0

អភិបាលខេត្ត​ត្បូងឃ្មុំ អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ មជ្ឈមណ្ឌល​តះ​ហ្វីស​ហ្ស៊​ល​គូ​រអាន់​នូរ​និង​សាលាបឋមសិក្សារ​អាន​នូរ

អភិបាលខេត្ត​ត្បូងឃ្មុំ អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ មជ្ឈមណ្ឌល​តះ​ហ្វីស​ហ្ស៊​ល​គូ​រអាន់​នូរ​និង​សាលាបឋមសិក្សារ​អាន​នូរ

(​ត្បូងឃ្មុំ​)៖ ឯកឧត្ដម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ បាន​អញ្ជើញ​ជា​អធិបតីភាព​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ មជ្ឈមណ្ឌល​តះ​ហ្វីស​ហ្ស៊​ល​គូ​រអាន់​នូរ និង​សាលាបឋមសិក្សារ​អាន​នូរ ស្ថិតក្នុង​ភូមិ​តា​ប៉ាវ​បំពេញ​ទេស ឃុំ​រកា​រពរ​ប្រាំ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ នា​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២២​។​

​ក្នុងនោះ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្ដម ម៉ូត យូ​សុះ តំណាងរាស្ត្រ​ខេត្ត​ត្បូងឃ្មុំ ឯកឧត្តម ទីប្រឹក្សា​រាជរដ្ឋាភិបាល ព្រមទាំង ក្រុមប្រឹក្សា​ខេត្ត​ត្បូងឃ្មុំ​និង​ខេត្ត​កំពង់ចាម អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​សាលាខេត្ត មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អាជ្ញាធរ​មូលដ្ឋាន សិស្សានុសិស្ស និង​បងប្អូន​ប្រជាពលរដ្ឋ​។​

​ក្រោយ​ស្ដាប់​មតិ​ស្វាគមន៍ និង​របាយការណ៍​របស់លោក សេង សុខ​ឃឿន អភិបាល​នៃ​គណៈ​អភិបាលស្រុក​ត្បូងឃ្មុំ​រួចមក ឯកឧត្តម​បណ្ឌិត​ជាម​ច័ន្ទ​សោភ័ណ បាន​មានប្រសាសន៍ លើកឡើងថា ដោយសារ​មាន​សុខសន្តិភាព ទើប​យើង​មាន​អ្វីៗ​គ្រប់យ៉ាង​មកដល់ពេលនេះ ទាំង​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ ប្រកប​ដោយ​សេចក្ដីសុខ​ជាមួយ​គ្នា​រហូត​មកដល់​បច្ចុប្បន្ននេះ មូលហេតុ​ចម្បង​នោះ​គឺ ពលរដ្ឋ​កម្ពុជា​ចេះរ​គោរព​ស្រលាញ់​គ្នា​ទៅវិញទៅមក​គ្រប់​ជំនឿ​សាសនា​។​

​ឯកឧត្តម​បណ្ឌិត ក៏​បាន​ជំរុញ​ដល់​សិស្សានុសិស្ស​ខិតខំ​រៀនសូត្រ ទាំង​ចំណេះដឹង​ទូទៅ វិជ្ជាជីវៈ ជំនាញ​កុំព្យូទ័រ​ជាពិសេស​ផ្នែក​ពលករ​ជំនាញ​នានា​ឲ្យបាន​ច្រើន ដើម្បី​ទទួលបាន​នូវ​ជំនាញ​ពិតៗ សម្រាប់​អា​នាគ​ត​ខ្លួន​និង​សង្គមជាតិ​យើង​ឲ្យបាន​រីកចម្រើន​ទៅ​មុខ​បន្ត​ទៀត​។​

​ឆ្លៀត​ក្នុង​ឳ​កាស​នោះ ឯកឧត្ដម​បណ្ឌិត អភិបាលខេត្ត ក៏​បាន​បន្ត​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ត្បូងឃ្មុំ សូម​ទៅ​ឱ្យ​ចាក់​វាក់​សាំង​ដុះ​ជំរុញ​បន្ថែមទៀត និង​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​១៩ ខណៈ​កម្ពុជា​ទើប​រកឃើញ​វីរុស​បំប្លែង​ថ្មី​អូ​មេ​ក្រុង ឆ្លង​ក្នុង​សហគមន៍​ជា​បន្តបន្ទាប់ ដោយ​បន្ត​អនុវត្តតាម​វិធានការ​របស់​ក្រសួង​សុខាភិបាល រាជរដ្ឋាភិបាល​កម្ពុជា បី​កុំបី​ការពារ ដើម្បី​ចៀស​ឆ្ងាយ​ពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។​

​បន្ទាប់​មក​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ បាន​ចែក​កង​ជូន​សិស្សានុសិស្ស អណ្ដូងទឹក អំពូល​សូ​ឡា គម្ពីរ​អាល់​គួរ​អាន និង​ចុះហត្ថលេខា​លើ​សៀវភៅ​ក្រាំងមាស​ផងដែរ​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!