0

១០​ថ្ងៃ មន្ត្រី ផ្សព្វផ្សាយ​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព ជាង​៦​ពាន់​លើក​!

១០​ថ្ងៃ មន្ត្រី ផ្សព្វផ្សាយ​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព ជាង​៦​ពាន់​លើក​!

មរតក​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព របស់​សម្ដេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភា ត្រូវបាន​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ បន្ត​អនុវត្ត​យ៉ាង​យកចិត្តទុកដាក់ និង​ត្រូវបាន​មន្ត្រី​អាជ្ញាធរ​គ្រប់​ថ្នាក់ យក​ទៅ​ផ្សព្វផ្សាយ​យ៉ាងសកម្ម​។ ជាក់ស្ដែង ក្នុង​រយៈពេល ១០​ថ្ង​ឌ ចាប់ពី​ថ្ងៃ​ទី​១ រហូត​ដល់​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០២៥ មាន​ប្រជាពលរដ្ឋ​ជាង ២​ម៉ឺន​នាក់ បាន​បន្ត​ចូលរួម​ឈ្វេងយល់​គោលនយោបាយ​នេះ ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​សរុប​ជាង ៦​លើក​លើក ទូទាំង​ប្រទេស​។ នេះ​បើ​តាម​លោក ទូច សុឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​។

​លក្ខណៈសម្បត្តិ​ទាំង​៧ នៃ​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព រួមមាន​៖ ១. ការផ្ដល់សេវា​សាធារណៈ ២. ទប់ស្កាត់​បទល្មើស​ក្នុងសង្គម ៣. មាន​សណ្តាប់ធ្នាប់​សាធារណៈ​ល្អ ៤. គ្មាន​អំពើ​អនាចារ គ្មាន​ការជួញដូរ​មនុស្ស ៥. ដោះស្រាយ​វិវាទ​នៅ​មូលដ្ឋាន​ក្រៅ​ប្រព័ន្ធ​តុលាការ ៦. ការងារ​អនាម័យ​និង​បរិស្ថាន និង​៧. ឆ្លើយតប​បាន​ទាន់ពេលវេលា​ចំពោះ​គ្រោះមហន្តរាយ​និង​ជំងឺ​រាតត្បាត​កាច​សាហាវ​។

​លោក ទូច សុឃៈ បានបញ្ជាក់​ថា សកម្មភាព​នៃ​ការផ្សព្វផ្សាយ​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព តែងតែ​បាន​ធ្វើ​ឡើង​យ៉ាង​សកម្ម​នៅ​តាម​វេទិកាសាធារណៈ ដើម្បី​បញ្ជ្រាប​ការយល់ដឹង​ទៅកាន់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ជាពិសេស​បន្ត​លើកទឹកចិត្ត​ឱ្យមាន​ការចូលរួម​សហកា​រ និង​រាយការណ៍​ទៅកាន់​អាជ្ញាធរ​ឃុំ សង្កាត់​ឬ​អាជ្ញាធរ​ដែល​នៅ​ជិត​បំផុត ដើម្បី​ផ្តល់​ភាពងាយស្រួល​ក្នុង​ចាត់​វិធានការ​បង្ការ បង្ក្រាប និង​ទប់ស្កាត់​បាន​ឱ្យ​ឆាប់រហ័ស ស្រប​តាម​គោលការណ៍​ដឹកនាំ​របស់​សម្ដេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត «​ធ្វើឱ្យ​លឿន ធ្វើឱ្យ​លះ បើ​ស្ទះ​សុំ​គោលការណ៍​»៕

​កញ្ញា សេង សុខ​ហ៊ុន​ ​មន្ត្រី​ព័ត៌មាន​ក្រុម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!