0

ឯកឧត្តម នេត្រ ភ​ក្ត្រា ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ព័ត៌មាន​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ព័ត៌មាន​អាស៊ាន លើក​ទី​១៧ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នៅ​ប្រទេស​ព្រុយ​ណេ​

ឯកឧត្តម នេត្រ ភ​ក្ត្រា ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ព័ត៌មាន​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ព័ត៌មាន​អាស៊ាន លើក​ទី​១៧ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នៅ​ប្រទេស​ព្រុយ​ណេ​

ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ព័ត៌មាន ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ព័ត៌មាន​អាស៊ាន​លើ​ក​ទី​១៧ (17th AMRI) និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ក្នុងឋានៈ​កម្ពុជា​ជា​អនុប្រធាន​នៃ​កិច្ចប្រជុំ​នៅ​ប្រទេស​ព្រុយ​ណេ​ដារូ​ស្សាឡា​ម ចាប់ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០២៥​។

​ក្នុងនាម​ជា​ប្រធាន​នៃ​កិច្ចប្រជុំ ប្រទេស​ព្រុយ​ណេ​បាន​រៀបចំ​សន្និសីទ​នេះឡើង​ក្រោម​ប្រធានបទ «​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជំរុញ​ការយល់ដឹង​រួម​៖ ការផ្លាស់ប្តូរ​តួនាទី​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ និង​ការយល់ដឹង​គ្នា​ទៅវិញទៅមក​នៅក្នុង​អាស៊ាន MAJU» ដែល​សង្កត់ធ្ងន់​ទៅលើ​តួនាទី​វិវត្តនៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ អត្តសញ្ញាណ និង​ការយោគយល់​គ្នា​ទៅវិញទៅមក​។ កិច្ចប្រជុំ​នេះ មាន​ការចូលរួម​ពី​សំណាក់​រដ្ឋ​សមាជិក​អាស៊ាន​ទាំង​អស់ ប្រទេស​ទីម័​រខាង​កើត ប្រទេស​ចិន ជប៉ុន សាធារណៈរដ្ឋ​កូរ៉េ និង​លេខាធិការដ្ឋាន​អាស៊ាន​។​

​នៅក្នុង​សុន្ទរកថា​បើក​កិច្ចប្រជុំ ព្រះអង្គម្ចាស់ HAJI AL-MUHTADEE BILLAH IBNI HIS MAJESTY SULTAN HAJI HASSANAL BOLKIAH MU’IZZADDIN WADDAULAH ជា​ព្រះ​រជ្ជទាយាទ និង​ជា​ទេស​រដ្ឋមន្ត្រី​នៃ​ទីស្តីការ​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ព្រុយ​ណេ បាន​មានបន្ទូល​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការចូលរួម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​យុទ្ធសាស្ត្រ​ក្នុង​ការលើកកម្ពស់​ម​ជ្ឈភាព​អាស៊ាន​។​

​គួរបញ្ជាក់​ថា ប្រទេស​កម្ពុជា​នឹង​ទទួល​ធ្វើ​ជា​ប្រធាន​ប្តូរ​វេន​នៃ​កិច្ចប្រជុំ AMRI លើក​ទី​១៨ នៅ​ឆ្នាំ​២០២៧​ខាងមុខ​។​

​រូបថត​ដោយ ឡុង ដេវីត​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!