ្ឋាភិបាល​គិត​ត្រូវ ទើប​វិធានការ​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩​បាន​ជោគជ័យ​

(​ភ្នំពេញ​) :​សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ដោយសារ​រាជរដ្ឋាភិបាល​គិត​បាន​ត្រឹមត្រូវ​ចំពោះ​វិធានការ​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩​ដោយ​ជោគជ័យ ទើប​យើង​អាច​រៀបចំ​ពិធី​ជួបជុំ​នៅថ្ងៃនេះ​បាន​។ សម្តេច​បាន​ថ្លែង​ដូចនេះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២២ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង ចំនួន ៦,៤១១ នាក់ ដែល​ពិធី​នេះ​ធ្វើឡើង នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ពិព័រណ៍​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា ជោគជ័យ​លើ​ជំងឺ​កូវី​ដ​-១៩ គឺ​ដោយសារ​យុទ្ធសាស្ត្រ​វ៉ាក់សាំង​ដើម្បី​ការពារ​អាយុជីវិត​របស់​ប្រជាជន​យើង ហើយ​រាជរដ្ឋាភិបាល​នៅតែ​បន្ត​ដាក់​ក្រុម​សិស្ស​-​និស្សិត​ជា​ក្រុម​អាទិភាព​ក្នុង​ការទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!