0

រថយន្ត​ដឹកឈើ ចំនួន​៦១​សន្លឹក​ត្រូវ គណៈបញ្ជាការ​ឯកភាព​ស្រុក​សៀម​បូក​ចុះបង្ក្រាប ពេល​កំពុង​ដឹក​តាម​ផ្លូវ​

រថយន្ត​ដឹកឈើ ចំនួន​៦១​សន្លឹក​ត្រូវ គណៈបញ្ជាការ​ឯកភាព​ស្រុក​សៀម​បូក​ចុះបង្ក្រាប ពេល​កំពុង​ដឹក​តាម​ផ្លូវ​

ខេត្ត​ស្ទឹងត្រែង ៖ កាលពី​យប់​ថ្ងៃ​ទី​១២​កុម្ភៈ​ខែ​២០១៧ រថយន្ត​សាំ​យ៉ុង​មួយគ្រឿង លួច​ដឹក​ឈើ​ក្តារ​ចំនួន​៦១​សន្លឹក​តាម​ផ្លូវលំ​ត្រូវបាន​គណៈបញ្ជាការ​ឯកភាព​ស្រុក​សៀម​បូក​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ចុះបង្ក្រាប អ្នកបើកបរ​រត់គេច​ខ្លួន​បាត់ ក្នុង​ភូមិ​ស្រែ​ក្រសាំង​ឃុំ​ស្រែ​ក្រសាំង​ស្រុក​សៀម​បូក​ខេត្តស្ទឹងត្រែង​។​

​បើ​តាម​ប្រភព​ព័ត៍មាន​អោយដឹង​ថា​រថយន្ត​ដែល​កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​នោះ​ជា​ប្រភេទ​រថយន្ត​សាំ​យ៉ុង​ពណ៍​ខៀវ​ពាក់​ស្លាក​លេខ​កំពង់ធំ​2A0801​ចេញដំណើរ​ពី​ខេត្តស្ទឹងត្រែង​ក្នុង​គោលដៅ​ឆ្ពោះទៅ​កាន់​ទីផ្សារ​នៃ​ការទិញ​លក់​ឈើ​ប៉ុន្តែ​ដោយសារ​មាន​ការ​រាយ​ការណ៏​ពី​ប្រជាពលរដ្ឋ​ពី​រថយន្ត​ដឹកឈើ​បាន​បើក​ឆ្លងកាត់​ក្នុង​ទឹកដី​មូលដ្ឋាន​របស់​ស្រុក​ទើប​កម្លាំង​បាន​សហការ​គ្នា​ចុះ​បង្ក្រាប​បាន​តែ​ម្តង​។​

​ប្រភព​បន្ត​ថា​ខណៈ​ដែល​ចុះបង្ក្រាប​តៃកុង​បាន​រត់គេចខ្លួន​បាត់ស្រមោល​ផងដែរ​។​លោក​អនុ​សេនីយ៏ឯ​កហេង​ណាន​មេបញ្ជាការស្តី​ទី​ស្រុក​សៀម​បូក​បានអោយដឹងថា​ឈើ​នោះ​ជា​ប្រភេទ​ឈើ​ក្តា​ត្រាចមាន​ចំនួន​៦១​សន្លឹក​ស្មើ​និង​០,៧៣២​ម៉ែត្រគូប​។​លោក​បន្តថា​ក្រោយ​ការបង្ក្រាប​វត្ថុតាង​បទល្មើស​ព្រៃឈើ​និង​ត្រូវ​ប្រគល់​ជូន​ទៅ​កាន់​អូរ​ពងមាន់​នា​ព្រឹក​នេះ​ផងដែរ​។​

​បើ​តាម​សេចក្តី​រាយ​ការណ៏​ពី​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ស្ទឹងត្រែង​វិញ​អោយដឹងថា រថយន្ត​សាំ​យ៉ុង​ដឹក​អ្នកដំណើរ​ភាគច្រើន ដែល​ចេញពី​ខេត្ត​សម្បូរ​ទៅ​ដោយ​ការ​បង្កប់​ឈើ​ប្រណិត ហើយ​រថយន្ត​សាំ​យ៉ុង​មួយចំនួនធំ​ទៀត គឺ​បាន​រៀប​ក្បួន​ជា​ជួរ ឬ​បើក​ទន្ទឹមគ្នា ដឹកជញ្ជូន​បទល្មើស​ព្រៃ​ឈើ​ជា​រៀងរាល់ថ្ងៃ​តាម​ដង​ផ្លូវជាតិ​លេខ​៧​អា​ប៉ុន្តែ​មិន​ត្រូវ​បាន​បង្ក្រាប​ឡើយ ។ បច្ចុប្បន្ន​ឈើ និង​រថយន្ត​បាន​ប្រគល់​ជូន​រដ្ឋបាល​ព្រៃឈើ​ចាត់ការ​តាម​និតិ​វិធី ៕

 

IMG-20170212-WA0036

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!