នៅព្រឹកថ្ងៃសៅរ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៥ នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំក្រុមការងារ រួមមាន ៖ លោកឧត្តមសេនីយ៍ត្រី អេង លីហួរ លោកឧត្តមសេនីយ៍ត្រី គង់ ប៉េងលី លោកវរសេនីយយ៍ឯក យឿម ស៊ិញ និងលោកវរសេនីយ៍ទោ អ៊ុយ អ៊ូ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត លោកវរសេនីយ៍ទោ បោន សីហា មេបញ្ជាការរងវរសេនាតូចនគរបាលការពារព្រំដែនគោក ៨៩១ លោក សឿម សាអុីម អគ្គនាយកក្រុមហ៊ុន Grand Diamond City បាននាំយកអំណោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនមណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់ ស្ថិតនៅក្នុងឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
អំណោយដែលលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ និងក្រុមការងារ បានប្រគល់ជូនមណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់ រួមមាន ៖ ថវិកា ចំនួន ២.០០០ដុល្លារ(ពីរពាន់ដុល្លារ) ភ្លៅមាន់បំពង ចំនួន ៦៨ប្រអប់ នំហាំបឺហ្គឺ ចំនួន ៦៨ប្រអប់ និងទឹកក្រូច ចំនួន ៥កេស៕







